CPTTP - ឱកាស និងការសាកល្បងសម្រាប់ការអភិវឌ្ឍន៍របស់វៀតណាម

(VOVWORLD) -នាថ្ងៃទី ២ ខែវិច្ឆិកា កន្លងទៅ ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បាន ដាក់សំណើរជូនរដ្ឋសភាដើម្បីផ្ដល់សច្ចាប័នលើ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ នេះគឺជាបែបបទគតិយុត្តចុងក្រោយ ដើម្បីវៀតណាមចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតនិងជឿនលឿនទ្រង់ទ្រាយធំបំផុតនៅលើពិភពលោក។ នៅក្នុងសម័យប្រជុំលើកទី ៦ រដ្ឋសភាវៀតណាមបានចំណាយពេលវេលាជាច្រើន ដើម្បីពិភាក្សាគ្នា មុនពេលផ្ដល់សច្ចាប័ន។

CPTPP មានការចូលរួមរបស់ប្រទេសចំនួន ១១គឺអូស្រ្តាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក ញ៉ូវហ្សីឡែន ប៉េរូ សិង្ហបុរី និងវៀតណាម។ CPTTP ត្រូវបានចុះហត្ថលេខានាថ្ងៃទី ៩ ខែមិនា ឆ្នាំ ២០១៨ នៅឈីលី។ CPTTP  គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីស្តង់ដារខ្ពស់ ដោយសារវា មិនត្រឹមតែផ្តោតទៅលើវិស័យជាប្រពៃណីនានាដូចជាការកាត់ បន្ថយពន្ធដារលើទំនិញ បើកទ្វារទីផ្សារសេវាកម្ម កម្មសិទ្ធិបញ្ញា និងរបាំងបច្ចេក ទេសប៉ុណ្ណោះទេ ថែមទាំងដោះស្រាយបញ្ហាថ្មីៗក្រៅប្រពៃណីដូចជា ពលករ បរិស្ថាន ការលក់ដូរសាធារណៈ និងសហគ្រាសរដ្ឋ ទៀតផង។

អះអាងនូវតួនាទី ឋានៈរបស់វៀតណាមនៅលើឆាកអន្តរជាតិ

ចំពោះវៀតណាម ការសម្រេចចូលរួម ចរចានិងចុះហត្ថលេខាលើ CPTPP កឺមានដំណាក់កាលដ៏យូរអង្វែង ដោយមានការត្រៀមរៀបចំម្ចាស់ការយ៉ាងសកម្ម។ លទ្ធផលនៃការចរចាធានាបាននូវផលប្រយោជន៍ស្នូលរបស់វៀតណាម។ អញ្ជើញលើកសំណើរផ្ដល់សច្ចាប័នលើ  CPTPP នៅរដ្ឋសភា ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បាន លើកឡើងច្បាស់ថា៖

“ការចូលរួមនិងការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង CPTPP យ៉ាងឆាប់ៗនោះ គឺជួយ អោយវៀតណាមបង្ហាញបាននូវការសន្យាដ៏ខ្លាំងក្លាចំពោះបុព្វហេតុផ្លាស់ប្ដូរថ្មីនិងធ្វើសមាហរណកម្មអន្តរជាតិគ្រប់ជ្រុងជ្រោយ ព្រមទាំងបានអះអាងនូវតួនាទីនិងឋានៈ ខាងភូមិសាស្រ្តនយោបាយដ៏សំខាន់របស់វៀតណាមក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាតំបន់អាស៊ី ប៉ាស៊ីហ្វិកទៀតផង។ ការចូលរួម CPTPP នឹងជួយអោយវៀតណាមលើកស្ទួយកម្លាំងផ្ទៃក្នុងដើម្បីទប់ទល់នឹងការលំបាកនិងការសាកល្បង ក៏ដូចជាពង្រឹងឋានៈ ដើម្បីអនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ និងពហុទិស។ ម្យ៉ាងវិញទៀត នាពេលចូលជាធរមាននោះ កិច្ចព្រមព្រៀង CPTPP ក៏រួមចំណែកពង្រីកទំនាក់ទំនងរវាងវៀតណាមជាមួយ ប្រទេសជាសមាជិក CPTPP ផ្សេងៗ ជាពិសេសគឺប្រទេសដែលមានទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រផងដែរ”៕

តាមកិច្ចព្រមព្រៀងនេះ ទំនិញទាំងអស់នឹងត្រូវបានលើកលែងពន្ធ ១០០ ភាគរយ តាមដំណើការពី ៧ ដល់ ១០ ឆ្នាំ សម្រាប់វៀតណាម។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងថា៖ CPTPPជួយកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្មនិងលើកកម្ពស់ផលិតភាពការងាររបស់វៀតណាម។

“ស្ដីពីសេដ្ឋកិច្ចនោះ ទីផ្សាររបស់បណ្ដាប្រទេស CPTPP មានទ្រង់ទ្រាយដ៏ធំធេង ដោយស្រូបយក ១៣,៥% នៃ GDP សកលលោកទាំងមូល រួមមានជប៉ុនគឺជាខឿនសេដ្ឋកិច្ចធំទី ៣ នៅលើពិភពលោក។ ហេតុដូច្នេះ ការចូលរួមCPTPP គឺមានផលប្រយោជន៍សម្រាប់វៀតណាម។ CPTPP អាចជួយ GDP និងការនាំចេញរបស់វៀតណាមកើន ១,៣២% និង ៤,០៤% ដល់ឆ្នាំ២០៣៥។

CPTTP - ឱកាស និងការសាកល្បងសម្រាប់ការអភិវឌ្ឍន៍របស់វៀតណាម - ảnh 1 (រូបថត៖ TTXVN)

ក្រៅពីនេះ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយបណ្ដាប្រទេស CPTPPក៏ជួយឲ្យវៀតណាមមានឱកាសរៀបចំរចនាសម្ព័ន្ធទីផ្សារនាំចេញ នាំចូលឡើងវិញ ឱ្យកាន់តែមានតុល្យភាពថែមទៀត ហើយតាមនោះជួយឲ្យប្រទេសជាតិលើកកម្ពស់ឯករាជ្យភាពយ៉ាងម្ចាស់ការរបស់ខឿនសេដ្ឋកិច្ចផងដែរ”។

រួចផុតពីរាល់ការសាកល្បង ដើម្បីវៀតណាមអភិវឌ្ឍន៍

ខណៈដែលវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA ជាមួយប្រទេសចំនួន ៧ ក្នុងចំណោមប្រទេសជាមាជិក CPTPP ទាំង ១០នោះ បានជាសម្ពាធប្រកួតប្រជែងបានកើនឡើង ដោយាសារការបើកទូលាយទីផ្សាររបស់វៀតណាមនៅត្រឹមតែប្រទេសចំនួន ៣ គឺ កាណាដា មិកស៊ីក និងប៉េរូតែប៉ុណ្ណោះ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមបានឲ្យដឹងថែមទៀតថា៖

“ផ្នែកមួយចំនួន ដូចជាសេវាកម្មផ្សាយពាណិជ្ជកម្ម និងសេវាកម្ម logostics អាចប្រឈមមុខនឹងការសាកល្បងអំពីការប្រកួតប្រជែង។ ទោះជាយ៉ាងណាក៏ដោយ នេះក៏ជាឱកាសមួយក្នុងការកាត់បន្ថយការចំណាយ និងបង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពរបស់សហគ្រាសនៅក្នុងស្រុកនិយាយរួម។ ដើម្បីអនុវត្តន៍ការសន្យាអំពី CPTPP វៀតណាមបានកែសម្រួលនូវបទបញ្ញត្តិច្បាប់មួយចំនួនស្ដីពីពាណិជ្ជកម្ម គយ កម្មសិទ្ធបញ្ញានិងពលកម្មផងដែរ”។

កិច្ចព្រមព្រៀង CPTPP មិនត្រឹមតែជាឱកាសសម្រាប់វិស័យសេដ្ឋកិច្ច នយោបាយ និងកិច្ចការប្រទេសប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់វៀតណាមធ្វើកំណែទម្រង់របៀបរបប ឆ្ពោះទៅរកការសុក្រឹតបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម ព្រមទាំងអះអាងនូវតួនាទី និងឋានៈរបស់វៀតណាមលើឆាកអន្តរជាតិទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ