|
ខ្យល់ព្យុះ Haiyan តើអាចធ្វើឲ្យភ្ញាក់សតិសម្បជ្ជញ្ញៈមនុស្សលោកដែររឺទេ? (Getty) |
Vovworld-ក្នុង COP17 នៅ Durban អាហ្វ្រីកខាងត្បូងនាឆ្នាំ២០១១ បណ្ដាប្រទេសបានឯកភាពថាដំណាក់កាលសន្យាជាបន្តរបស់ពិធីសារ Kyoto គឺពីឆ្នាំ២០១៣-២០១៥និងព្រមព្រៀងដំណើរការចរចារលើកិច្ចព្រមព្រៀងថ្មី ដែលគ្រោង
នឹងរួចរាល់នាឆ្នាំ២០១៥និងចូលជាធរមាននាឆ្នាំ២០២០សំរាប់ប្រទេសទាំងអស់។
ដូច្នេះ ខ្លឹមសារនៃរបស់ COP19 លើកនេះត្រូវបានវាយតំលៃគឺសំខាន់ពិសេស
ពីព្រោះឆ្នាំ២០១៣ជារបត់ចាប់ផ្ដើមឲ្យការអនុវត្តពិធីសារ Kyoto ដំណាក់កាលទី២។
ទន្ទឹមនឹងនោះ ឆ្នាំ២០១៣ជាឆ្នាំទី២ដែលបណ្ដាប្រទេសឈានទៅពិភាគ្សាក្របខ័ណ្ឌកត្តិយុតសកលថ្មីដែលគ្រោងនឹងសំរេចនាឆ្នាំ២០១៥។
ឧបស័ក្គពីកិច្ចការពារផលប្រយោជន៍រៀងៗខ្លួន
អាចងាយឃើញថា បណ្ដាសន្និសីទ COP មុននេះសុទ្ធតែបានប្រព្រឹត្តទៅក្នុងបរិយាកាសតានតឹង ខណៈដែលបណ្ដាប្រទេសប្តេជ្ញាការពារផលប្រយោជន៍តែរៀងៗខ្លួននិងមិនអាចទទួលបានសម្លេងរួមក្នុងបញ្ហាកាត់បន្ថយឧស្ម័នបញ្ចេញ
ចោល។ ប៉ុន្តែការដែលសន្និសីទ COP19 លើកនេះបានប្រព្រឹត្តទៅក្នុងរយៈពេល
ខ្យល់ព្យុះ Haiyan ទើបនឹងបក់បោកមកហ្វីលីពីននិងបណ្ដាលផលវិបាកដ៏ធ្ងន់ធ្ងរ
បានក្របដណ្ដប់ស្រមោលខ្មៅទៅលើសន្និសីទបង្ខំប្រទេសនានាត្រូវមានការទាក់
ទងថ្មី។ ក្រៅពីការពិភាគ្សាអំពីកិច្ចព្រមព្រៀងជំនួសឲ្យពិធីសារ Kyoto នោះ គោល
ដៅនៃ COP19 គឺជំរុញបណ្ដាប្រទេសអភិវឌ្ឍន៍ត្រូវអនុវត្តតាមកិច្ចសន្យាផ្ដល់ចំនួន
ប្រាក់ប្រមាណ១សែនលានដុល្លារអាមេរិកក្នុងមួយឆ្នាំឲ្យប្រទេសកំពុងអភិវឌ្ឍន៍
ដើម្បីទប់ទល់នឹងឥទ្ធិពលអសកម្មរបស់បំរែបំរួលអាកាសធាតុ។
ដល់ឥឡូវនេះ ទោះបីជាសន្និសីទបានឆ្លងកាត់កំណាត់ផ្លូវ២/៣ទៅហើយក្តី
ប៉ុន្តែរាល់សេចក្តីប្រកាសដែលបាននាំចេញពីសន្និសីទ ធ្វើឲ្យដំណើរចរចារធ្លាក់ក្នុង
ភាពទល់ចក្រ។ ដំបូងគឺ ជប៉ុនជាប្រទេសត្រូវបានរំពឹងថានឹងឈានមុខក្នុងការការកាត់បន្ថយឧស្ម័ន្ធបញ្ចេញចោលតាមពិធីសារ Kyoto បានប្រកាសបង្កើន កម្រឹតបញ្ចេញឧស្ម័ន្ធបញ្ចេញចោលបន្ថែម៣,១%គឺដើរផ្ទុយទៅនឹងកិច្ចព្រមព្រៀងមុននោះ
គឺកាត់ បន្ថយឧស្ម័ន្ធចំនួន២៥%នាឆ្នាំ២០២០។ ទន្ទឹមនឹងជប៉ុន អូស្តា្រលីក៏ជាការ
អស់សង្ឈឹមធំ១នៅ COP19 ពេលដែលប្រទេសនេះប្រកាសកែប្រែកកម្រឹតបញ្ចេញ
ឧស្ម័ន្ធបញ្ចេញចោលឡើង៥%នាឆ្នាំ២០២០ ប្រៀបនឹងកិច្ចសន្យាដាក់ចេញពីឆ្នាំ
២០០០គឺ១៥-២៥%។ ក្រៅពីនោះ នាយករដ្ឋមន្ត្រីអូស្រ្តាលីទើបនឹងលុបចោល ច្បាប់
ហូតពន្ធឧស្ម័ន្ធ Carbon រំសាយស្ថាប័នសេនាធិកាអំពីការកាត់បន្ថយកម្រឹតឧស្ម័ន្ធ
បញ្ចេញចោល។ សម្បីតែប្រទេសប៉ូឡូញ ក៏ត្រូវការរិះគន់យ៉ាងធ្ងន់ធ្ងរក្នុងសន្និសីទ
លើកនេះ ដោយសាអនុញ្ញត្តិឲ្យក្រុមហ៊ុនឥន្ធនៈបាសាណីភូត ចូលរួមរាល់កិច្ចចរចារ
ផងដែរ។
ដល់ការពន្យាកិច្ចព្រមព្រៀងរួមវិភាគទានហិរញ្ញវត្ថុ
បញ្ហា១ក្នុងបណ្តាបញ្ហាដែលរំពឹងថា សម្រេចបានកិច្ចព្រមព្រៀងនៅ COP19
លើកនេះ គឺសេចក្តីសម្រេចចិត្តទាក់ទិនដល់របៀបជួយឧបត្ថម្ភ បណ្តាប្រទេសងាយរងផលប៉ះពាល់ដោយឥទ្ធិពលបំរែបំរួលអាកាធាតុ។ ប៉ុន្តែដល់ឥឡូវនេះ មិនទាន់មានប្រទេសណាដាក់ចេញកិច្ចសន្យារួមចំណែកហិរញ្ញវត្ថុសំរាប់ដំណាក់កាល
២០១៣-២០២០ឡើយ។
ឧបស័ក្គធំមួយទៀតដែលធ្វើឲ្យ COP19 ទាល់ច្រកគឺបញ្ហាផ្ទេរប្រគល់បច្ចេកវិទ្យា
ស្និទ្ធស្នាលជាមួយបរិស្ថាន។ ក្នុងពេលដែលបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ទាមទាត្រូវ
លប់ចោលគ្រប់របងអំពីកម្មសិទ្ធិបញ្ញានោះ បណ្ដាប្រទេសអភិវឌ្ឍន៍មិនចង់ទេ ពីព្រោះ
តំលៃនៃការផ្ទេរប្តូរបច្ចេកវិទ្យានេះមិនតិចតួចឡើយ។
ពីការប្តេជ្ញាចិត្តដល់សកម្មភាព៖គំលាតនៅតែឆ្ងាយ
ទោះបីជា COP19 ទទួលស្គាល់ការខូចខាតដោយសារបំរែបំរួលអាកាសធាតុដែលបណ្ដាលឡើងកំពុងក្លាយទៅជាបញ្ហាក្តៅគរគុកសកលលោកទាំងមូលក្តី ប៉ុន្តែ
COP19 នៅមិនអាចរកឃើញសម្លេងរួមដើម្បីដោះស្រាយបញ្ហានៅសេសសល់ឡើយ។
ការខំប្រឹងប្រែងជាច្រើនកំពុងបានអនុវត្តដើម្បីនាំមកលទ្ធផលជាក់ស្ដែងពី
Warsaw។ ការតស៊ូបណ្ដាលកំលាំងគៀបសង្កត់ពីសហគមន៍កំពុងកើនឡើងជាងពេលណាទាំងអស់និងសន្និសីទ COP19 នៅសល់តែប៉ុន្មានថ្ងៃទៀតនឹងបញ្ចប់។ បណ្ដា
ដំណក់ទឹកភ្នែករបស់ប្រធានគណៈប្រតិភូហ្វីលីពីនក្នុងពេលគិតអំពីជនរងគ្រោះជា
ជនរួមជាតិរបស់ខ្លួនរបស់ខ្យល់ព្យុះ Haiyan តើអាចធ្វើឲ្យភ្ញាក់សតិសម្បជ្ជញ្ញៈមនុស្ស
លោកដែររឺទេ? តើ COP19 អាចឆ្លៀតឱកាសក្នុងពេលចុងក្រោយ? ចម្លើយបានមាន
ស្រាប់ហើយ៕