៥០ ឆ្នាំ ទំនាក់ទំនងវៀតណាម - កម្ពុជា៖ សម្ពោធស្តូបមិត្តភាពវៀតណាម - កម្ពុជានៅខេត្តកោះកុង
(VOVWORLD) -នាព្រឹកថ្ងៃទី ១៦ តុលា នៅទីក្រុងខេមរភូមិន្ទ ខេត្ដកោះកុង ប៉ែកខាងលិចកម្ពុជា បានប្រព្រឹត្តិទៅពិធីសម្ពោធស្តូបមិត្តភាពវៀតណាម - កម្ពុជា។
៥០ ឆ្នាំ ទំនាក់ទំនងវៀតណាម - កម្ពុជា៖
សម្ពោធស្តូបមិត្តភាពវៀតណាម - កម្ពុជានៅខេត្តកោះកុង |
នាព្រឹកថ្ងៃទី ១៦ តុលា នៅទីក្រុងខេមរភូមិន្ទ ខេត្ដកោះកុង ប៉ែកខាងលិចកម្ពុជា បានប្រព្រឹត្តិទៅពិធីសម្ពោធស្តូបមិត្តភាពវៀតណាម - កម្ពុជា។ នេះគឺជាស្តូបមិត្តភាពទី ៩ ដែលបានសម្រេចការជួសជុលឡើងវិញតាមគម្រោងការណ៍ជួសជុលឡើងវិញនូវ ស្តូបមិត្តភាពទាំង ១៧ នៅទូទាំងប្រទេសកម្ពុជា ដោយក្រសួងការពារប្រទេសវៀតណាមជាអ្នកធ្វើហិរញ្ញប្បទាន។ សកម្មភាពនេះស្ថិតក្នុងកម្មវិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - កម្ពុជាក្នុងឆ្នាំ ២០១៧។ អញ្ជើញថ្លែងមតិនៅទីនេះ វរសេនីយ៍ឯក Nguyen Anh Dung អនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជាបានសង្កត់ធ្ងន់ថា ស្តូបមិត្តភាពវៀតណាម- កម្ពុជា ដែលសម្ពោធនាថ្ងៃនេះ បានបង្ហាញការដឹងគុណចំពោះ អ្នកដែលបានពលីសាច់ស្រស់ ឈាមស្រស់ ដើម្បីប្រទេសជាតិ និងប្រជាជនកម្ពុជា។ លោកបានសម្ដែងក្ដីជឿជាក់ថា ស្តូបមិត្តភាពវៀតណាម - កម្ពុជានៅខេត្តកោះកុងនេះ នឹងជាសក្ខីភាពសម្រាប់ការអភិវឌ្ឍន៍ដ៏ធំធេងនៃខេត្តកោះកុងនាពេលខាងមុខ ហើយជាសក្ខីភាពចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងជាទ្រពសម្បត្តិមិនអាចកាត់ថ្លៃបាននៃប្រជាជាតិទាំងពីរ និងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ៕