៤៦០ពាន់លានដុងជួយឧបត្ថម្ភអោយកម្មវិធីសុខុមាលភាពសង្គមតំបន់ភាគពាយព្យ

ក្នុងក្របខ័ណ្ឌនៃសន្និសីទពន្លឿនវិនិយោគ និងសុខុមាលភាពសង្គម ​តំបន់ភាគ
ពាយព្យ  (វៀតណាម) នាយប់ថ្ងៃទី ២ មេសា នៅខេត្ត Tuyen Quang បានប្រព្រឹត្តទៅ  កម្មវីធីជួបប្រាស្រ័យ÷ រួមកម្លាំងកាយចិត្តជាមួយជនរួម​ជាតិតំបន់ភាគពាយព្យ។ ថ្លែង មតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់
ថា÷ ​ពាយព្យ ជាតមបន់​យុទ្ធសាស្ត្រ ដ៏សែនសំខាន់ អំពីការពារប្រទេស សន្តិសុខ  សេដ្ឋកិច្ច របស់ប្រទេសជាតិ។ ឧបនាយករដ្ឋមន្ត្រី​ Nguyen Xuan Phuc ក៏បានអះអាង
ថា÷ ក្នុង​រយះ​ពេលច្រើនឆ្នាំកន្លងមក បក្ស រដ្ឋ បានលៃទុកអោយតំបន់ភាគពាយព្យ​នេះ គោលនយោបាយអាទិភាពជាច្រើន អំពី ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម កាត់
បន្ថយភាពក្រីក្រ សុខុមាលភាពសង្គម…។ល។ ឧបនាយករដ្ឋមន្ត្រី​ Nguyen Xuan Phuc បានលើកច្បាស់ថា÷

          “ រាត្រី ជំនួបប្រាស្រ័យ រួមកម្លាំងកាយចិត្ត ជាមួយជនរួមជាតិ នៅតំបន់​ភាគ ពាយព្យវៀតណាម ជាឱកាស ដើម្បីសម្ដែងទឹកចិត្តដឹងគុណចំពោះ​តំបន់ដីបដិវត្តន៍
ភាគ ពាយព្យនេះ ជួយឧបត្ថម្ភជនរួមជាតិជាជនជាតិភាគតិច តំបន់ភាគពាយព្យ  ស្ថិរភាពជីវភាពរស់នៅ។ ខ្ញុំស្នើបណ្ដាតំបន់ បណ្ដាអង្គ​ភាពអាជីវកម្ម ស្ថាប័ន អង្គការ
បុគ្គលនៅ ក្នុងនិងក្រៅប្រទេស រួមគ្នាឆ្ពោះទៅតំបន់ភាគពាយព្យនេះ បន្តជួយជ្រោម ជ្រែង ជនរួមជាតិក្រីក្រនៅទីនេះ៕”

៤៦០ពាន់លានដុងជួយឧបត្ថម្ភអោយកម្មវិធីសុខុមាលភាពសង្គមតំបន់ភាគពាយព្យ - ảnh 1
កម្មវីធីជួបប្រាស្រ័យ÷ រួមកម្លាំងកាយចិត្តជាមួយជនរួម​ជាតិតំបន់ភាគពាយព្យ(www.congan.com.vn)


ប្រតិកម្មទៅវិញ

ផ្សេងៗ