៥០ ឆ្នាំ នៃទំនាក់ទំនងវៀតណាម - កម្ពុជា៖ បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងទីក្រុងទាំងពីរ
(VOVWORLD) -ក្នុងឱកាសររំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - កម្ពុជា ទទួលសេចក្ដីអញ្ជើញរបស់អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ កញ្ញា លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Hoang Trung Hai បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទីក្រុងហាណូយ អញ្ជើញបំពេញទស្សនកិច្ចការងារនៅកម្ពុជា។
៥០ ឆ្នាំ នៃទំនាក់ទំនងវៀតណាម - កម្ពុជា៖ បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង
ទីក្រុងទាំងពីរ |
ក្នុងឱកាសររំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - កម្ពុជា ទទួលសេចក្ដីអញ្ជើញរបស់អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ កញ្ញា លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Hoang Trung Hai បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទីក្រុងហាណូយ អញ្ជើញបំពេញទស្សនកិច្ចការងារនៅកម្ពុជា។ នាព្រឹកថ្ងៃទី ៩ កញ្ញា នៅក្នុងជំនួបជាមួយគណៈប្រតិភូ នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាល និងជាប្រធានគណៈបក្សប្រជាជនកម្ពុជា សម្ដេច ហ៊ុន សែន បានអះអាងថា ទោះបីជានៅក្នុងស្ថានភាពណាក្ដី លោកក៏ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីពង្រីកទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត។ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរគប្បីយកចិត្តទុកដាក់បញ្ជាណែនាំ ហើយបង្កលក្ខណៈងាយស្រួលសម្រាប់ស្ថាប័ន មូលដ្ឋានគ្រប់ជាន់ថ្នាក់ដូចជា ទីក្រុងហាណូយ និងរាជធានីភ្នំពេញបើកទូលាយនិងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
ក៏នាថ្ងៃទី៩កញ្ញាដដែល គណៈប្រតិភូបានជួបចរចាជាមួយអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង។ នៅទីនេះ ភាគីទាំងពីរបានឯកភាពជំរុញខ្លាំងរាល់សកម្មភាពសហប្រិបត្តិការលើគ្រប់វិស័យ ដើម្បីការអភិវឌ្ឍន៍ខ្លាំងក្លានៃទីក្រុងទាំងពីរ ហើយរួមចំណែកក្នុងបុព្វហេតុរក្សា និងអភិវឌ្ឍន៍ទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណីរវាងប្រទេសជាតិទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកច្ចនេះ គណៈប្រតិភូជាន់ខ្ពស់ទីក្រុងហាណូយបានអញ្ជើញទៅសាកសួរសុខទុក្ខ ស្ថានទូតវៀតណាម ជួបសម្ដែងការគួរសមជាមួយប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចសាយឈុំ និងប្រធានគណៈកម្មាធិការបក្សរាជធានីភ្នំពេញ CPP លោក ប៉ា សុជាតិវង្សទៀតផង៕