Abenomics -យកថាទស្សន៍សេដ្ឋកិច្ចរបស់ជប៉ុន
ANH HUYEN -  
(VOV WORLD) /  
Vovworld- “Abenomics”ជាផែនការ ធ្វើកំណែទម្រង់១ដែល លោក Shinzo Abeនាំចេញ
ពេលជាប់ឆ្នោតជា នាយករដ្ឋមន្រ្តីជប៉ុន។ខ្លឹមសារស្នូលនៃ“Abenomics”រួមមាន៖ជំរុញ
ការចំណាយសាធារណះ បន្ឋូសម្រាលរូបិយវត្ថុនិងកំណើនសេដ្ឋកិច្ចដ៍ទូលាយ។តាម
លោក Shinzo Abeថា៖ផែនការនេះនឹងជាឱកាសល្អសំរាប់ជប៉ុនរក្សាបានប្រៀបខ្លាំងលើ
ឆាកអន្តរជាតិ។ទន្ទឹមនឹងនោះ“Abenomics”ក៍ទទួលបានការយកចិត្តទុកដាក់ជាពិសេស
ពីសាធរណះមតិលើសកលលោកផងដែរ។ពីព្រោះថា៖បើប្រសិនជាផែនការ“Abenomics”ទទួលបានជោគជ័យ វាមិនគ្រាន់តែផ្តល់មកនូវផលប្រយោជន៍សំរាប់ប្រទេសជប៉ុន
បណ្ណោះទេថែមទាំងជាកំលាំងចលករអោយកំណើនសកលទៀតផង។
កាលះទេសះចាប់បដិសន្ឋិ
តាំងពីពេលទីផ្សារ អចលនវត្ថុនិងទីផ្សារមូលប័ត្រនៅជប៉ុនត្រូវដួលរលំ នាបណ្តាឆ្នាំទី
៩០នោះក្រុមហ៊ុនជប៉ុននានាបានប្រមូលផ្តុំទៅលើការកាត់បន្ថយប្រាក់បំណុលនិងផ្ទេរ
សកម្មភាពផលិតកម្មទៅបរទេស។ការដែលបៀវត្តមិនត្រូវបានបង្កើនឬបង្កើនយឺតយ៉ាវ
ធ្វើឲ្យអ្នកប្រើប្រាស់ត្រូវតែកាត់បន្ថយការចំណាយ។ហេតុនេះហើយល្បឿនកំណើនGDP
របស់ជប៉ុនក្នុងរយះពេលជិត២ទសវត្សហាក់ដូចជាស្មើនឹង០។ម៉្យាងទៀតការរញ្ជួយដី
រលកស៊ូណាមិនិងវិបត្តិនុយក្លេអ៊ែរនាឆ្នាំ២០១១បានធ្វើឲ្យសេដ្ឋកិច្ចនៃប្រទេសនេះអាក្រក់ៗ
ទៅៗ។ក្នុងស្ថានភាពនោះការធ្វើឲ្យសេដ្ឋកិច្ច មានការរីកចំរើនឡើងវិញជាភារកិច្ច១ដ៍លំបាក
បើសិនជា“Abenomics”ទទួលជោគជ័យនឹងជាលក្ខណះងាយស្រួលដើម្បីនាយករដ្ឋមន្រ្តីទី៦
របស់ជប៉ុនកាន់ដំណែងក្នុងរង្វង់៦ឆ្នាំតទៅទៀត។
នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe។
|
ប្រសិទ្ឋភាពជាជំហានដំបូង។
គេមិនអាចនិយាយមុនអំពីប្រសិទ្ឋភាពនៃ “Abenomics”បានឡើយ។ប៉ុន្តែគិតមកដល់
ពេលនេះជោគជ័យដំបូងផែនការនេះបាននាំមុកនូវអារម្មណ៍ជឿជាក់ទៅលើការងើប
ឡើងវិញ។តាមលទ្ឋផលស្ទង់មតិដែលអនុវត្តដោយទីភ្នាក់ងារសារព័ត៌មានKyodoថា៖មនុស្ស៦៥%សង្ឃឹមថា៖គោលនយោបាយ“Abenomics”នឹងផ្តល់មកនូវប្រសិទ្ឋភាព។ទន្ទឹមនឹងនោះទីផ្សារមូលប័ត្រនៃប្រទេសជប៉ុនបានឡើងពន្ទុយ៉ាងខ្លាំងក្លានិងវិស័យ
នាំចេញក៍បានការផ្លាស់ប្តូរគួរអោយចាប់អារម្មណ៍ផងដែរ។ដើម្បីជំរុញខ្លាំងគោល
នយោបាយសេដ្ឋកិច្ចថែមទៀតរដ្ឋាភិបាលជប៉ុនបានបង្កើនថវិការដល់៩០៦ពាន់លាន
ដុល្លារអាមេរិកសំរាប់ឆ្នាំ២០១៣។លោក Abe នៅសន្យាថា៖នឹងជំរុញការវិនិយោគទុន
លើវិស័យឯកជននិងសកម្មភាពនៃប្លុកអង្គភាពអាជីវកម្ម។ល។
ឥទ្ឋិពលផ្សេងៗទៀត។
ប៉ុន្តែតាមការវាយតំលសរបស់ IMFថា៖ គោលនយោបាយ“Abenomics”កំពុងប្រឈមមុខ
នឹងហានិភ័យជាច្រើនដែលក្នុងនោះមានឥទ្ឋិពលដល់ការដម្លើងចំណាយសាធារណះនិង
អតិផរណាអាចធ្វើឲ្យការប្រាក់ធនាគារកើនយ៉ាងខ្លាំងក្លា។ល។រួមជាមួយនោះ IMFនៅនាំ
ចេញការពិនិត្យគួរអោសុទិដ្ឋិថាខឿនសេដ្ឋកិច្ចធំទី៣លើសកលលោកនឹង មានការរីកចំរើន
ឡើងវិញដោយសារគំរោងការណ៍សាធារណះទ្រង់ទ្រាយធំនិងតម្រូវការនៅឯបរទេស
នៅកើនឡើងតទៅទៀត៕
ANH HUYEN
-VOV WORLD