៨០ថ្ងៃជាប់ៗគ្នាហើយដែលវៀតណាមមិនមានករណីឆ្លងជម្ងឺ Covid-19 ណាមួយនៅក្នុងសហគមន៍ឡើយ

(VOVWORLD) - គិតរហូតដល់វេលាម៉ោង៥ កក្កដា វៀតណាមបានឆ្លងកាត់រយៈពេល៨០ថ្ងៃជាប់ៗគ្នាហើយដែលមិនកត់ត្រាករណីឆ្លងជម្ងឺ Covid-19 ថ្មីណាមួយនៅក្នុងសហគមន៍ឡើយ។

គណៈកម្មការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានអ្នកជម្ងឺ Covid-19 ចំនួន៣៤០/៣៥៥នាក់នៅវៀតណាមត្រូវបានព្យាបាលជាសះស្បើយរួចហើយ។ ចំនួនអ្នកជម្ងឺនៅសេសសល់កំពុងសម្រាកព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលនានាលើទូទាំងប្រទេសដោយមានសុខភាពធម្មតា។

គួរជម្របបន្ថែមទៀតថា អ្នកជម្ងឺជាអ្នកបើកបរយន្តហោះជនជាតិអង់គ្លេស (អ្នកជម្ងឺទី៩១) ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Cho Ray បានជាសះស្បើយពេញលេញ ដែលអាចចាកចេញពីមន្ទីរពេទ្យហើយធ្វើមាតុភូមិនិវត្តន៍វិញតាមជើងហោះហើរពាណិជ្ជកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ