៧ខែដើមឆ្នាំតំលៃប្រាក់នាំចេញស្បែកជើងទទួលជិត ៤,៨ពាន់លានដុល្លារអាមេរិក

                   

៧ខែដើមឆ្នាំតំលៃប្រាក់នាំចេញស្បែកជើងទទួលជិត ៤,៨ពាន់លានដុល្លារអាមេរិក - ảnh 1
រូបថត​VNA

Vovworld-ក្នុងរយះពេល៧ខែដើមឆ្នាំ ២០១៣នេះ  តំលៃប្រាក់នាំចេញស្បែកជើង
របស់វៀតណាមទទួលជិត៤,៨ពាន់លានដុល្លារអាមេរិក​ កើនជិត១៦%បើប្រៀប
នឹងរយះពេលដូចគ្នាពីឆ្នាំទៅម៉ិញ។រហូតមកដល់ពេលនេះ​​  អង្គភាពអាជីវកម្មជា
ច្រើនបានទទួ​លពាក្សបញ្ជាទំនិញដល់ចុងឆ្នាំដោយមានកំរិតកើនមធ្យមពី១០ដល់
១៥%។ស្តីពីប្រសិទ្ឋភាពក្នុងការធ្វើអាជីវកម្មនៃផ្នែកស្បែកជើងរបស់វៀតណាម
លោកស្រី Ho Thi Kim Thoa អនុរដ្ឋមន្រ្តីក្រសួងឧស្សាពាណិជ្ជកម្មវៀតណាមអោយ
ដឹងថា៖“ នាបច្ចុប្បន្ននេះ​  ប្រសិទ្ឋភាពអាជីវកម្មនៃបណ្តាក្រុម​ហ៊ុនផលិតស្បែកជើង
គឺល្អណាស់។បរិមាណផលិតស្បែកជើងកើន១៧%និងការចំណាយកើនជាង២៧%។សមត្ថភាពប្រកួតប្រជែងនៃផ្នែកស្បែកជើងនិងសំលៀកបំពាក់ត្រូវបានកើនឡើង     ។  “

វៀតណាមកំពុងឈានចូលវង់ចរចារចុងក្រោយដើម្បីចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្ម
អន្តរប៉ាស៊ីហ្វកនិងចាប់ផ្តើមការចរចារស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយសេរីទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ