៩០%ជនវៀតណាមអាទិភាពប្រើប្រាស់ទំនិញវៀតណាមក្នុងឆ្នាំ២០២០
|
៩០%ជនវៀតណាមអាទិភាពប្រើប្រាស់ទំនិញវៀតណាមក្នុងឆ្នាំ២០២០ (VOV) |
Vovworld-បន្ទាប់ពី៥ឆ្នាំអនុវត្តការចលនាជនវៀតណាមអាទិភាពប្រើប្រាស់
ទំនិញវៀតណាម ទម្លាប់ប្រើប្រាស់របស់ជនវៀតណាមបានមានការផ្លាស់ប្តូរថ្មី។ មុខទំនិញផលិតផលក្នុងប្រទេសជាច្រើនកំពុងជំនួសឲ្យទំនិញនាំចូលពីបរទេស។
ដល់ឆ្នាំ២០២០ ជនវៀតណាម៩០%អាទិភាពប្រើប្រាស់ទំនិញវៀតណាមមាន
គុណភាព។នេះជាការចាត់ទុកដែលបាននាំចេញនៅសន្និសីទបូកសរុប៥ឆ្នាំអនុវត្តចលនាជនវៀតណាមអាទិភាពប្រើប្រាស់ទំនិញវៀតណាម ដែលបានប្រព្រឹត្តទៅ
នាថ្ងៃទី១១តុលានៅក្រុងហាណូយ។ រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មលោក
Vu Huy Hoang បានចាត់ទុកថា៖
“នាពេលខាងមុខ វិធានការមួយក្នុងចំណោមវិធានការដែលអង្គភាពអាជីវកម្មវៀតណាមត្រូវគិតដល់គឺដើម្បីផលិតទំនិញមកដល់ដៃអ្នកប្រើប្រាស់នោះ ត្រូវ
យកចិត្តទុកដាក់ថែមតៀតដល់ប្រព័ន្ធចែកចាយរបស់ខ្លួននិងមានការផ្សាភ្ជាប់
ជិតស្និទ្ធជាងទៀតជាមួយប្រព័ន្ធចែកចាយរបស់អង្គភាពអាជីវកម្មផ្សេងៗ៕”