APEC 2017 នឹងពោពេញទៅដោយអត្តសញ្ញាណវៀតណាម

          (VOV)_នៅសល់តែ៤ខែទៀត វៀតណាមនឹងទទួលតួនាទីជាប្រទេសម្ចាស់ផ្ទះ
របស់ APEC (វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក) ឆ្នាំ  ២០១៧  ពីប្រ
ទេសប៉េរូ។ ការងារត្រៀមរៀបចំសំរាប់ព្រឹត្តិការណ៍នេះ កំពុងបានវៀតណាមខំប្រឹង
ប្រែងត្រៀមរៀបចំ អោយបានល្អបំផុត និងពោពេញទៅដោយអត្តសញ្ញាណរបស់វៀត
ណាម។ 

APEC 2017 នឹងពោពេញទៅដោយអត្តសញ្ញាណវៀតណាម - ảnh 1
ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Nguyet Nga

          នេះគឺជាលើកទីពីរហើយ ក្រោយរយៈពេល១០ឆ្នាំ វៀតណាមបានទទួល រៀបចំ
 APEC។ សេចក្តីសម្រេចចិត្តទទួលរៀបចំ APEC ២០១៧ ជាការងារ ធ្វើ សមាហរណកម្ម
អន្តរជាតិលើគ្រប់ជ្រុងជ្រោយ និងលើកកំពស់ថានះរបស់ផ្នែកកិច្ចការបរទេសវៀត
ណាមក្នុងដំណាក់កាលថ្មី។

          បំពេញល្អតម្រូវការថ្មីរបស់កិច្ចសហប្រតិបត្តិការ តភ្ជាប់ក្នុង APEC

          ឆ្នាំ APEC ២០១៧ មានអត្ថន័យជាក់ស្ដែង ចំពោះវៀតណាម ដើម្បី ប្រមូល ផ្តុំ
កម្លាំងអន្តរជាតិ បំរើការអភិវឌ្ឍន៍ប្រទេសជាតិ។ ទន្ទឹមនឹងនោះ នេះក៏គឺជា ឱកាស
ដើម្បីបង្កើនការផ្សព្វផ្សាយអំពីទឹកដី និងមនុស្សវៀតណាមចំពោះមិត្តភក្តិ អន្តរជាតិ។ 
យល់ដឹងច្បាស់អំពីប្រការទាំងនេះ ដូច្នេះ តាំងពីរឆ្នាំ ២០១៣មក វៀតណាមបានបង្កើត
ក្រុមការងារអន្តរស្ថាប័ន និងគណៈកម្មាធិការជាតិ ទទួលបន្ទុកការងារសំរាប់ APEC
 ២០១៧។ ចែករំលែកអំពីការងារនេះ ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Nguyet Nga ទី
ប្រឹក្សាជាន់ខ្ពស់ នៃគណៈលេខាធិការ APEC ២០១៧ បានអោយដឹងថា៖

          “ គិតដល់ពេលនេះវៀតណាមត្រៀមរៀបចំយ៉ាងម៉ត់ចត់នៅលើគ្រប់វិស័យហើយ។
 មានវិស័យសំខាន់ចំនួន៨ ដូចជា៖ខ្លឹមសារ សម្ភារះ និងការងារកម្មាភិបាល យើងទទួល
បានការគាំទ្រជាច្រើនពីដៃគូនានា និងខឿនសេដ្ឋកិច្ចជាសមាជិក APEC។នាបច្ចុប្បន្ន 
យើងបានពិគ្រោះយោបល់ ផ្លាស់ប្តូរមតិជាមួយមិត្តភក្តិនានា អំពីការងារត្រៀមរៀបចំ
ខ្លឹមសារ​ហើយ។ យើងនឹងមានសន្និសីទទាំងអស់ ចំនួន២០០ ហើយក្នុងនោះមានសន្និ
សីទថ្នាក់រដ្ឋមន្ត្រីចំនួន២០ ។ ដូច្នេះ យើងត្រូវរៀបចំយ៉ាងម៉ត់ចត់ ក្នុងទូទាំងប្រទេស 
ដើម្បីឧទ្ទេសនាម អំពីប្រទេសវៀតណាមផង និងបង្កើតឱកាសសហប្រតិបត្តិការ ធ្វើ
អាជីវកម្មសំរាប់អង្គភាពអាជីវកម្មទៀតផង។ ”

          ប៉ុន្តែ ខុសពីការទទួលរៀបចំលើកមុននេះ នាបច្ចុប្បន្ន ក្រៅពីភាពងាយ​ស្រួលជា
ច្រើន APEC ក៏ត្រូវប្រឈមមុខនឹងការលំបាកសាកល្បងជាច្រើនដែរ។​ដូច្នេះ ទាមទារ
អោយការងារត្រៀមរៀបចំអោយបានល្អប្រសើរថែមទៀត បំពេញតម្រូវការថ្មីរបស់កិច្ច
សហប្រតិបត្តិការនិងតភ្ជាប់របស់ APEC។   លោកស្រី ​Nguyen Nguyet Nga ទីប្រឹក្សា
ជាន់ខ្ពស់ នៃគណៈលេខាធិការ APEC ​២០១៧ បានអោយដឹងថា៖

          “ នាបច្ចុប្បន្នយើងខ្ញុំកំពុងប្រមូលផ្តុំទៅលើអាទិភាពធំៗ របស់APEC អោយសម
ស្របជាមួយតម្រូវការថ្មីអំពីកំណើននិងតភ្ជាប់។ ក្នុងនោះ ប្រការសំខាន់បំផុតគឺកំណើន
អំពីគុណភាព តភ្ជាប់ និងរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ។ ប្រការនេះសម
ស្របជាមួយតម្រូវការរបស់វៀតណាម និងតម្រូវការថ្មីរបស់APEC នាបច្ចុប្បន្ន។ ពិសេស
គឺការផ្តើមគំនិតអំពីការបង្កើនជំនួយ សំរាប់អង្គភាពអាជីវ​កម្មតូចនិងមធ្យម ការ
ផ្តើមគំនិតអំពីការបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស ​សុវត្ថិភាពម្ហូបអាហារ និង
សន្តិសុខប្រភពទឹក។​”

          បង្ហាញនូវវប្បធម៌ធ្វើសមាហរណកម្មថ្មីរបស់វៀតណាម

        ឆ្នាំ ២០១៧ ក៏ជាឆ្នាំដើមដំបូងដែលបណ្ដាថ្នាក់ដឹកនាំ APEC ឯកភាពរៀបចំសកម្ម
ភាពផ្លាស់ប្តូរវប្បធម៌ ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការAPEC។​ចំពោះ​វៀតណាម ឆ្នាំ២០១៧ 
ក៏ជាឆ្នាំវៀតណាមជាប្រទេសម្ចាស់ផ្ទះ APEC សមស្របជាមួយគោលការណ៍ និងការខំ
ប្រឹងប្រែងរបស់វៀតណាម ក្នុងកិច្ចការផ្សព្វផ្សាយ​រូបភាពវៀតណាម បង្ហាញប្រពៃណី
មនុស្សធម៌ វប្បធម៌ របស់វៀតណាម។ ​ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Nguyet Nga 
បានសង្កត់ធ្ងន់ថា៖

          “ ក្នុងស្ថានភាពតំបន់និងលើពិភពលោកកំពុងប្រឈមមុខនឹងការលំបាកសាក
ល្បងជាច្រើនអំពីសន្តិភាព និងសន្តិសុខនោះ ជាងពេលណាទាំងអស់ ដំណោះស្រាយមួយ
ស្ដីអំពីកិច្ចការពារសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងលើពិភពលោក នោះគឺទំនាក់ទំ
នងមិត្តភាពរវាងមនុស្សជាមួយមនុស្ស។ ”

          សេចក្ដីសម្រេចចិត្តទទួលរៀបចំ APEC ២០១៧ ជាគោលការណ៍ធ្វើសមាហរណកម្ម
អន្តរជាតិលើគ្រប់ជ្រុងជ្រោយ និងលើកកំពស់ថានះរបស់ផ្នែកកិច្ចការ​បរទេសវៀតណាម។APEC ២០១៧ នឹងនាំមកនូវរូបភាពអំពីវៀតណាមមួយ​ ប្រកបដោយអត្តសញ្ញាណវប្ប
ធម៌ប្រពៃណី ស្និទ្ធិស្នាល ម្ចាស់ការនិងសកម្ម ​រួមវិភាគទាន ដើម្បីកសាងអាស៊ី-ប៉ាស៊ីហ្វីក
មួយប្រកបដោយសកម្ម​ តភ្ជាប់​ជាមួយ​គ្នា​និងរួមវិភាគទានចំពោះសន្តិភាព ការអភិវឌ្ឍន៍ តភ្ជាប់ និងសម្បូររុងរឿងក្នុងតបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ