ASEAN-៤៥ឆ្នាំឆ្ពោះទៅគោលដៅកសាងសហគមន៍១។

                      

ASEAN-៤៥ឆ្នាំឆ្ពោះទៅគោលដៅកសាងសហគមន៍១។ - ảnh 1
Image: Internet

VOV- ASEANត្រូវបានបង្កើតឡើងនាថ្ងៃទី៨សីហា​១៩៦៧នៅទីក្រុងបាំងកក​ ថៃ
ដោយមានប្រទេសជាសមាជិកចំនួន៥។សព្វថ្ងៃនេះអង្គការនេះបានប្រមូលផ្តុំ
ប្រទេសទាំង១០នៅអាស៊ីអគ្នេយ៍ចូលរួម។ប្រទេសASEANទាំង១០បានបង្កើតឡើង
កំលាំងពលំ​ និងការស្រុះចិត្តគំនិតដោយឈរលើមូលដ្ឋានមិត្តភាព ការយោគ
យល់និងទំនុកទុកចិត្តគ្នាទៅវិញទៅមក។សមិទ្ឋិធំបំផុតដែលASEANទទួលបាន ក្នុងរយះពេល៤៥ឆ្នាំកន្លងមក​គឺជាការអនុម័តលើធម្មនុញ្ញASEANនេះជាគ្រឹះស្ថាន
សំរាប់ASEANអនុវត្តកិច្ចសន្យាបង្កើតសហគមន៍ASEAN ដោយឈរលើសរសរស្នូល
ចំនួន៣គឺ សន្តិសុខ​​ នយោបាយ​សេដ្ឋកិច្ចនិងវប្បធម៏នាឆ្នាំ២០១៥។

ក្នុងសភាពការណ៍សកលលោកមានការប្រែប្រួលដ៍ស្មុគស្មាញ​និងបរិយាកាស
សន្តិសុខត្រូវគំរាមកំហែងនោះ ASEANត្រូវការមានការប្តេជ្ញាចិត្តអនុវត្តកិច្ចសន្យា
របស់ខ្លួន​និងចាត់ទុកថានេះជាកូនសោរដើម្បីដោះស្រាយបណ្តាជំលោះដែលអាច
កើតមានឡើង។រដ្ឋមន្រ្តីការបរទេសវៀតណាមPham Binh Minh អះអាងថា
 “  ASEANបានឯកភាបថា​ ត្រូវជំរុញខ្លាំងដំណើរកសាងសហគមន៍ ASEAN នាឆ្នាំ
២០១៥។ក្នុងនោះសង្កត់ធ្ងន់ដល់ការកសាងសាមគ្គីភាព អង្គការខ្លាំងមាំមូន១ និង
អនុវត្ត គំរោងការណ៍តភ្ជាប់បណ្តាប្រទេស ASEAN និងបង្រួញគំលាតអភិវឌ្ឍន៍រវាង
បណ្តាប្រទេសក្នុងប្លុក។ទី២គឺត្រូវបង្កើនតួនាទីស្នូលរបស់អាស៊ាន ពង្រីកតួនាទីរបស់
អាស៊ានជាមួយខាងក្រៅ។ទី៣គឺត្រួវបង្កើនការរួមវិភាគទានរបស់អាស៊ានក្នុងការរក្សា
សន្តិភាព ស្ថិរភាពក្នុងដំបន់ជាដើម“។

ASEANមានលទ្ឋភាពពទទួលបានគោលដៅរបស់ខ្លួនតាមកាលកំណត់ដោយផ្អែកលើ
មូលដ្ឋានដេលមានស្រាប់។តាមការពិនិត្យរបស់បណ្តាអ្នកជំនាញការថា កំណើន
សេដ្ឋកិច្ចរបស់ASEANរៀបចំណាត់ទី៣បន្ទាប់ពី​ចិន​និង​ឥណ្ឌា។GDP របស់អាស៊ានទទួល
បានពី​៥,៧ដល់៦,៤%​។នេះជាកំរិតខ្ពស់ក្នុងពេលដែលកើតវិបត្តិសកល។ការអភិវឌ្ឍន៍
នេះនឹងជួយឲ្យអាស៊ានក្លាយទៅជាទីផ្សារសំខាន់១ពី១ថ្ងៃទៅ១ថ្ងៃ។ទន្ទឹមនឹងនោះអាស៊ាន
នៅដើរតួនាទីស្នូលក្នុងយន្តការសហប្រតិប្តិការសំខាន់ជាច្រើនដូចជា វេទីការដំបន់(ARF) សន្និសីទជាន់ខ្ពស់អាស៊ីបូពា៏( EAS) វេទិការសហប្រតិបត្តិការអាស៊ី-អឺរ៉ុប( ASEM) និង វេទិការសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក(APEC)ជាដើម។

ប៉ុន្តែនាបច្ចុប្បនេះ ASEANកំពុងជួបប្រទះនឹងការសាកល្បងជាច្រើន។សភាពការណ៍
សន្តិសុខនយបាយនៅប្រទេសជាសមាជិកមួយចំនួនមានសញ្ញាអស្ថិរភាពនិងកំណើន
សេដ្ឋកិច្ចពិភពលោកថយចុះតទៅទៀត។ពិសេសគឺASEANនៅប្រឈមមុខនឹងគំលាត
អភិវឌ្ឍន៍រវាងបណ្តប្រទេសជាសមាជិក។ប្រការនេះទាមទារអោយអាស៊ានត្រូវកែសម្រួល
ដើម្បីឈានឡើង។អគ្គលេខាធិការអាស៊ាន Surin Pisuwan ពិនិត្យថា“  គំលាតអភិវឌ្ឍន៍
រវាងបណ្តប្រទេសជាសមាជិករវាងបណ្តប្រទេសជាសមាជិកចាស់ជាមួយប្រទេសជា
សមាជិកថ្មី​ជាការសាកល្បងដ៍ធំចំពោះយើងទាំងអស់។យើងត្រូវខំប្រឹងប្រែងជាច្រើន
និងជំររុញខ្លាំងកិច្ចសហប្រតិបត្តិ្កការថែមទៀតពោះថា​អាស៊ានសព្វថ្ងៃមិនត្រឹមតែប្រឈម
មុខនឹងការសាកល្បងប្រពៃណីប៉ុណ្ណោះទេថែមទាំងការសាកល្បងក្រៅប្រពៃណីទៀតផង“។

                       

ASEAN-៤៥ឆ្នាំឆ្ពោះទៅគោលដៅកសាងសហគមន៍១។ - ảnh 2
ASEANឆ្ពោះទៅគោលដៅកសាងសហគមន៍១(Image Internegt)។

ទន្ទឹមនឹងនោះ ជំលោះអំពីអធិបតេយ្យភាពលើដែនសមុទ្រដែលទើបនឹងកើតមានឡើង
រវាងប្រទេសជាសមាជិកមួយចំនួនជាការសាកល្បងសំរាប់អាស៊ានផងនិងជាឪកាសសំរាប់
អាស៊ានសុក្រិដខ្លួនផង។ការដាក់ផលប្រយោធន៍នៃប្លុកលើអ្វីៗទាំងអស់ជារបៀបដែលអា
ស៊ានកំពុងខិតខំអនុវត្ត។ចំពោះវៀតណាមនោះ ក្នុងថានះជាប្រទេសសមាជិក១មានការ
ទទួលខុសត្រូវ​និងមានការរួមវិភាគជាច្រើនសកម្មឲ្យដំណើរការកសាង​អាស៊ាន១សាមគ្គីភាព
និងឯកភាព វៀតណាមនឹងទទួលដំណេងជាអគ្គលេខាធិការ បស់អាស៊ានក្នុងអណត្តិថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ