៤០ឆ្នាំវៀតណាមមោទនៈជាសមាជិកមានការទទួលខុសត្រូវរបស់អ.ស.ប

(VOVWORLD) - នាព្រឹកថ្ងៃទី១៧ តុលា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធីរំលឹកខួប លើកទី៤០ទិវាវៀតណាមចូលរួមអ.ស.ប។
៤០ឆ្នាំវៀតណាមមោទនៈជាសមាជិកមានការទទួលខុសត្រូវរបស់អ.ស.ប - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅពិធី (រូបថត៖ Vu Dung)


អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានលើកត្រដែតនូវការដែលវៀតណាមក្លាយ ទៅជាសមាជិកទី១៤៩របស់អ.ស.បនាថ្ងៃទី២០ កញ្ញា ឆ្នាំ១៩៧៧ ដែលជាការ ទទួលស្គាល់ចំពោះរដ្ឋវៀតណាមឯករាជ្យ សេរីភាព ឯកភាព ឈានចូលក្នុង ដំណាក់កាលផ្លាស់ប្ដូរថ្មីនិងធ្វើសមាហរណកម្មអន្តរជាតិ៖

        “ក្រឡែកមើលឡើងវិញរយៈពេល៤០ឆ្នាំកន្លងទៅ វៀតណាមមានមោទន ភាពជាសមាជិកមានការទទួលខុសត្រូវរបស់អ.ស.ប។ វៀតណាមជានិច្ចកាល ខំប្រឹងប្រែងរួមវិភាគទានយ៉ាងសកម្មចំពោះសសរទ្រូងទាំង៣នោះគឺសន្តិភាព សន្តិសុខ វឌ្ឍន៍ភាពនិងសិទ្ធិមនុស្ស។ ក្របខ័ណ្ឌសហប្រតិបតិ្តការអភិវឌ្ឍន៍វៀត ណាម-អ.ស.បត្រូវបានចាត់ទុកជារូបសណ្ឋានជោគជ័យមួយ”។

        ដើម្បីអនុវត្តប្រកបដោយជោគជ័យនូវគោលដៅខ្ពង់ខ្ពស់នានាស្ដីពីកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ចាត់ទុកថា ចាំបាច់ត្រូវមានសន្តិភាព ស្ថិរភាព។ ប្រការនេះមានអត្ថន័យពិសេសចំពោះអាស៊ី-ប៉ាស៊ីហ្វិក ជាកន្លែងដែលកំពុងកើតមានឡើងជំលោះជាច្រើនដែលគំរាមកំហែង ទៅលើសន្តិភាព ស្ថិរភាពក្នុងតំបន់និងលើពិភពលោក។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអះអាងថា៖

        “វៀតណាមគាំទ្រយ៉ាងខ្លាំងក្លានូវការអំពាវនាវរបស់អគ្គលេខាធិការអ.ស.បនោះគឺ៖ ឆ្នាំ២០១៧ជាឆ្នាំដើម្បីសន្តិភាព។ យើងខ្ញុំមានបំណងថា អ.ស.បនឹង ពង្រីកថែមទៀតនូវតួនាទីរក្សាសន្តិភាព សន្តិសុខអន្តរជាតិ ទប់ស្កាត់និងជំរុញ ការដោះស្រាយជំលោះ ដោយសន្តិវិធីដែលឈរលើការគោពធម្មនុញ្ញ អ.ស.បនិង ច្បាប់អន្តរជាតិ”។

        ក្នុងបទសន្ទរកថារបស់ខ្លួន លោក Kamal Malhotra អ្នកសម្របសម្រួល អ.ស.បប្រចាំវៀតណាមអះអាងថា អង្គការនេះនឹងបន្តជួយឧបត្ថម្ភវៀតណាម ក្នុងការដោះស្រាយការសាកល្បងក្នុងដំណើរការអនុវត្តរបៀវវារៈឆ្នាំ២០៣០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ