៧៥ ឆ្នាំទិវាយុទ្ធជនពិការ យុទ្ធជនពលី៖ បទចម្រៀងសន្តិភាព

(VOVWORLD) - កម្មវិធី“បទចម្រៀងសន្តិភាព”គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពតបស្នងសងគុណ រំលឹកវិញ្ញាណក្ខ័ន្ធដល់វីរៈបុរស យុទ្ធជនពិការ យុទ្ធជនពលី ដែលបានលះបង់ ពលីជីវិតដើម្បីឯករាជ្យ និងសេរីភាពជូនប្រទេសជាតិ។
៧៥ ឆ្នាំទិវាយុទ្ធជនពិការ យុទ្ធជនពលី៖ បទចម្រៀងសន្តិភាព - ảnh 1កម្មវិធី“បទចម្រៀងសន្តិភាព”

“បទចម្រៀងសន្តិភាព” កម្មវិធីរំលឹកខួបលើកទី៧៥ ទិវាយុទ្ធជនពិការ យុទ្ធជនពលី(២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២២) ដែលរៀបចំឡើងដោយគណៈកម្មការឃោសនាអប់រំមជ្ឈឹមបានប្រព្រឹត្តិទៅនាយប់ថ្ងៃទី ២៧ កក្កដា នៅទីក្រុងហាណូយ និងតភ្ជាប់ជាមួយខេត្តក្រុងចំនួន ៥ គឺ៖ ទីក្រុងហូជីមិញ ខេត្ត Quang Nam  Binh Dinh  Ha Giang  និង An Giang។ អញ្ជើញចូលរួមកម្មវិធីនេះមានវត្តមានប្រធានរដ្ឋវៀតណាម លោក  Nguyen Xuan Phuc នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ប្រធានរដ្ឋសភា លោក Vuong Dinh Hue  និងថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ តំណាងយុទ្ធជនពិការ គ្រួសារយុទ្ធជនពលី អ្នកមានគុណូបការៈ វីវៈអ្នកម្ដាយវៀតណាម។

៧៥ ឆ្នាំទិវាយុទ្ធជនពិការ យុទ្ធជនពលី៖ បទចម្រៀងសន្តិភាព - ảnh 2កម្មវិធី“បទចម្រៀងសន្តិភាព”

កម្មវិធី“បទចម្រៀងសន្តិភាព”គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពតបស្នងសងគុណ រំលឹកវិញ្ញាណក្ខ័ន្ធដល់វីរៈបុរស យុទ្ធជនពិការ យុទ្ធជនពលី ដែលបានលះបង់ ពលីជីវិតដើម្បីឯករាជ្យ និងសេរីភាពជូនប្រទេសជាតិ។ កម្មវិធីនេះបាននាំមកនូវរូបភាពគួរឱ្យចាប់អារម្មណ៍ និងរឿងរ៉ាវដ៏រំជួលចិត្តអំពីយុទ្ធជនពិការ យុទ្ធជនពលី វីរៈអ្នកម្ដាយវៀតណាម និងសាច់ញាតិរបស់យុទ្ធជន ដែលបានពលីជីវិតដើម្បីខឿនសន្តិភាពរបស់ប្រទេសជាតិ។ លោកវរសេនីយ៍ទោ Truong Xuan Binh កងពលលេខ ១២ កូនប្រុសរបស់វីរៈបុរសកងកម្លាំងប្រដាប់អាវុធប្រជាជន Truong Xuan Hoa បានឲ្យដឹងថា៖ “លោកឪពុកតែងតែប្រាប់អ្នកម្តាយខ្ញុំថា ទោះបីជាមានកូនប្រុស ឬកូនស្រីក៏ដោយ សូមដាក់ឈ្មោះកូនថា Binh (សន្តិភាព) ព្រោះថាលោកយល់ពីតម្លៃនៃសន្តិភាព។ នោះក៏ជាមូលហេតុ ដែលខ្ញុំបានធ្វើជាយុទ្ធជនម្នាក់ ដើម្បីបន្តសរសេររឿងរ៉ាវសន្តិភាព។ ក្នុងគ្រាដ៏លំបាកបំផុត ខ្ញុំតែងតែគិតដល់លោកឪពុក ។ ស្មារតីរបស់យុទ្ធជនលោកអ៊ុំហូជីមិញគឺមិនរាថយឡើយ។ ជាមួយនឹងការសន្យានៅក្នុងដួចចិត្ត យើងខ្ញុំបន្តបំពេញបេសកកម្មដែលបានជ្រើសរើសផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ