APEC 2017 លើកំពស់តួនាទីនយោបាយរបស់វៀតណាម

(VOVWORLD) -APEC 2017 កំពុងមកដល់ព្រឹត្តិការណ៍ចុងក្រោយនៅពេលដែលសល់ពីរថ្ងៃទៀត សប្ដាហ៍ជាន់ខ្ពស់ APEC នឹងប្រព្រឹត្តទៅនៅទីក្រុងដាណាំង ដែលជាទីក្រុងឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់វៀតណាម។ តាមរយៈកិច្ចប្រជុំថ្នាក់ SOM ចំនួន៦ (មន្ត្រីជាន់ខ្ពស់របស់ APEC) កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីចំនួន៨ និងសន្និសីទកិច្ចប្រជុំចំនួន១០០ ដែលបានប្រព្រឹត្តទៅនៅទីក្រុងនិងខេត្តនានានៅប្រទេសវៀតណាមចាប់តាំងពីដើមឆ្នាំមក ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការកំពុងបានកំណត់ បង្កើតឡើងកម្លាំងចលករនិងកម្លាំងរស់ថ្មីសំរាប់វេទិកាសហប្រតិបត្តិការជួរមុខក្នុងតំបន់។ ការទទួលរៀបចំ APEC ២០១៧នេះគឺជាសក្ខីភាពយ៉ាងច្បាស់សម្រាប់ការច្នៃប្រឌិតរូបភាពវៀតណាមបើកចំហ និងសមាហរណកម្មអន្តរជាតិ រួមចំណែកជាវិជ្ជមានទៅនឹងនិន្នាការនៃសន្តិភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

ក្នុងរយៈពេល៣ទសវត្សរ៍កន្លងមកនេះ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) បានអះអាងនូវតួនាទីក្បាលម៉ាស៊ីនរបស់តំបន់ក្នុងដំណើរការកំណើននិងអភិវឌ្ឍន៍។

APEC 2017 ក្លាយបញ្ហាប្រឈមទៅជាឱកាសនិងជំរុញកំណើន

ក៏ប៉ុន្តែក្នុងពិភពលោកមួយ កំពុងមានបំរែបំរួលហើយតំបន់អាស៊ី - ប៉ាស៊ីហ្វិកដែលកំពុងប្រឈមនឹងបញ្ហាធំ ៗ នៃជ្រុងជ្រោយទាំង៣សេដ្ឋកិច្ច-ពាណិជ្ជកម្ម សង្គម-មនុស្សជាតិនិងសន្តិសុខ- នយោបាយ។ នោះគឺជាទំនោរនៃកិច្ចការពារពាណិជ្ជកម្មដែលមាននិន្នាការកើនឡើង។ ការបំពុលបរិស្ថាន ការប្រែប្រួលអាកាសធាតុ។ ដោយឡែកស្ថានភាពនយោបាយនិងសន្តិសុខនៅលើពិភពលោកមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ ប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការនៅក្នុង APEC ។

ដោយតួនាទីរបស់ខ្លួន APEC អាចត្រូវបានគេចាត់ទុកថាជាក្របខណ្ឌសំខាន់មួយសម្រាប់បណ្តាខឿនសេដ្ឋកិច្ចជាសមាជិកធ្វើការជាមួយគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ ហេតុដូច្នេះខ្លឹមសារនៃ APEC 2017 ត្រូវតែឆ្លុះបញ្ចាំងនូវឆន្ទៈធម្មតានៃសេដ្ឋកិច្ច ជាសមាជិកAPEC ចំនួន២១ និងជាការទទួលខុសត្រូវរបស់ប្រទេសម្ចាស់ផ្ទះវៀតណាមទៀតផង។ លោក Nguyen Minh Vu អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ APEC 2017 បានមានប្រសាសន៍ថា៖

“រហូតមកដល់ពេលនេះ ប្រធានបទនិងអាទិភាពចំនួន៤របស់វៀតណាមបាននាំចេញក្នុងអំឡុងពេលកិច្ចប្រជុំ APEC ឆ្នាំ ២០១៧គឺ៖ "បង្កើតកម្លាំងចលករថ្មីនិងពូនជ្រុំអោយអនាគតរួម" រួមទាំងការលើកកម្ពស់កំណើនប្រកបដោយនិរន្តរភាព។ APEC 2017 នៅឆ្នាំនេះត្រូវបានកោតសរសើរយ៉ាងខ្លាំងដោយសមាជិក APEC ថាមានលក្ខណៈជាក់ស្តែងនិងជាក់លាក់។”

APEC 2017 លើកំពស់តួនាទីនយោបាយរបស់វៀតណាម - ảnh 1លោក Nguyen Minh Vu អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ APEC 2017  

យោងតាមលោក Raul Salazar ប្រធានគណៈប្រតិភូមន្រ្តីជាន់ខ្ពស់ (SOM) នៃ APEC ប្រទេសប៉េរូ ជាប្រទេសម្ចាស់ផ្ទះរបស់ APEC ២០១៦ថា៖បណ្ដាខ្លឹមសាររបស់ APEC នៅឆ្នាំ ២០១៧ ដែលវៀតណាមបាននាំចេញគឺល្អណាស់៖

“ខ្ញុំគិតថាអាទិភាពទាំងនេះសំខាន់ណាស់។ បញ្ហាទីមួយគឺការប្រើគំនិតថ្មីនិងបច្ចេកវិទ្យាថ្មី។ ខ្ញុំគិតថាប្រទេសវៀតណាមជ្រើសរើសយកបញ្ហានេះគឺត្រឹមត្រូវណាស់ព្រោះនោះជារបៀបដែលយើងជួយអភិវឌ្ឍសង្គមឱ្យកាន់តែទូលំទូលាយ។ យើងក៏ចាត់ទុកថាការយកចិត្តទុកដាក់របស់វៀតណាមលើទីផ្សារម្ហូបអាហារគឺជាកត្តាសំខាន់សម្រាប់សេដ្ឋកិច្ចថ្មី។

APEC 2017 បង្កើនតួនាទីរបស់វៀតណាម

អស់រយៈពេលជិត ២0 ឆ្នាំមកហើយ វៀតណាមបានក្លាយជាសមាជិកសកម្មនិងប្រកបដោយការទទួលខុសត្រូវរួមចំណែកយ៉ាងសកម្មនិងប្រសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការ APEC ។ បានទទួលរៀបចំលើកទី២ទៀត នេះគឺជាកិត្តិយសដែលបានរៀបចំវេទិកាដ៏សំខាន់នេះហើយអំណាចរបស់វៀតណាមគឺមានភាពខុសគ្នាទាំងស្រុង។ វៀតណាមបានបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយចំនួន១៣ក្នុងចំណោម ២១ នៃភាពជាដៃគូជាមួយបណ្តាប្រទេសជាសមាជិក APEC ។

ក្នុងអំឡុងពេលនៃការកែលម្អថ្មីៗនេះបណ្តាប្រទេសជាសមាជិក APEC តែងតែរួមដំណើរជាមួយវៀតណាម។ ក្នុងរយៈពេលដ៏សំខាន់នេះនិងនាពេលអនាគត កិច្ចសហប្រតិបត្តិការ APEC នៅតែបន្តជាកត្តាសំខាន់នៅក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ ធ្វើជាម្ចាស់ផ្ទះនៃ APEC ឆ្នាំ ២០១៧ ដើម្បីបញ្ជាក់ច្បាស់អំពីគោលនយោបាយស៊ីជំរៅនៃដំណើរធ្វើសមាហរណកម្មអន្តរជាតិនិងធ្វើឱ្យស៊ីជម្រៅទំនាក់ទំនងរវាងវៀតណាមនិងដៃគូនានា។ APEC ២០១៧ គឺជាឱកាសមួយសម្រាប់វៀតណាមដើម្បីផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ជាតិរូបភាពនៃប្រទេសច្នៃប្រឌិត សកម្មនិងពោពេញសក្តានុពលចំពោះមិត្តភក្តិអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ