៦៥% នៃទំនិញរបស់សហគ្រាសត្រូវបានលើកលែងការត្រួតពិនិត្យ
(VOVWORLD) - កំណែទម្រង់បែបបទរដ្ឋបាលនិងការអនុវត្តបច្ចេកវិទ្យា
ជឿនលឿនក្នុងការ ត្រួតពិនិត្យឃ្លាំមើលទំនិញក្នុងការនាំចេញនាំចូលគឺជាវិធានការមួយដែលផ្នែក គយបានអនុវត្តសំដៅបង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាសនាពេលកន្លងទៅ។
៦៥% នៃទំនិញរបស់សហគ្រាសត្រូវបានលើកលែងការត្រួតពិនិត្យ |
កំណែទម្រង់បែបបទរដ្ឋបាលនិងការអនុវត្តបច្ចេកវិទ្យាជឿនលឿនក្នុងការ ត្រួតពិនិត្យឃ្លាំមើលទំនិញក្នុងការនាំចេញនាំចូលគឺជាវិធានការមួយដែលផ្នែក គយបានអនុវត្តសំដៅបង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាសនាពេលកន្លង ទៅ។ រហូតមកដល់ពេលនេះ ស្ថាប័នគយបានចុះហត្ថលេខាលើឯកសារចំនួន ១៧០០ ដែលសន្យាជួយឧបត្ថម្ភឃ្លាំមើលការអនុវត្តច្បាប់ចំពោះសហគ្រាស។ ពិសេស តាមតួរលេខស្ថិតិនៃផ្នែកសមត្ថកិច្ចថា មាន ៦៥% ទំនិញនាំចេញនាំចូល ត្រូវបានលើកលែងការត្រួតពិនិត្យលំអិតដោយសារការប្រតិបត្តិតាមច្បាប់ដ៏ត្រឹម ត្រូវនិងពេញលេញ។ លោក Nguyen Van Can អគ្គនាយកអគ្គនាយករដ្ឋានគយ វៀតណាម បានឲ្យដឹងថា៖
«ក្រៅពីការខំប្រឹងប្រែងកែទម្រង់របស់ផ្នែកគយ យើងខ្ញុំបានតភ្ជាប់ជាមួយ សហគ្រាសធ្វើអាជីវកម្មឃ្លាំង ព្រមទាំង អនុវត្តបែបបទច្រកទ្វារតែមួយដើម្បីកាត់ បន្ថយបែបបទរដ្ឋបាល។ យើងខ្ញុំក៏បានកំណត់បណ្ដាសហគ្រាសត្រូវទូទាត់និងចុះ បញ្ជីការកំណត់ផលិតកម្មឲ្យទាន់ពេលវេលាដើម្បីស្ថាប័នគយអាចឃ្លាំមើលតាម ប្រព័ន្ធ។ ដូច្នេះ សហគ្រាសចសន្សំសម្ចៃ ៥% តាមការកំណត់៕»