CPTPP - ការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាមនៅកំពស់ថ្មី

(VOVWORLD) - កិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយនិងជឿនលឿនអន្តរ ប៉ាស៊ីហ្វិកទើបនឹងត្រូវបានចុះហត្ថលេខាជាផ្លូវការ។ នេះជាឱកាសដើម្បីប្រទេស ជាសមាជិកទាំង ១១ រួមមានវៀតណាម ជំរុញពាណិជ្ជកម្មនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ការចរចានិងចុះហត្ថលេខាលើ CPTPP បានសឲ្យឃើញនូវកំរិតសមត្ថ ភាពថ្មីមួយរបស់វៀតណាមក្នុងការធ្វើសមាហរណកម្មជាមួយតំបន់និងអន្តរជាតិ។ 
CPTPP - ការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាមនៅកំពស់ថ្មី - ảnh 1 CPTPP - ការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាមនៅកំពស់ថ្មី

ដើម្បីចុះហត្ថលេខាឲ្យបាន កិច្ចព្រមព្រៀង CPTPP បានឆ្លងកាត់ដំណើរការចរចាយូរអង្វែងនិងពោរពេញទៅដោយការលំបាក។ វៀតណាមរួមជាមួយប្រទេសមួយចំនួនបានរួមវិភាគទានដ៏សែនសំខាន់ក្នុងដំណើរការនេះ ជាពិសេសពេលដែលអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀង TPP ១២ ហើយប្រទេសនានាទទួលបានកាស្រុះចិត្តគំនិតនៅសន្និសីទថ្នាក់រដ្ឋមន្ត្រី TPP នៅទីក្រុង Da Nang នាខែ វិច្ឆិកា ឆ្នាំ ២០១៧ ស្តីអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀង  CPTPP នាថ្ងៃទី ៨ មិនា ឆ្នាំ ២០១៨ នៅឈីលី។ វៀតណាមបានរួមចំណែកសំខាន់ក្នុងសេចក្តីសម្រេចនេះ។

CPTPP បង្ហាញនូវភាពម្ចាស់ការរបស់វៀតណាមក្នុងការធ្វើសមាហរណកម្ម ដ៏ស៊ីជម្រៅ

CPTPP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីដែលប្រទេសអភិវឌ្ឍន៍ ជាច្រើនកំពុងចូលរួម ព្រមទាំង បណ្ដាប្រទេសដទៃទៀត ក្នុងនោះ មានអាមេរិក ក៏សម្តែងគោលបំណងអាចនឹងចូលរួមពេលដែលឯកសារនេះត្រូវបានចុះហត្ថលេ ខាផងដែរ។ ការដែល វៀតណាមចូលរួម CPTPP យ៉ាងឆាប់ៗ ដោយមានឋានៈ

ជាប្រទេសឯករាជ្យនិងមានអធិបតេយ្យភាពក្នុងសកម្មភាពនយោបាយកិច្ចការបរ ទេសក៏ដូចជាសេដ្ឋកិច្ច បានបង្ហាញយ៉ាងច្បាស់លាស់នូវគោលនយោបាយពហុ ភាវូបនីយកម្មនិងពិពិធកម្មទំនាក់ទំនងពាណិជ្ជកម្មក៏ដូចជាសេដ្ឋកិច្ចសំដៅការពារឯករាជ្យអធិបតេយ្យភាពរបស់ប្រទេសជាតិ។ រដ្ឋមន្ត្រី ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានវិភាគថា៖

        «ជាការពិត យើងឃើញច្បាស់លាស់ថា៖ ក្នុងកាលៈទេសៈ សកលភាវូបនី យកម្មកំពុងប្រែប្រួលដ៏ស្មុគស្មាញ ទោះបីជា លំហូរស្នូលនៅជាការបន្តសេរីភាវូប នីយកម្មពាណិជ្ជកម្មនិងបង្កលក្ខណៈងាយស្រួលសំរាប់ពាណិជ្ជកម្មក្តី ប៉ុន្តែ បានកើតមានឡើងសញ្ញានៃការគាំពារពាណិជ្ជកម្មរបស់លទ្ធិជាតិនិយម លទ្ធិ ឯកានិយម ដែលរារាំងនិងជះឥទ្ធិពលអាក្រក់ទៅលើចរន្តនៃសកលភាវូបនីយកម្ម

  នោះគឺការដែល យើងអនុវត្តឲ្យបានដាច់ខាតមុនក៏ដូចជាក្រោយគោលមាគ៌ារ យុទ្ធសាស្ត្ររបស់បក្សរដ្ឋក្នុងការធ្វើសមាហរណកម្មដ៏ស៊ីជម្រៅនិងទូលំទូលាយ នេះនឹងជាឱកាសផងនិងឧបករណ៍វិធានការផងដើម្បីយើងអនុវត្តយុទ្ធនាការ កិច្ចការបរទេសនោះប្រកបដោយជោគជ័យ។ ដោយមានបទពិសោធន៍ថ្លៃថ្លានិង ស្នាដៃដែលវៀតណាមទទួលបានក្នុងការបើកទ្វារខឿនសេដ្ឋកិច្ច ការអនុវត្តគោល ការណ៍ធ្វើសមាហរណកម្ម នោះគឺភស្តុតាងច្បាស់លាស់បំផុតដើម្បីវៀតណាម មានមូលដ្ឋានជឿជាក់លើយុទ្ធនាការសមាហរណកម្មខាងមុខគឺបន្តប្រដេញ តាមទិដៅដម្ចាស់ការសមាហរណកម្មទូលំទូលាយនិងស៊ីជម្រៅ។»

        CPTPP បង្ហាញសមត្ថភាពធ្វើសមាហរណកម្មថ្មីរបស់វៀតណាម

        CPTPP ក៏ជាការឆ្លុះបញ្ចាំងនៃសមត្ថភាពថ្មីរបស់វៀតណាមក្នុងការធ្វើសមា ហរណកម្មជាមួយតំបន់និងអន្តរជាតិ។ ដោយមានឋានៈជាប្រទេសចាប់បដិសន្ធិ CPTPP វៀតណាមទទួលបានគោលដៅជាច្រើន។ រដ្ឋមន្ត្រីឧស្សាហពាណិជ្ជកម្ម លោក Tran Tuan Anh បានវិភាគថែមទៀតថា៖

        «ទីមួយគឺខាងគោលនយោបាយកិច្ចការបរទេស វៀតណាមបានអះអាងជា ប្រទេសកាន់តែមានឋានៈសំខាន់នៅលើវេទិកានយោបាយទ្វេភាគីនិងពហុភាគី ក្នុងតំបន់និងលើឆាកអន្តរជាតិ ជាពិសេស ស្តីពីឧត្តមភាពរបស់វៀតណាមក្នុង សមាហរណកម្មដូច្នេះ វៀតណាមអះអាងឲ្យបានឋានៈនយោបាយភូមិសាស្ត្រ របស់ខ្លួនលើព្រលានលេងរួមនៃពិភពលោកទាំងមូល។ ទីពីរគឺ ពេលដែលវៀតណាមធ្វើសមាហរណកម្មចូលក្នុង CPTPP ស្តីពីយន្តការ វៀតណាមមានលក្ខ័ណ្ឌដើម្បីសុក្រិតនីតិរដ្ឋនិងខឿនសេដ្ឋកិច្ចដែលសមត្ថភាពប្រកួតប្រជែងកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃដោយឈរលើគ្រឹះស្ថាននៃភាពបើកចំហរនិងតម្លាភាពក៏ដូចជាបង្កលក្ខណៈងាយស្រួលសំរាប់សកម្មភាពពាណិជ្ជកម្មតាមការកំណត់សេដ្ឋកិច្ចទីផ្សារ។»

        ស្តីពីការកំណត់ វៀតណាមជាប្រទេសចាប់បដិសន្ធិ CPTPP ដោយហេតុ នេះ ខឿនសេដ្ឋកិច្ចណាក៏ដោយដែលមានគោលបំណងចូលរួមកិច្ចព្រមព្រៀង នេះ សុទ្ធតែមានលក្ខ័ណ្ឌការពារក៏ដូចជាបន្តបង្កើនផលប្រយោជន៍របស់ខ្លួន។ សារសំខាន់បំផុតគឺ CPTPP នឹងតភ្ជាប់នឹងផលប្រយោជន៍ខាងសេដ្ឋកិច្ចពាណិជ្ជ កម្មរួមជាមួយផលប្រយោជន៍មានចរិតលក្ខណៈយូរអង្វែងខាងកំណែទម្រង់យន្ត ការបស់វៀតណាម។  

        វៀតណាមពង្រីកឧត្តមភាពរបស់ CPTPP យ៉ាងឆាប់រហ័ស

        បណ្ដាប្រទេសមានគោលបំណងថា នាចុងឆ្នាំ ២០១៨ ដល់ដើមឆ្នាំ ២០១៩ កិច្ចព្រមព្រៀង CPTPP នឹងចូលជាធរមានដើម្បីជំរុញការកែទម្រង់របស់ប្រទេសនិមួយៗ បង្កលក្ខណៈសំរាប់សហគ្រាស ប្រជាជនអាចទទួលឲ្យបានភាពងាយ ស្រួលក្នុងយន្តការនិងគោលនយោបាយអទិភាពនៃកិច្ចព្រមព្រៀងនេះ។ រីឯចំពោះ វៀតណាម រដ្ឋមន្ត្រី Tran Tuan Anh បានឲ្យដឹងថា៖     «រដ្ឋាភិបាលវៀតណាមបានបញ្ជាណែនាំថា បន្ទាប់ពីការចុះហត្ថលេខាលើ CPTPP ភារកិច្ចដំបូងបង្អសដែលត្រូវអនុវត្តគឺ ក្រសួងឧស្សាហពាណិជ្ជកម្មត្រូវ កសាងកម្មវិធីធ្វើសកម្មាពដើម្បីរាយការណ៍និងដាក់ជូនរដ្ឋសភា។ ទន្ទឹមនឹងនោះ រួមជាមួយការអនុម័តលើ CPTPP របស់រដ្ឋសភា នោះគឺវៀតណាមនឹងមានកម្មវិធី ធ្វើសកម្មភាពដើម្បីកំណត់យ៉ាងច្បាស់លាស់នូវខ្លឹមសារនិងភារកិច្ចគប្បីអនុវត្ត ក្នុងនោះ ភារកិច្ចជួរមុខគឺពិនិត្យឡើងវិញគត្តិយុត្តិដើម្បីអនុវត្តបណ្ដាកិច្ចសន្យា ធ្វើ សមាហរណកម្ម។»

        វៀតណាមនឹងរៀបចំប្រកាសនិងផ្តល់ព័ត៌មានឲ្យបានពេញលេញហើយចាប់ផ្តើមសកម្មភាពផ្សព្វផ្សាយឧទ្ទេសនាមអំពីកិច្ចព្រមព្រៀង CPTPP សំរាប់មុខ សញ្ញាសមាហរណកម្មអន្តរជាតិក្នុងនោះផ្តោតសំខាន់ទីលើតួនាទីភារកិច្ចរបស់ស្ថាប័ន គ្រប់គ្រងរដ្ឋក្នុងការរៀបចំអនុវត្តក៏ដូចជាតួនាទីរបស់សហគមន៍សហគ្រាសក្នុងការទាក់ទងជាមួយខ្លឹមសារនិងការសាកល្បងនៃកិច្ចព្រមព្រៀង CPTPP នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ