៤ ខែដើមឆ្នាំ២០២០ ការវិនិយោគទុនដោយផ្ទាល់ពីបរទេស (FDI) កើនឡើងជិត ២៧%
(VOVWORLD) - ដើមទុនសរុបដែលបានចុះបញ្ជីថ្មី ទុនបន្ថែមនិង ទុនចូលរួមទិញភាគហ៊ុនរបស់វិនិយោគិនបរទេសក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២០ របស់វៀតណាមបានកើនឡើងដល់ជាង ១២,៣ ពាន់លានដុល្លារអាមេរិក។
ទីក្រុងហូជីមិញលើកកម្ពស់ប្រភពធនធានដើម្បីទាក់ទាញវិនិយោគផ្ទាល់ពីបរទេស (រូបថត៖TTXVN) |
យោងតាមក្រសួងផែនការនិងវិនិយោគ វៀតណាមបានឲ្យដឹងថាគិតត្រឹមថ្ងៃទី ២០ ខែមេសា ដើមទុនសរុបដែលបានចុះបញ្ជីថ្មី ទុនបន្ថែមនិង ទុនចូលរួមទិញភាគហ៊ុនរបស់វិនិយោគិនបរទេសក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២០ បានកើនឡើងដល់ជាង ១២,៣ ពាន់ លានដុល្លារអាមេរិក។
តាមនោះ ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២០ គម្រោងការណ៍ថ្មីចំនួន ៩៨៤ ទទួលបានលិខិតបញ្ជាក់ពីការចុះបញ្ជីវិនិយោគ ដោយមានទុនចុះបញ្ជីសរុបសម្រេចបានជិត ៦,៨ ពាន់លានដុល្លារអាមេរិក ពោលគឺធ្លាក់ចុះជាង ៩% នៃ បរិមាណគំរោងការណ៍ និងកើនឡើងជិត ២៧% នៃបរិមាណដើមទុនចុះបញ្ជី បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។ តាមការប៉ាន់ស្មាន គម្រោងវិនិយោគផ្ទាល់ពីបរទេសបានបើកប្រាក់ចំណាយជាង ៥ ពាន់លានដុល្លារអាមេរិកផងដែរ៕