៩៥% នៃចំនួនប្រជាជនវៀតណាមចូលរួមការធានារ៉ាប់រងសុខភាពនៅត្រឹមឆ្នាំ ២០២៥

(VOVWORLD) - ខេត្តក្រុងដែលត្រូវតែសម្រេចបានអត្រាជាង ៩០% នៅឆ្នាំ ២០២២ ភ្លាមៗ រួមមាន៖ ហាណូយ ហូជីមិញ អានយ៉ាង បារៀ-វុងតាវ បាកលៀវ និងបាក់យ៉ាង ជាដើម។ 
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទើបតែបានបញ្ជារឲ្យបណ្តា ខេត្តក្រុងធ្វើការគ្របដណ្ដប់នូវការធានារ៉ាប់រងសុខភាពសម្រាប់ចំនួនប្រជាជនជាង៩៥%នៅត្រឹមឆ្នាំ ២០២៥។ ក្នុងចំណោមនោះ ខេត្តក្រុងដែលត្រូវតែសម្រេចបានអត្រាជាង ៩០% នៅឆ្នាំ ២០២២ ភ្លាមៗ រួមមាន៖ ហាណូយ ហូជីមិញ អានយ៉ាង បារៀ-វុងតាវ បាកលៀវ និងបាក់យ៉ាង ជាដើម។ គ្រួសារជិតក្រីក្រ គ្រួសារក្រីក្រពហុវិស័យ នឹងត្រូវបានជួយឧបត្ថម្ភនូវការធានារ៉ាប់រងសុខភាព ដោយគោលបំណងថា ទាំងអស់ គ្នានឹងត្រូវបានចូលរួម។ គ្រួសារដែលធ្វើការក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ នេសាទ ដែលមានកម្រិតជីវភាពជាមធ្យម; សិស្ស និងនិស្សិតក៏ត្រូវបានជួយឧបត្ថម្ភដើម្បីបង្កើន អត្រាចូលរួមផងដែរ។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យក្រសួងអប់រំ និងបណ្តុះបណ្តាល ធានាឲ្យសិស្ស និងនិស្សិតទាំងអស់ចូលរួមក្នុងការធានារ៉ាប់រងសុខភាពនៅឆ្នាំ ២០២៣។ ក្រសួងសុខាភិបាល ដឹកនាំមូលដ្ឋានពិនិត្យ និងព្យាបាលជំងឺ ដើម្បីបង្កើន គុណភាពនៃការពិនិត្យ និងព្យាបាលជំងឺ អាកប្បកិរិយាបម្រើអ្នកចូលរួមធានារ៉ាប់រង សុខភាព; កែលម្អដំណើរការនៃការទូទាត់ ការពិនិត្យ និងការព្យាបាលជំងឺដោយប័ណ្ណ ធានារ៉ាប់រងសុខភាព ជួយសម្រួលដល់ប្រជាជន។ បច្ចុប្បន្ន វៀតណាមបានគ្របដណ្តប់ការធានារ៉ាប់រងសុខភាពលើចំនួន ប្រជាជន ៩១% ទៅហើយ។ ជាមួយនឹងគោលដៅខាងលើ ចំនួនប្រជាជន ៤% បន្ថែម ទៀត នឹងត្រូវបានគ្របដណ្ដប់ការធានារ៉ាប់រងសុខភាពចន្លោះពេលនេះដល់ឆ្នាំ ២០២៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ