៥៥ឆ្នាំទំនាក់ទំនងវៀតណាម-កម្ពុជា៖ ខេត្ត Dak Lak សហការយ៉ាងសកម្មជាមួយខេត្តមណ្ឌលគិរី រៀបចំសកម្មភាពប្រកបដោយអត្ថន័យជាច្រើន

(VOVWORLD) - នាថ្ងៃទី ១៧ មិថុនា សមាគមមិត្តភាពវៀតណាម - កម្ពុជានៅខេត្ត Dak Lak បានរៀបចំកម្មវិធីជួបសំណេះសំណាលអបអរសាទរខួបលើកទី ៥៥ ទិវាបង្កើតទំនាក់ ទំនងការទូតរវាងវៀតណាម និងកម្ពុជា (២៤ មិថុនា ១៩៦៧-២៤ មិថុនា ២០២២)។

៥៥ឆ្នាំទំនាក់ទំនងវៀតណាម-កម្ពុជា៖ ខេត្ត Dak Lak សហការយ៉ាងសកម្មជាមួយខេត្តមណ្ឌលគិរី រៀបចំសកម្មភាពប្រកបដោយអត្ថន័យជាច្រើន - ảnh 1លេខារងគណៈកម្មាធិការបក្សខេត្ត Dak Lak លោក Y Bier Nie ថ្លែងនៅកម្មវិធី។
(រូបថត៖ qdnd.vn)
ថ្លែងក្នុងកម្មវិធី លេខារងគណៈកម្មាធិការបក្សខេត្ត Dak Lak លោក Y Bier Nie បានសង្កត់ធ្ងន់ថា ដើម្បីពូនជ្រុំទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិ ការគ្រប់ជ្រុងជ្រោយរវាង វៀតណាម និងកម្ពុជា និយាយរួម ខេត្ត Dak Lak - ខេត្ត មណ្ឌលគិរីនិយាយដោយឡែក គ្រប់លំដាប់ថ្នាក់ ផ្នែក និងមូលដ្ឋានចាំបាច់ត្រូវ ឃោសនាឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ជាពិសេសជំនាន់វ័យក្មេងអំពីប្រវត្តិ សាស្ត្រទំនាក់ទំនង សមិទ្ធិផលសហប្រតិបត្តិការនៃប្រទេសទាំងពីរ និងខេត្តទាំងពីរ ក្នុងសម័យកាលបច្ចុប្បន្ន។ ខេត្ត Dak Lak នឹងសហការយ៉ាងសកម្ម ជាមួយខេត្ត មណ្ឌលគិរី រៀបចំសកម្មភាពដ៏មានអត្ថន័យក្នុងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ២០២២។ នៅក្នុងកម្មវិធី បណ្ដាប្រតិភូបានរួមគ្នារំលឹកឡើងវិញ ដំណើរ៥៥ឆ្នាំនៃការបង្កើតទំនាក់ ទំនងការទូត វៀតណាម-កម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ