COP-21 មិនទាន់ទទួលបានការស្រុះចិត្តគំនិតរួមអំពីសិទ្ធិ ប្រយោជន៍និងកាតព្វកិច្ចមុនពេលសម្រេច

(VOV)_សន្និសីទ អនុសញ្ញា អង្គការសហប្រជាជាតិ​ ស្ដីអំពីបំរ៉ែបំរូលអាកាស​
ធាតុ(COP-21) កំពុងប្រព្រឹត្តទៅនៅទីក្រុងបារីស (ប៉ារាំង) ចាប់តាំងពីថ្ងៃទី៣០​វិច្ឆិកា 
ដែលកំពុងឈានដល់ដំណាក់កាលចុងក្រោយ។ ទោះបីជាទទួលបានសញ្ញាសកម្ម
ជាច្រើនក្តី ប៉ុន្តែ ប្រទេសចំនួន១៩៥ ក៏ត្រូវឆ្លងផុតការលំបាកដែលទាក់​ទិនដល់ផល
ប្រយោជន៍របស់ខ្លួន ដើម្បីទទួលអោយបានកិច្ចព្រមព្រៀងសកលរួមមួយ នាថ្ងៃទី
១១ ធ្នូ។

COP-21 មិនទាន់ទទួលបានការស្រុះចិត្តគំនិតរួមអំពីសិទ្ធិ ប្រយោជន៍និងកាតព្វកិច្ចមុនពេលសម្រេច - ảnh 1
COP-21 មិនទាន់ទទួលបានការស្រុះចិត្តគំនិតរួមអំពីសិទ្ធិ ប្រយោជន៍និងកាតព្វកិច្ចមុនពេលសម្រេច

ក្រោយពីធ្វើការរយៈពេល៩ថ្ងៃ​កន្លងមក សន្និសីទនេះបានមាន​សញ្ញា​សកម្ម​ជា
​ច្រើន​​។ ​ជាង១៩៥ប្រទេសបានឯកភាពអនុម័តលើសេចក្ដីព្រាងកាត់បន្ថយ​បរិមាណ
ឧស្ម័ន CO2 ក្រោយរយៈពេល៤ឆ្នាំ ដែលបានលើកឡើងននៅ​​សន្និសីទ COP-17 នៅ
អាហ្វ្រីកខាងត្បូង។ ប៉ុន្តែសេចក្ដីព្រាងនេះក៏មិនធានា​​ថា​នឹងទទួលបានអនាគតភ្លឺ
ស្វាងទេ ប្រសិនបើក្នុងថ្ងៃធ្វើការចុងក្រោយនេះ បណ្ដាប្រទេសមិនអាចកសាងបាន
កិច្ចព្រមព្រៀងមួយមានចរិតលក្ខណះ​គតិយុត្តិយូរអង្វេង។

          ​បញ្ហាលេចធ្លោ

តាមសេចក្ដីព្រាងនេះបានកំណត់ថា៖កំណើនសីតុល្ហភាពដែនដីត្រូវនៅក្រោមកំរិត
 20C បើប្រៀបនឹងដំណាក់កាលមុនធ្វើឧស្សាហកម្ម។ ប្រការសំខាន់គឺធ្វើយ៉ាង​មេច
ដើម្បីប្រទេសទាំងឡាយត្រូវអនុវត្តតាម។ ហើយប្រការសំខាន់មួយទៀត ​គឺត្រូវធ្វើ
យ៉ាងម៉េចដើម្បីប្រទេសទាំង១៩៥ អនុវត្តន៍ប្រកបដោយសមភាព​។

          ការខ្វែងគំនិតធំៗ​ដែល​កើតមានឡើងនៅសន្និសីទលើកនេះ​ ក៏ដូចជា​សន្និ
សីទ​ផ្សេងៗស្ដីអំពីបំរ៉ែបំរួលអាកាសធាតុដោយអង្គការសហប្រជាជាតិរៀបចំ​ឡើង
 ចាប់ពីឆ្នាំ ១៩៩៥មក នោះគឺការខ្វែងគំនិតអំពីសិទ្ធិ ផលប្រយោជន៍ និងកាតព្វកិច្ច
របស់ប្រទេសមាន និងប្រទេសក្រីក្រ ដែលរហូតមកដល់នាបច្ចុប្បន្ននៅមិនទាន់​​
ទទួលបានលទ្ធផលអ្វី​។ កាតព្វកិច្ចផ្តល់ហិរញ្ញវត្ថុរបស់ប្រទេសនានា បញ្ហា​ជួយ
ឧបត្ថម្ភប្រទេសក្រីក្រទប់ទល់នឹ​ងបំរ៉ែបំរួលអាកាសធាតុ…ជានិច្ចកាលជាប្រធាន
បទ​ដែលបង្កការវែកញេកជោជែក។

          មិនអាចយឺតយ៉ាវទៀតបានទេ

        ពិភពលោកកំពុងនៅក្នុងដំណាក់កាលកែលំអរ និងកាត់បន្ថយជាអតិបរិមា
សីតុល្ហភាពជាមធ្យមរបស់ភពដែនដីមិនបានកើនហួស ២oC ។ បណ្ដាអ្នកវិទ្យា
សាស្ត្របាន​អះអាង​ថា៖ ​ប្រសិនបើមិនអាចម្ចាស់ការបាន​កំរិតសីតុណ្ហាភាព​នេះ
ទេ ផែនដីនឹង​ធ្លាក់ចូល​ក្នុងដំណាក់កាលគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ។ អង្គការ
សុខភាពពិភព​លោកបានប៉ាន់ស្មានថា៖ បំរ៉ែបំរួលជាមូលហេតុបណ្ដាលអោយ
មនុស្សចំនួន១៤ហ្មឺននាក់ត្រូវស្លាប់ក្នុងមួយឆ្នាំ ហើយបរិមាណនេះអាចកើន
ឡើងទ្វេដងក្នុងរយៈ​ពេល៣០ឆ្នាំខាងមុខនេះ។ ក្នុងពេលជាមួយគ្នានោះ ធន
គារពិភពលោក បានប៉ាន់ស្មានថា៖ ពិភពលោកក្តៅឡើងៗ នឹងធ្វើអោយមនុស្ស
ចំនួន១០០លាននាក់ ត្រូវធ្លាក់ចូលក្នុងស្ថានភាពលំបាក ខ្វះស្បៀងអាហារ ថ្នាំ
សង្កូវ និងសម្ភារះប្រចាំថ្ងៃ មុននឹងឆ្នាំ ២០៣០។ 

          សម្រេចជោគវាសនារបស់មនុស្សលោក

        ទ្រង់ទ្រាយនិងកម្លាំងបំផ្លាញនៃបំរ៉ែបំរួលអាកាសធាតុ ជាបញ្ហាមិនអាច
ព្យាករណ៍មុនបាន ហើយប្រទេសនានាសុទ្ធតែយល់ដឹងច្បាស់អំពីបញ្ហានេះ។ 
ប៉ុន្តែដើម្បីប្រែក្លាយទៅជាសកម្មភាព ទើបជាបញ្ហាសំខាន់ គួរអោយយកមកពិ
ភាក្សា។ បញ្ហានេះក៏ត្រូវបានសន្និសីទ COP មុននេះបានយកមកពិភាក្សារួចមក
ហើយហើយ។ ​ប៉ុន្តែសេចក្ដីបំណងប្រាថ្នាក្នុងសន្និសីទទាំងនេះសុទ្ធតែធ្លាក់ចូល
ក្នុងភាពទាន់ច្រក់។ ដូច្នេះ សេចក្ដីសង្ឃឹមទាំងឡាយកំពុងប្រមូលផ្តុំទៅលើសន្និ
សីទលើកនេះ។ ជាការពិតណាស់​ថា បប្រទេសនានាកំពុងជួបប្រទះ​បញ្ហាស្មុគ្រ
ស្មាញជាច្រើន ​ដូចជា៖ ភេរវកម្ម អន្តោប្រវេសន៍ សង្គ្រាម…លៗ ប៉ុន្តែសហគម
ន៍អន្តរជាតិសង្ឃឹមថា៖​សន្និសីទ COP 21 លើកនេះមិនត្រឹមតែមានចរិតលក្ខណះ
ការទូតតែប៉ុណ្ណោះទេ​ ហើយវាថែមទាំងជាការប្តេជ្ញាចិត្តជាក់ស្ដែងរួមជាមួយវិ
ធានការដុះស្រាយរបស់​ប្រទេសនានាដើម្បីសម្រេចជោគ​វាសនារបស់មនុស្ស
លោកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ