CPTPP ជំរុញពាណិជ្ជកម្មវិនិយោគក្នុងសតវត្សទី ២១

(VOVWORLD) - លោកអ្នកនាជាទីមេត្រី! នាថ្ងៃទី ៨ មិនា នៅទីក្រុង Santiago ប្រទេសឈីលី តំណាងនៃប្រទេសជាសមាជិកទាំង ១១ បានចុះហត្ថលេខាជាផ្លូវ ការលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសំរាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ ព្រឹត្តិការណ៍នេះបើកចេញដំណាក់កាលថ្មីជំរុញនិងធ្វើកិច្ច សហប្រតិបត្តិការដ៏ស៊ីជម្រៅ រួមវិភាគទានចូលក្នុងការអភិវឌ្ឍឲ្យបានខ្លាំងក្លាថែម ទៀតតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលពោរពេញទៅដោយសក្តានុភាព។ ក្នុងនាទីព្រឹត្តិ ការណ៍នយោបាយពេលនេះ កម្មវិធីផ្សាយជាភាសាខ្មែរសូមឧទ្ទេសនាមដល់អស់ លោកអ្នកនាងបទសម្ភាសន៍របស់អ្នកយកព័ត៌មានវិទ្យុសម្លេងវៀតណាមជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកការស្តារឡើងវិញសេដ្ឋកិច្ចរបស់ជប៉ុន លោក Toshimitsu Moteghi។
CPTPP ជំរុញពាណិជ្ជកម្មវិនិយោគក្នុងសតវត្សទី ២១  - ảnh 1 CPTPP ជំរុញពាណិជ្ជកម្មវិនិយោគក្នុងសតវត្សទី ២១ 

អ្នកយកព័ត៌មាន៖ លោករដ្ឋមន្ត្រីជាគោរព! លោកវាយតំលៃយ៉ាងម៉េចអំពី អត្ថន័យនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសំរាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិកក៏ដូចជាផលប្រយោជន៍ដែលកិច្ចព្រមព្រៀងនេះនាំមកសំរាប់ប្រទេសជាសមាជិកនានា?

        រដ្ឋមន្ត្រី Moteghi៖ ថ្ងៃនេះជាថ្ងៃដ៏សែនសំខាន់ចំពោះ CPTPP។ នាពេលថ្មីៗ នេះ ខ្ញុំបានជួបចរចាជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh។ ក្នុងរយៈពេលកន្លងទៅ លោករដ្ឋមន្ត្រីនិងរដ្ឋាភិបាលវៀតណាមបានសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយយើងខ្ញុំ។ លោកអ្នកនាង ដឹងថា៖ គិតតាំងពីថ្ងៃទី ២៣ មករា ឆ្នាំ ២០១៧ រដ្ឋាភិបាលអាមេរិកបានសម្រេច ដកខ្លួនចេញពីកិច្ចព្រមព្រៀង TPP។ ប្រទេសជាសមាជិកនៅសេសសល់ចំនួន ១១ បានចងសម្ព័ន្ធជាមួយគ្នាដើម្បីជំរុញដំណើរការចរចា។ ក្រោយរយៈពេល ១ ឆ្នាំប៉ុណ្ណោះ នាថ្ងៃទី ២៣ មករា កន្លងទៅ កម្មវិធីស្នូលរបស់ CPTPP ត្រូវបាន អនុម័ត ហើយថ្ងៃនេះ កិច្ចព្រមព្រៀងសំខាន់ពោលខាងលើនឹងត្រូវបានចុះហត្ថ លេខាជាផ្លូវការនៅទីក្រុងតូក្យូផងដែរ។ មុននេះ នាខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) ប្រទេសទាក់ទិននានាក៏ទទួលបានកិច្ចព្រមព្រៀងស្នូល។ ក្នុងចំណោមលទ្ធផលដែលទទួលបានរហូតមកដល់ពេលនេះ មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់វៀតណាមនិងជប៉ុន។ ភាគីទាំងពីរបានជំនះពុះពារលើការលំបាកសាកល្បងជាច្រើនដើម្បីជំរុញដំណើរការចរចា។ អាចចាត់ទុកបានថា៖ នេះជាការកំណត់ថ្មីដែលជំរុញនិន្នាការពាណិជ្ជកម្មនិងវិនិយោគថ្មីក្នុងសតវត្សទី ២១ រួមវិភាគទានក្នុងការអភិវឌ្ឍតំបន់អាស៊ី-ប៉ាស៊ីហ្វិកពោរពេញទៅដោយសក្តានុពលឲ្យបានខ្លាំងក្លាថែមទៀត។

        ជាពិសេស វៀតណាមបានមានការរួមចំណែកដ៏ធំធេងក្នុងដំណើរការនេះ ហើយខ្ញុំសូមថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះកិច្ចសហប្រតិបត្តិការយ៉ាង សកម្មនិងប្រកបដោយប្រសិទ្ធភាពរបស់វៀតណាម។ សូមនិយាយលំអិតបន្ថិចៗ អំពីកិច្ចព្រមព្រៀង CPTPP។ នេះជាកិច្ចព្រមព្រៀងខុសប្លែកទាំងស្រុងពីបណ្ដា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ពីមុនមក។ តាមនោះ ប្រទេសជា ច្រើនសហប្រតិបត្តិការជាមួយគ្នាតាមរយៈការចងសម្ព័ន្ធសេដ្ឋកិច្ចដើម្បីរួមជាមួយ គ្នាជំរុញមិនត្រឹមតែពាណិជ្ជកម្មនិងវិនិយោគប៉ុណ្ណោះទេថែមទាំងការបង្កើត សង្វាក់តំលៃអន្តរជាតិ ផ្គត់ផ្គង់ផលិតផលនិងសេវាកម្មដែលមិនធ្លាប់មានពីមុន មកទៀតផង។ ប្រការនេះនឹងនាំមកនូវប្រសិទ្ធភាពថ្មីសំរាប់ពាណិជ្ជកម្មនិងវិនិយោគផងដែរ។ ខ្ញុំគិតថា នាពេលខាងមុខ វៀតណាមនឹងបន្តអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែមទៀតក្នុងកាលៈទេសៈនោះប្រទសនានាដូចវៀតណាមនឹងឆ្លៀតយកឲ្យបានប្រភពធនធានទាំងក្នុងនិងក្រៅតំបន់ដើម្បីពង្រឹងនិងពង្រីកពាណិជ្ជកម្មវិនិយោគក៏ដូចជាអភិវឌ្ឍន៍ទីផ្សារថ្មីដែរ។

        អ្នកយកព័ត៌មាន៖ CPTPP ត្រូវបានចាត់ទុកថា គ្មានការចូលរួមរបស់អាមេរិក កិច្ចព្រមព្រៀងនេះនឹងបាត់បង់អត្ថន័យភាគច្រើនរបស់ខ្លួន។ លោកវាយតំលៃ យ៉ាងម៉េចអំពីការបញ្ជាក់នេះ?

រដ្ឋមន្ត្រី Moteghi៖ កិច្ចព្រមព្រៀង TPP-១១ ឬ ហៅថា TPP គ្មានអាមេរិក ស្រូបយក ១៣% GDP លើពិភពលោក ស្មើនឹង ១០ លានលានដុល្លា ហើយស្រូប យក ១៥% តំលៃពាណិជ្ជកម្មសកលសរុប ស្មើនឹង ៥ លានលានដុល្លា ដែលបង្កើតឡើងទីផ្សារធំបំផុតលើពិភពលោក។ វានៅបង្កើតឡើងច្រកទ្វារចូល ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំង។ រួមជាមួយគ្នានោះគឺ គ្រឹះស្ថានមួយដើម្បីអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតាមសណ្តាប់ធ្នាប់ ថ្មី។ នេះជាកិច្ចព្រមព្រៀងវិជ្ជមានមួយសំរាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូល។ រួមជាមួយ TPP - ១១ កិច្ចសហប្រតិបត្តិនៅក្នុងនិងក្រៅតំបន់ កិច្ចសហប្រតិបត្តិ ការរវាងបណ្ដាប្រទេសជាសមាជិកជាមួយគ្នានិងកិច្ចសហប្រតិបត្តិការរវាងបណ្ដា ប្រទេសជាសមាជិកជាមួយប្រទេសនិងតំបន់ដទែទៀតនឹងកើនឡើង។ ក្នុង ដំណើរសហប្រតិបត្តិការនោះ ប្រសិនបើមានប្រទេសណាដែលព្រមទទួលឲ្យ បានបណ្ដាសំណូមពរនិងការកំណត់របស់កិច្ចព្រមព្រៀងនេះ ប្រទេសនោះនឹង អនុញ្ញាតចូលរួម តាមនោះ TPP - ១១ នឹងត្រូវបានបើកទូលាយ។

អ្នកយកព័ត៌មាន៖ ត្រូវបានចាត់ទុកជាខឿនសេដ្ឋកិច្ចជួរមុខនៃ CPTPP ជប៉ុន នឹងធ្វើអ្វីខ្លះដើម្បីពង្រីកឲ្យបានតួនាទីដឹកនាំរបស់ខ្លួន?

រដ្ឋមន្ត្រី Moteghi៖ នាខែវិច្ឆិកាឆ្នាំ ២០១៧ នៅសន្និសីទកំពូល APEC នៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) ជប៉ុននិងវៀតណាមបានចេញ ផ្សាយសេចក្តីថ្លែងការណ៍ប្រធាន។ ប្រទេសទាំង ១១ ក៏បានពិភាក្សាហើយទទួល បានកិច្ចព្រមព្រៀងសំខាន់មួយដែលនាំទៅដល់ការចុះហត្ថលេខាលើ CPTPP។ អស់រយៈពេលនោះ ជប៉ុនបានដើរតួនាទីស្នូល។ យើងមោទនភាពណាស់អំពី ប្រការនេះ។ ជាពិសេស យើងខ្ញុំមានការភើបចិត្តនិងដឹងគុណយ៉ាងខ្លាំងចំពោះ

ការដែលវៀតណាមបានសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពអស់រយៈពេល កន្លងទៅ។ នាពេលខាងមុខ ដើម្បីកិច្ចព្រមព្រៀងចូលជាធរមាន យើងគប្បីអនុវត្ត ភារកិច្ចមួយចំនួន ហើយប្រទេសជាសមាជិកទាំង ១១ ត្រូវចងសម្ព័ន្ធជាមួយគ្នា ដើម្បីជំនះពុះពារលើរាល់ការលំបាកសាកល្បងខាងមុខ។ ជប៉ុននឹងបន្តធ្វើឲ្យបាន ល្អនូវតួនាទីសម្របសម្រួលណែនាំនិងផ្សាភ្ជាប់របស់ខ្លួន។ ម្យ៉ាងទៀត គោលដៅរួមគឺសំដៅ CPTPP នឹងចូលជាធរមានយ៉ាងឆាប់រហ័ស។

អ្នកយកព័ត៌មាន៖ សូមថ្លែងអំណរគុណលោក!៕

ប្រតិកម្មទៅវិញ

ផ្សេងៗ