APEC ២០១៧ នឹងបង្កើតរបត់ថ្មីសម្រាប់វិស័យពាណិជ្ជកម្មនិងវិនិយោគពិភពលោក

(VOVworld)-បណ្តាកិច្ចប្រជុំក្នុងក្របខ័ណ្ឌនៃសន្និសីទមន្ត្រីជាន់ខ្ពស់លើកទី១នៃ
 វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) កំពុងប្រព្រឹត្តទៅនៅទី
 ក្រុង Nha Trang ខេត្ត​ Khanh Hoa វៀតណាម។ នេះជាបណ្តាសកម្មភាពពោរពេញ
ដោយអត្តន័យសំខាន់ រួមចំណែកកំណត់ទិសដៅសម្រាប់សកម្មភាពនៃឆ្នាំ APEC
២០១៧ ដែលវៀតណាមទទួលរៀបចំនោះ។ ក្រោមប្រធានបទ “បង្កើតកម្លាំងចលករ
 ថ្មី រួមគ្នាកសាងអនាគត” APEC ២០១៧នឹងបង្កើតឡើងរបត់ថ្មីសម្រាប់កំណើនសេដ្ឋ
កិច្ច ពាណិជ្ជកម្មនិងវិនិយោគក្នុងបរិបទដែលខឿនសេដ្ឋកិច្ចពិភពលោកកំពុងមាន
បម្រែបម្រួលយ៉ាងស្មុគស្មាញ។

        យោងតាមការធ្វើស្ថិតិ ក្នុងឆ្នាំ២០១៦ កំណើនសេដ្ឋកិច្ចសកលលោក បានធ្លាក់
 ចុះដល់កម្រិតទាបបំផុតគិតតាំងពីមានវិបត្តិនាឆ្នាំ២០០៨-២០០៩ ដោយត្រឹមតែ
ទទួលបាន ២,២%តែប៉ុណ្ណោះ។ ទន្ទឹមជាមួយគ្នានោះ លទ្ធផលនៃការធ្វើសកលភាវូប
នីយកម្មពុំបាន បែងចែកឲ្យស្មើគ្នាៗរវាងតំបន់នីមួយនាំឲ្យមានការប្រឆាំងសេរីភាវូប
នីយកម្មពាណិជ្ជ​កម្មលើតំបន់ច្រើនទូទាំងពិភពលោក ជាពិសេសគឺនៅប្រទេសមាន
ខឿនសេដ្ឋកិច្ច រីកចំរើនក្នុងទ្វីបអឺរ៉ុប។ ក្នុងពេលជាមួយគ្នានោះ ខឿនសេដ្ឋកិច្ចសកល
លោកគឺខ្វះ ភាពជាអ្នកដឹកនាំសម្រាប់រារាំងនិន្នាការពាណិជ្ជកម្មសេរី។​តាមនោះ ប្រ
ធានបទនៃឆ្នាំ APEC ២០១៧ គឺ “បង្កើតកម្លាំងចលករ ថ្មី រួមគ្នាកសាងអនាគត”
បានឆ្លុះបញ្ជាំងនូវ បំណងប្រាថ្នារួមរបស់ប្រទេសជាសមាជិក APEC ទាំង២១ សំដៅ
បង្កើតកម្លាំង ចលករថ្មីក្នុងបរិបទថ្មី។

APEC ២០១៧ នឹងបង្កើតរបត់ថ្មីសម្រាប់វិស័យពាណិជ្ជកម្មនិងវិនិយោគពិភពលោក - ảnh 1
ប្រធានក្រុមមន្ត្រីជាន់ខ្ពស់(SOM) APEC របស់ប៉េរូ លោក Raul Salaraz
(រូបថតៈ​APEC 2016)


        ដើម្បី APEC អនុវត្តកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាក់
ស្តែង

        ក្នុងបរិបទដែលស្ថានភាពក្នុងប្រទេសនិងពិភពលោកមានបម្រែបម្រួលយ៉ាង
ឆាប់រហ័សដូច្នេះ ទន្ទឹមនឹងអាទិភាពដែលវៀតណាមយកជាបញ្ហាស្នូលនោះ វៀត
ណាមនឹងរួមជាមួយសមាជិកនានាដោយផ្តោតសំខាន់លើការជម្រុញកំណើននិរន្តរ
ភាព និងច្នៃប្រឌិត ជួយឧបត្ថម្ភលើកកំពស់សមត្ថភាពប្រគួតប្រជែងនិងបង្កើនសន្តិ
សុខ ស្បៀងអាហារ។​ប្រធានក្រុមមន្ត្រីជាន់ខ្ពស់​(SOM) APEC របស់​ប៉េរូ លោក Raul
Salaraz បានចាត់ទុកថា៖

        “ខ្ញុំគិតថា​ទិសដៅអាទិភាពដែលដាក់ចេញពិភាគ្សាគឺសំខាន់ណាស់។​បញ្ហា
 ចំបងគឺការអនុវត្តរាល់គោលគំនិតនិងបច្ចេកវិទ្យាថ្មី។​ខ្ញុំគិតថា វៀតណាមជ្រើសរើស
បញ្ហានេះគឺត្រឹមត្រូវណាស់ ហើយនេះជាវិធីសាស្ត្រជួយសង្គមអភិវឌ្ឍន៍តាមទិស
ទូលំទូលាយជាង។​យើងខ្ញុំក៏វាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមផ្តោតអាទិភាព
ទៅក្នុងទីផ្សារស្បៀងអាហារ ដោយសារប្រការនេះសំខាន់ណាស់សម្រាប់ខឿនសេដ្ឋ
កិច្ចថ្មីដែរ”។

APEC ២០១៧ នឹងបង្កើតរបត់ថ្មីសម្រាប់វិស័យពាណិជ្ជកម្មនិងវិនិយោគពិភពលោក - ảnh 2
លោក Allan Boolard នាយកប្រតិបត្តិនៃគណៈលេខាធិការ APEC អន្តរជាតិ
(រូបថតៈ​APEC 2016)


        អាទិភាពសម្រាប់ឆ្នាំ APEC ២០១៧ ដែលវៀតណាមដាក់ចេញនោះ គឺឆ្លើយ
តបទៅនឹងតម្រូវការហើយចំទៅនឹងបញ្ហាប្រឈមមុខដែលខឿនសេដ្ឋកិច្ចជា
សមាជិកនានាក៏កំពុងផ្តោតការយកចិត្តទុកដាក់ជាពិសេស។ តាមនោះ រាល់ទិស
ដៅអាទិភាពទាំងអស់នេះទទួលបានការស្រុះចិត្តគំនិតច្រើនក្នុង APEC ផងដែរ។
 ដោយហេតុនេះ ការដែលវៀតណាមបានផ្តើមគំនិតរៀបចំសន្និសីទជួបសន្ទនាគោល
 នយោបាយជាមួយអង្គភាពអាជីវកម្មដែលម្ចាស់ជានារីក្នុងក្របខ័ណ្ឌ APEC ២០១៧
នេះ ទទួលបានការយកចិត្តទុកដាក់ខ្លាំងដោយបានសមាជិក APEC នានាចាត់ទុក
ថា នេះជារបត់ថ្មី រួមចំណែកជម្រុញតួនាទីរបស់នារីនិយាយរួមក្នុងសម័យឌីជីថល
និយាយរួមនិងក្នុងការអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនិយាយដោយឡែក។
 លោក Allan Boolard នាយកប្រតិបត្តិនៃគណៈលេខាធិការ APEC អន្តរជាតិ ក៏បាន
ចាត់ទុកថា៖

        “APEC រំពឹងទុកការចូលរួមរបស់នារីទៅក្នុងជួយកម្លាំងពលកម្ម។ នៅជំនួប
ពិភាគ្សានានា  APEC ក៏បានស្តីអំពីគោលនយោបាយជួយឧបត្ថម្ភ បង្កលក្ខណៈងាយ
 ស្រួលសម្រាប់នារីក៏ដូចជាប្រមូលផ្តុំជួយឧបត្ថម្ភប្រទេសមិនទាន់មានការអភិវឌ្ឍន៍
ក្នុងតំបន់ដើម្បីឆ្លៀតយកប្រភពកម្លាំងពលំពីនារីនិងសហគ្រាសធុនតូច”។

        ឱកាសសម្រាប់វៀតណាមបង្កើតកិច្ចសហប្រតិបត្តិការអាជីវកម្ម

APEC ២០១៧ នឹងបង្កើតរបត់ថ្មីសម្រាប់វិស័យពាណិជ្ជកម្មនិងវិនិយោគពិភពលោក - ảnh 3
លោក Hoang Van Dung ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់អាជីវករ APEC វៀតណាម

        ក្នុងឱកាសឆ្នាំ APEC ២០១៧ វៀតណាមនឹងមានលក្ខណៈបន្ថែមសម្រាប់
បង្កើតទំនាក់ទំនងជាមួយដៃគូជួរមុខក្នុងតំបន់។ មានអង្គភាពអាជីវកម្មអន្តរជាតិ
ជាង ១ពាន់បានមកវៀតណាមចូលរួមសន្នសីទជាន់ខ្ពស់ APEC ប្រការនេះនាំមក
ឲ្យឱកាស ថ្មីជាច្រើនដែរ។ លោក Hoang Van Dung ប្រធានក្រុមប្រឹក្សាពិគ្រោះយោ
បល់អាជីវករ APEC វៀតណាមបានអះអាងថា៖

        “តាំងពីឆ្នាំ២០១៦រហូតមកដល់ពេលនេះ វៀតណាមមានទំនាក់ទំនងកាន់តែ
ស៊ីជម្រៅជាមួយដៃគូអន្តរជាតិជាច្រើន ជាពិសេសគឺសមាជិកនានារបស់ APEC។
រួមជាមួយរាល់កិច្ចសហប្រតិបត្តិការនោះ សហគ្រាសនានានៅវៀតណាមក៏បាន
មានការ រីកចំរើនគួរឲ្យកត់សម្គាល់ដែរ។ ការទទួលរៀបចំ APEC ២០១៧លើកនេះ
 ជាឱកាស សម្រាប់វៀតណាមស្វែងរកដៃគូវិនិយោគថ្មីនិងលើកកំពស់ភាពប្រកួត
ប្រជែង”។

        ឆ្នាំ APEC ២០១៧ទើបនឹងដំណើរការសកម្មភាពដំបូង។ ហើយ APEC ២០១៧
នេះត្រូវបានរំពឹងទុកថានឹងបង្កើតការផ្លាស់ប្តូរថ្មីសម្រាប់កំណើនសេដ្ឋកិច្ច នាំ APEC
 ក្លាយទៅជាក្បាលម៉ាស៊ីនជម្រុញកំណើនសេដ្ឋកិច្ចសកលលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ