២ខែដើមឆ្នាំ វៀតណាមទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសចំនួន៣,៤ពាន់លានដុល្លារអាមេរិក
|
២ខែដើមឆ្នាំ វៀតណាមទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសចំនួន៣,៤ពាន់លានដុល្លារអាមេរិក |
(VOV)_តាមក្រសួងផែនការនិងវិនិយោគវៀតណាមថា៖ក្នុងរយៈពេលពីរខែ
ដើមឆ្នាំ២០១៧ទុនវិនិយោគផ្ទាល់ពីបរទេសទទួលបាន ៣ពាន់៤រយលានដុល្លារអាមេរិក
កើន២១,៥%បើប្រៀបនឹងរយៈពេលដូចគ្នា នាឆ្នាំទៅមិញ។ គិតដល់ខែកុម្ភះ បានមាន
ប្រទេសនិងតំបន់ដែនដីជាង១១៦ វិនិយោគនៅវៀតណាម ដែលក្នុងនោះកូរ៉េខាងត្បូង
ឈរលំដាប់ថ្នាក់ទីមួយ ដោយមានទុនវិនិយោគចំនួន ៥១ពាន់លានដុល្លារអាមេរិក។ទី
ក្រុងហូជីមិញ ជាតំបន់ឈានទៅមុខ ក្នុងការទាក់ទាញទុនវិនិយោគផ្ទាល់ពីរបរទេស ចំនួន៤៥ពាន់៤រយលានដុល្លារអាមេរិក (ស្មើនឹង១៥,២% បរិមាណទុនវិនិយោគ)៕