៤៩ឆ្នាំនៃការឯកភាពប្រទេសជាតិ៖ អ្នកជំនាញអាមេរិកឡាទីនអះអាងថា វៀតណាមគឺជាភ្លើងហ្វាសមុទ្រនៃក្តីសង្ឃឹម

(VOVWORLD) - ថ្លែងទៅកាន់អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅគុយបា លោកបណ្ឌិត Ruvislei González Saez អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌល ស្រាវជ្រាវគោលនយោបាយអន្តរជាតិរបស់គុយបា (CIPI) បានសង្កត់ធ្ងន់លើអត្ថន័យ ទ្វេដង នៃទិវាជ័យជំនះថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ សម្រាប់វៀតណាម និងពិភព លោក។ 
ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ មិនត្រឹមតែជាព្រឹត្តិការណ៍ដ៏រុងរឿងក្នុងប្រវត្តិ សាស្ត្ររបស់ប្រជាជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃការលើកទឹកចិត្ត ដល់ប្រជាជាតិដទៃទៀត ក្នុងការតស៊ូយ៉ាងអង់អាចក្លាហានប្រឆាំងនឹងអាណានិគមនិយម ចាស់និងថ្មី ដើម្បីដណ្តើមឯករាជ្យជាតិឡើងវិញ។ នេះជាមតិរបស់លោកបណ្ឌិត Ruvislei González Sáez អ្នកជំនាញស្រាវជ្រាវអំពីវៀតណាមឈានមុខគេក្នុងតំបន់អាមេរិកឡាទីន។
៤៩ឆ្នាំនៃការឯកភាពប្រទេសជាតិ៖ អ្នកជំនាញអាមេរិកឡាទីនអះអាងថា វៀតណាមគឺជាភ្លើងហ្វាសមុទ្រនៃក្តីសង្ឃឹម - ảnh 1លោកបណ្ឌិត Ruvislei González Sáez។ (រូបថត៖ VNA)
ថ្លែងទៅកាន់អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅគុយបា លោកបណ្ឌិត Ruvislei González Saez អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌល ស្រាវជ្រាវគោលនយោបាយអន្តរជាតិរបស់គុយបា (CIPI) បានសង្កត់ធ្ងន់លើអត្ថន័យ ទ្វេដង នៃទិវាជ័យជំនះថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ សម្រាប់វៀតណាម និងពិភព លោក។ យោងតាមលោក មហាជ័យជំនះនានិទាឃរដូវឆ្នាំ ១៩៧៥ ជាមួយនឹងកំពូលគឺ យុទ្ធនាការហូជីមិញជាប្រវត្តិសាស្ត្រ បានបង្ហាញឱ្យឃើញនូវឆន្ទៈដ៏ខ្ជាប់ខ្ជួននិងអង់អាច ក្លាហានរបស់លោកប្រធានហូជីមិញ និងប្រជាជនវៀតណាម។ ទិវាជ័យជំនះទី ៣០ មេសា ឆ្នាំ ១៩៧៥ បានឯកភាពទឹកដីវៀតណាម ព្រមទាំងបើកផ្លូវឆ្ពោះទៅរកសង្គម និយមផងដែរ។
លោកបណ្ឌិត Ruvislei González Sáez បានអះអាងថា វៀតណាមគឺជាភ្លើងហ្វាសមុទ្រនៃក្តីសង្ឃឹមរបស់ពិភពលោក។ ក្រោយពីការឯកភាពប្រទេសជាតិ វៀតណាមបន្ត ប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើនរាប់មិនអស់។ អាស្រ័យដោយ មានការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម ប្រទេសវៀតណាមពី ប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតទាំង ១៥ នៅលើពិភពលោកក្នុងដំណាក់ កាល ១៩៨០ - ១៩៨១ បានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដ៏ស្វាហាប់បំផុត ទាំង ១៥ នាសព្វថ្ងៃ ដែលមានអត្រាកំណើនខ្ពស់បំផុត ហើយមានគោលដៅ ក្លាយជា ប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ