CPTPP - ជើងទម្រសំរាប់ពាណិជ្ជកម្មពិភពលោក

(VOVWORLD) - កំណែថ្មីនៃកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មសេរីអន្តរ ប៉ាស៊ីហ្វិក (TPP) ជាកិច្ចព្រមព្រៀងដៃគូលើគ្រប់ជ្រុងជ្រោយនិងជឿនលឿន អន្តរប៉ាស៊ីហ្វិក  (CPTPP) ដែលប្រទេសជាសមាជិកទាំង ១១ បានចុះហត្ថលេខា ជាផ្លូវការនាថ្ងៃទី ៨ មិនា នៅឈីលី។ កិច្ចព្រមព្រៀងថ្មីនេះដែលត្រូវបានរងចាំនាំមកនូវបណ្ដាឱកាសដ៏ធំធេងក្នុងតំបន់ពាណិជ្ជកម្មសេរីពីទ្វីបអាមេរិកដល់ទ្វីបអាស៊ីនិងជាកំលាំងចលករសំរាប់ពាណិជ្ជកម្មពិភពលោក។
 
CPTPP - ជើងទម្រសំរាប់ពាណិជ្ជកម្មពិភពលោក - ảnh 1 CPTPP - ជើងទម្រសំរាប់ពាណិជ្ជកម្មពិភពលោក

ជំនះពុះពាលើរាល់ការលំបាកសាកល្បង CPTPP ឬហៅថា TPP-11 ដែល ប្រទេសជាសមាជិកទាំង ១១ ទទួលបានការស្រុះចិត្តគំនិតនៅទីក្រុង Da Nang វៀតណាម នៅខាងក្រៅសន្និសីទជាន់ខ្ពស់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិក (APEC) នាខែវិច្ឆិកាឆ្នាំ ២០១៧ កន្លងទៅ។នៅកិច្ចប្រជុំនៃប្រធានក្រុម ចរចានៃប្រទេសជាសមាជិកទាំង ១១ នៅទីក្រុងតូក្យូ (ជប៉ុន) នាខែ មករា កន្លងទៅ ភាគីទាក់ទិននានាបានឯកភាពជាថ្មីម្តងទៀតដោះស្រាយបណ្ដាបញ្ហា នៅសេសសល់ ពិនិត្យឡើងវិញបញ្ហាគត្តិយុត្តិក៏ដូចជាសម្រេចបែបបទផ្ទៃក្នុង ដើម្បីឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាថ្ងៃទី ៨ មិនានេះ។

  ការបង្កើតរបស់ CPTPP គឺជារបត់ប្រវត្តិសាស្ត្រមួយក្នុងពាណិជ្ជកម្មពិភព លោកនៅតំបន់ពាណិជ្ជកម្មដែលមាន GDP ទទួលបាន ១២ លានលានដុល្លា ស្រូបយក ១៣,៥% ទ្រង់ទ្រាយខឿនសេដ្ឋកិច្ចសកល។ នាឆ្នាំ ២០១៧ ការផ្លាស់ ប្តូរពាណិជ្ជកម្មរវាងប្រទេសជាសមាជិក CPTPP ទាំង ១១ ទទួលបាន ៣៦០ ពាន់ លានដុល្លា។

ខ្លឹមសារស្នូលនៃ CPTPP នៅរក្សាបណ្ដាខ្លឹមសារជាគោលបំផុតនៃកិច្ចព្រម ព្រៀង TPP រួមមានសារីភាវូបនីយកម្មវិនិយោគ កិច្ចការពារវិនិយោគិន ការទិញអឺវាន់រដ្ឋាភិបាលនិងកម្មសិទ្ធិបញ្ញា។ តាមនោះ ប្រទេសនានាត្រូវបើកទ្វារ សំរាប់បណ្ដាក្រុមហ៊ុននិងមជ្ឈដ្ឋានវិនិយោគិនចំណុះប្រទេសជាសសមាជិករបស់ CPTPP។ បណ្ដាមុខសញ្ញានេះអាចធ្វើសកម្មភាពដូចអ្នកផលិតនិងផ្គត់ផ្គង់សេវា កម្មក្នុងប្រទេស។ ក្រៅពីនោះ តាមក្របខ័ណ្ឌរបស់ CPTPP ថា៖ បណ្ដាសហ គ្រាសបរទេសទទួលសិទ្ធិសមភាពលើវិស័យទិញអឺវ៉ាន់រដ្ឋាភិបាល ហើយ សហគ្រាសរដ្ឋនិងសហគ្រាសឯកជនត្រូវបានប្រគល់សិទ្ធិប្រយោជន៍និងអទិភាព ស្រដៀងគ្នាដែលបង្កើតឡើងការប្រកួតប្រជែងយ៉ាងស្វាហាប់រវាងសហគ្រាសជាតិនិងអន្តរជាតិ។ CPTPP នៅមានស្រាប់មាត្រាបើកទូលាយឱកាសការងារធ្វើសំរាប់ ពលករ បណ្ដាគ្រួសារ កសិករ អាជីវករនិងអ្នកប្រើប្រាស់ ទៀតផង។

ចំពោះប្រទេសកំពុងអភិវឌ្ឍន៍ដូចជា៖ ម៉ាឡេស៊ី វៀតណាម សឹង្ហបុរី ប៉េរូ ឈីលី កត្តាគួរឲ្យទាក់ទាញបំផុតរបស់ CPTPP គឺអាចបើកទូលាយទីផ្សារនាំ ចេញ។ ផ្ទុយទៅនឹង បណ្ដាវិស័យដូចជា ការទិញអឺវ៉ាន់រដ្ឋាភិបាល  កម្មសិទ្ធិបញ្ញាគឺជាកត្តាដែលទាក់ទាញប្រទេសអភិវឌ្ឍន៍នានា។

ម្យ៉ាងទៀត មាត្រាសំខាន់និងជឿនលឿនមួយក្នុង CPTPP គឺបើកទ្វារសំរាប់ ប្រទេសជាសមាជិកថ្មីចូលរួម ថែមទាំង ប្រទេសនៅខាងក្រៅតំបន់អាស៊ី-ប៉ាស៊ី ហ្វិកនានា ផងដែរ។ ប្រការនេះមានន័យថា៖ CPTPP មិនដាក់កំហិតក្នុងចំណោម ប្រទេសជាសមាជិកទាំង ១១ ប៉ុណ្ណោះទេ ថែមទាំង បើកទូលាយទ្រង់ទ្រាយធំដល់ប្រទេសណាដែលឃើញមានផលប្រយោជន៍។ ចំណុចពិសេសជាងគេក្នុង CPTPP គឺកិច្ចព្រមព្រៀងនេះនៅបើកចំហរទ្វារស្វាគមន៍អាមេរិកវិលមកវិញ លើកទឹកចិត្តអាមេរិកពិចារណាអំពីការខាតបងនិងផលប្រយោជន៍ពេលដែលដកខ្លួនពីតួនាទីរបស់មហាអំណាចមួយក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មជឿនលឿនដំបូងក្នុងសតវត្សទី ២១៕

និន្នាការពាណិជ្ជកម្មពហុភាគីជាប្រការចាំបាច់

បន្ទាប់ពីចុះហត្ថលេខា CPTPP នឹងចូលជាធរមានចាប់ពីដើមឆ្នាំ ២០១៩ ពេល ដែលប្រទេសជាសមាជិកចំនួន ៦ យ៉ាងហោចណាស់សម្រេចបែបបទក្នុង ប្រទេស។ ការចុះហត្ថលេខាជាផ្លូវការលើ CPTPP ជាការបោះជំហានវិជ្ជមានមួយ ។ CPTPP មិនត្រឹមតែត្រូវបានចាត់ទុកជាការរស់ឡើងវិញគួរឲ្យកត់សម្គាល់ របស់ TPP ប៉ុណ្ណោះទេ ថែមទាំង បានសឲ្យឃើញនូវការប្តេជ្ញាចិត្តរបស់បណ្ដា ខឿនសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកក្នុងការជំរុញយ៉ាងខ្លាំងក្នុងកិច្ចសហប្រតិបត្តិការនិងការធ្វើសមាហរណកម្ម។ CPTPP ក៏សំដៅប្រឆាំងជំទាស់ យុទ្ធនាការកសាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) តាម គោលការណ៍ «សហរដ្ឋអាមេរិកជួរមុខ» នៃរដ្ឋអំណាចប្រធានាធិបតីអាមេរិក លោក Donald Trump។ ដូច្នេះ អាចឃើញច្បាស់លាស់ថា៖ CPTPP ដើរជាងមុខ គេក្នុងការរុញថយក្រោយលទ្ធិគាំពាពាណិជ្ជកម្មនិយមដែលកំពុងមាននិន្នការ ងើបឡើងវិញលើពិភពលោក។

នៅខាងក្រៅបណ្ដាផលប្រយោជន៍ខាងសេដ្ឋកិច្ចដែល CPTPP នាំមក សំខាន់ជាងគឺ ដោយមានបទដ្ឋានខ្ពស់អាចក្លាយទៅជាគំរូសំរាប់កិច្ចព្រមព្រៀង ពាណិជ្ជកម្មពហុភាគីផ្សេងៗទៀត ដូចជា កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់ ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដឹកនាំដោយអាស៊ាន។ ដោយមានរចនាបើកទូ លាយ ស្វាគមន៍ប្រទេសយកចិត្តទុកដាក់ទាំងអស់ CPTPP គ្រោងនឹងមិនបញ្ឈប់ នៅបរិមាណប្រទេសជាសមាជិកចំនួន ១១ ទេ។ នាបច្ចុប្បន្ន កូរ៉េខាងត្បូង តៃវ៉ាន់ (ចិន) ថៃ ឥណ្ឌូណេស៊ី និងហ្វីលីពីន មានគំនិតត្រៀមខ្លួនជាស្រេចចូលរួមកិច្ចព្រម ព្រៀងនេះ។ ការបើកទូលាយប្រទេសជាសមាជិកអាចនាំទៅការអភិវឌ្ឍរបស់ ខ្សែសង្វាក់ផ្គត់ផ្គង់ថ្មីនៅទ្វីបអាស៊ី ជួយបង្កើនផលប្រយោជន៍ខាងសេដ្ឋកិច្ចសំរាប់ភាគីទាក់ទិននានាឲ្យបានខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ