BRICS អះអាងនូវឥទ្ធិពលក្នុងពិភពលោកពហុប៉ូលថ្មី
|
BRICS អះអាងនូវឥទ្ធិពលក្នុងពិភពលោកពហុប៉ូលថ្មី (flowofwisdom.com) |
Vovworld-ថ្នាក់ដឹកនាំជាង២០រូបនៃបណ្ដាប្រទេសសមាជិក BRICS អង្គការ
សហប្រតិបត្តិការសៀងហាយនិងប្រមុខភ្ញៀវអញ្ចើញពីសហគមន៍បណ្ដាប្រទេស
ឯករាជ្យ SNG បានចូលរួមសន្និសីទនេះ។ ជំនួបសន្ទនាទ្វេភាគីពហុភាគីនានាក្នុង
ក្របខ័ណ្ឌសន្និសីទបានប្រមូលផ្ដុំទៅលើការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
នយោបាយកសាងយន្តការអភិវឌ្ឍន៍លើគ្រប់វិស័យជាដើម។
ក្រុមបណ្ដាខឿនសេដ្ឋកិច្ចទើបនឹងលេចចេញ BRICS (រួមមានប្រេស៊ីល រុស្ស៊ី
ឥណ្ឌា ចិននិងអាហ្វ្រីកខាងត្បូង) ត្រូវបានបង្កើតនាឆ្នាំ២០០៦តាមការផ្ដើមគំនិត
របស់រុស្ស៊ីនិងក្លាយទៅជាក្រុមមានឥទ្ធិពលដ៏ធំធេងទៅលើគោលនយោបាយនិង
សេដ្ឋកិច្ចពិភពលោក។
BRICS នាបច្ចុប្បន្ន
នាបច្ចុប្បន្ន BRICS ស្រូបយក២៦%នៃផ្ទៃដីទូទាំងសកលលោក ៤២%នៃចំនួន
ប្រជាជនពិភពលោកនិង២៧% GPD សកលលោកចំនួនសរុប។ នេះជាទីផ្សារ
ចំណាយកំពុងមានកំណើនខ្ពស់បំផុតលើពិភពលោក ជារៀងរាល់ឆ្នាំប្រមាណ៥
សែនលានដុល្លារអាមេរិក។ ខណៈពេលនោះ អង្គការសហប្រតិបត្តិការសៀងហាយ
(SCO) ដោយមានប្រទេសសមាជិកចំនួន៦និងប្រទេសសង្កេតការចំនួន៥ត្រូវបាន
ចាត់ទុកដូចជាប្លុកកំណើនខ្លាំងក្លាថ្មីមួយនៅលោកខាងកើត។ ធនាគារពិភពលោក
បានព្យាករណ៍ថាដល់ឆ្នាំ២០២៥ GDP សកលលោកសរុបទទួលបានប្រមាណ
១០០លានលានដុល្លារអាមេរិក ក្នុងនោះប្រទេសជួរមុខលើពិភពលោកចំនួន១០
បានស្រូបយក៦០%នៃសន្ទស្សន៍នេះនិងមានប្រទេស BRICS ចំនួន៣លើ៥បាន
ស្ថិតក្នុង top ១០ប្រទេសពោលខាងលើ។ តាមការវាយតំលៃរបស់អង្គការ
សហប្រជាជាតិថា បណ្ដាប្រទេសជាសមាជិក BRICS និង SCO ក្នុងអំឡុង៣០ឆ្នាំ
ខាងមុខមានលទ្ធភាពសាកល្បងប្លុក G7 លើឆាកអន្តរជាតិខាងសេដ្ឋកិច្ចនិង
នយោបាយសកល។ ប៉ុន្តែប្រការគួរឲ្យយកចិត្តទុកដាក់គឺអាមេរិកនិងលោកខាង
លិចមិនទាន់យកចិត្តទុកដាក់ត្រូវកំរិតនឹងការអភិវឌ្ឍន៍ទាំងខាងនយោបាយនិង
សេដ្ឋកិច្ចរបស់ BRICS និង SCO ឡើយ។
ខណៈពេលនោះតាមទស្សនៈរបស់បណ្ដាប្រទេស BRICS គោលមាគ៌ារបស់
អាមេរិកនិងសម្ព័ន្ធភាពចង់ដើរតួនាទីដឹកនាំក្នុងកិច្ចការអន្តរជាតិជាគោលមាគ៌ា
ខុសឆ្គងនិងគ្រោះថ្នាក់។ រីឯកិច្ចសហប្រតិបត្តិការមានផលប្រយោជន៍ដូចគ្នានិង
សន្ទនាមានចរិតលក្ខណៈស្ថាបនាជារូបសណ្ឋានប្រសិទ្ធិភាពក្នុងទំនាក់ទំនង
អន្តរជាតិនិង BRICS កំពុងជំរុញតាមទិសដៅនេះសំដៅរួមផ្សំឲ្យសមស្របផល
ប្រយោជន៍របស់ប្រទេសសមាជិកនានា ដើម្បីបើកទូលាយតួនាទីឥទ្ធិពលរបស់
ប្លុក។
តួនាទីនាំមុខរបស់រុស្ស៊ី
តាំងពីពេលបានក្លាយទៅជាប្រធានក្រុម BRICS ចាប់ពីថ្ងៃទី១មករាឆ្នាំ២០១៥
មក រុស្ស៊ីបានផ្តោតសំខាន់រាល់អាទិភាពក្នុងអាណត្តិរបស់ខ្លួន។ ប្រធានាធិបតីរុស្ស៊ី
លោក Vladimir Putin បានប្រកាសថា ម៉ូស្គូនឹងនាំការផ្ដើមគំនិតថ្មីដើម្បីធ្វើឲ្យសម្បូរ
បែបសកម្មភាពជាក់ស្ដែងនៃប្លុក។ ទិសដៅសំខាន់បំផុតមួយគឺបង្កើតសណ្ដាប់ធ្នាប់
ពិភពលោកសមស្របជាមួយរាល់ថ្នាក់ពីប្រព័ន្ធហិរញ្ញវត្ថុនិងសេដ្ឋកិច្ចសកលដល់
បញ្ហាសន្តិសុខទៀតផង។ នៅសន្និសីទលើកនេះ ប្រធានបទសេដ្ឋកិច្ចជំរុញការជួប
ប្រាស្រ័យពាណិជ្ជកម្មជាខ្លឹមសារអាទិភាព ក្នុងនោះចំណុចស្នូលជំរុញធនាគារ
អភិវឌ្ឍន៍ថ្មីដោយមានចំនួនទុន១សែនលានដុល្លារអាមេរិករួមជាមួយការនាំ
មូលនិធិផ្ទុកបំរុងរូបីយប័ន្ធរួមរបស់ក្រុមធ្វើសកម្មភាព។ ធនាគារនេះនឹងជួយឧបត្ថម្ភ
សំរាប់គំរោងការណ៍ហេដ្ឋានរចនាសម្ព័ន្ធនិងធានារការអភិវឌ្ឍន៍ដ៏និរន្តរភាពនៃក្រុម
ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងៗ។ ទន្ទឹមនឹងនោះបញ្ហាសន្តិសុខអន្តរជាតិរួម
មានវិបត្តិនៅស៊ីរី ស្ថានភាពជុំវិញអ៊ីរ៉ង់ ដំណើរការសន្តិភាពមជ្ឈឹមបូព៌ាក៏ដូចជា
អ៊ុយក្រែនក្រិកជាដើមក៏ស្ថិតក្នុងខ្លឹមសារអាទិភាពនៃរបៀបវារៈសន្និសីទកំពូល BRICS២០១៥ផងដែរ។
នាបច្ចុប្បន្នទំនាក់ទំនងរបស់រុស្ស៊ីជាមួយលោកខាងលិចកំពុងតានតឹង។ សិទ្ធិ
ប្រធានរបស់រុស្ស៊ីក្នុង BRICS កំពុងជាឱកាសដើម្បីរុស្ស៊ីបង្ហាញតួនាទីណែនាំប្លុក។
រួមជាមួយឥណ្ឌាចិនដែលកំពុងរីកចំរើនយ៉ាងខ្លាំងក្លានិងមានមហិច្ឆតាជាច្រើន BRICS
ពិតប្រាកដនឹងមានឥទ្ធិពលដ៏ធំធេងក្នុងពិភពលោកពហុពលថ្មី។ BRICS កំពុងបាន
យកចិត្តទុកដាក់ដូចជាយន្តការឯករាជ្យនិងធ្ងន់ក្នុងទីលានលេងសេដ្ឋកិច្ចនយោបាយ
សកល៕