៤ ថ្ងៃជាប់ៗគ្នា វៀតណាមមិនរកឃើញករណីឆ្លង Covid-19 ឡើយ

(VOVWORLD) - រហូតមកដល់ពេលនេះ ករណីឆ្លងវីរុស SARS COV2 សរុបនៅវៀតណាមមានចំនួន ២៦៨ នាក់ ដែលក្នុងនោះ មាន ១៦០ នាក់មកពីបរទេស និង ១០៨ នាក់ទៀតបានឆ្លងជំងឺក្នុងសហគមន៍។ ទន្ទឹមនឹងនេះ មានអ្នកជំងឺចំនួន ២០៣ នាក់ ត្រូវបានប្រកាសជាសះស្បើយ។
៤ ថ្ងៃជាប់ៗគ្នា វៀតណាមមិនរកឃើញករណីឆ្លង Covid-19 ឡើយ - ảnh 1 ពង្រឹងការគ្រប់គ្រងនិងការរកឃើញករណីឆ្លងវីរុស SARS COV2 នៅក្នុងសហគមន៍ (រូបថត៖ VNA)

យោងតាមព័ត៌មានពីក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា គិតត្រឹមម៉ោង ៦ ព្រឹក ថ្ងៃទី ២០ ខែមេសា ពោលគឺ ៤ ថ្ងៃជាប់ៗ គ្នា  វៀតណាមមិនរកឃើញករណីឆ្លង Covid-19 ឡើយ។ ហេតុដូច្នេះហើយ រហូតមកដល់ពេលនេះ ករណីឆ្លងវីរុស SARS COV2 សរុបនៅ វៀតណាមមានចំនួន ២៦៨ នាក់ ដែលក្នុងនោះ មាន ១៦០ នាក់មកពីបរទេស និង ១០៨ នាក់ទៀតបានឆ្លងជំងឺ ក្នុង សហគមន៍។ ទន្ទឹមនឹងនេះ មានអ្នកជំងឺចំនួន ២០៣ នាក់ ត្រូវបានប្រកាសជាសះស្បើយ។

ទោះយ៉ាងណាក៏ដោយ មានករណីអ្នកសះស្បើយ COVID-19 មួយនាក់លាប់ជំងឺឡើងវិញ នោះគឺអ្នកជំងឺទី ១៨៨។ អ្នកជំងឺទី ១៨៨ ត្រូវបានបញ្ជូនទៅកាន់សាខាមន្ទីរពេទ្យត្រូពិកមជ្ឈឹមលេខ ២ ដើម្បីបន្តតាមដាន ព្យាបាលជំងឺ។យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីឆ្លងជំងឺ COVID-19 ធ្ងន់ធ្ងរទាំងអស់ ត្រូវបានផ្នែកសុខាភិបាលព្យាបាលជាសះស្បើយ។

វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៣ នៅលើពិភពលោកដែលមានករណីឆ្លង ជំងឺ COVID-19 ច្រើនជាង ២០០ នាក់ ឡើងទៅ ប៉ុន្តែមិនទាន់មានករណីស្លាប់ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ