EVFTA ជំរុញពាណិជ្ជកម្មនិងវិនិយោគរបស់សហគ្រាសអឺរ៉ុបនៅវៀតណាម

(VOVWORLD) - កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ដែលជា FTA ដើមដំបូងរបស់ EU ជាមួយប្រទេសកំពុងអភិវឌ្ឍន៍មួយនៅទ្វីបអាស៊ី។ EVFTA នាំមកនូវផលប្រយោជន៍ដែលមិនធ្លាប់មានតាំងពីមុនមកសម្រាប់ទាំង វៀតណាមនិង EU ជាពិសេសគឺការជំរុញវិស័យពាណិជ្ជកម្មវិនិយោគរបស់សហ គ្រាសអឺរ៉ុបនៅវៀតណាម។

ផ្លាស់ប្ដូរផ្ទាំងគំនូរវិនិយោគរបស់ទ្វីបអឺរ៉ុបនៅវៀតណាម

        ឆ្នាំ២០១៨ជាឆ្នាំដែលមានព្រឹត្តិការណ៍សំខាន់ជាច្រើនចំពោះ EuroCham វៀតណាម។ នេះជាលើកដំបូងដែល EuroCham វៀតណាមមានចំនួនសហ គ្រាសជាសមាជិកហួសពី១០០០អង្គភាព។ ប្រការនេះបានសរអោយឃើញថា វៀត ណាមកំពុងក្លាយទៅជាទីផ្សារគួរអោយទាក់ទាញចំពោះសហគ្រាសអឺរ៉ុប អាស្រ័យដោយកំណើននិងការរីកចម្រើនសេដ្ឋកិច្ច ការធ្វើសមាហរណកម្មអន្តរ ជាតិកាន់តែស៊ីជំរៅ ក៏ដូចជាការកែទម្រង់ក្នុងប្រទេសទៀតផង។ មុនពេលចុះហត្ថ លេខាលើ EVFTA មានសហគ្រាសអឺរ៉ុបជាច្រើនបានបង្កើតការិយាល័យតំណាង និងសាខា ឬក៏ស្វែងរកដៃគូនៅវៀត ណាមសំដៅទាញយកផលប្រយោជន៍ពីកិច្ច ព្រមព្រៀងនេះ។ តាមការស្ទង់មតិរបស់ EuroCham ជាមួយសហគ្រាសជាសមាជិក បានអោយដឹងថា មានសហគ្រាសចំនួន៨០%ចាត់ទុកថា EVFTA នឹងជះឥទ្ធិពល ដ៏ធំឬធំល្មមទៅលើផែនការអាជីវកម្មក្នុងរយៈពេលមធ្យមនិងយូរអង្វែងរបស់ពួក គេ។ រដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បាន អោយដឹងថា៖

        “ប្រសិនបើកិច្ចព្រមព្រៀង EVFTA ត្រូវបានអនុម័តនោះ គឺអាចនិយាយបាន ថា នេះជាការកែលម្អគួរអោយកត់សម្គាល់ចំពោះលក្ខខ័ណ្ឌធ្វើអាជីវកម្មនិងវិនិ យោគរបស់សហគ្រាសអឺរ៉ុបនៅ វៀតណាម។ ម្យ៉ាងវិញទៀត មានបញ្ហាធំៗជា ច្រើនដែលពាក់ព័ន្ធដល់យន្តការគាំពារវិនិយោគក៏ដូចជាការដោះស្រាយជម្លោះវិនិយោគ នឹងត្រូវបានកសាងឡើងហើយរៀបចំអនុវត្តដោយឈរលើច្បាប់អន្តរជាតិ ហើយសមស្របនឹងច្បាប់របស់វៀតណាមក៏ដូចជារបស់អឺរ៉ុបផងដែរ”។

        EVFTA នឹងបើកទូលាយលទ្ធភាពអភិក្រមជាមួយទីផ្សារដែលកំពុង អភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅវៀតណាមសម្រាប់សហគ្រាសនិងវិនិយោគិនអឺរ៉ុប ព្រមទាំងនាំវៀតណាមក្លាយទៅជាគោលដៅវិនិយោគរបស់សហគ្រាសអឺរ៉ុបនៅ តំបន់អាស៊ីអាគ្នេយ៍ផងដែរ។

       ជំរុញពាណិជ្ជកម្មរវាងវៀតណាមនិង EU

        បន្ទាប់ពី EVFTA ចូលជាធរមាន វៀតណាមនឹងលុបចោលពន្ធលើការនាំ ចូលចំនួន៦៥% ចំពោះទំនិញ EU។ ប្រភេទពន្ធនៅសេសសល់នឹងត្រូវបានលុប ចោលជាបណ្ដើរៗក្នុងរយៈពេល១០ឆ្នាំបន្តទៀត។ ក្រៅពីនោះ ក្រុមហ៊ុន EU នឹង ទទួលបានផលប្រយោជន៍ជាច្រើនពីការសន្យាផ្សេងៗរបស់វៀតណាម ដូចជាការ សន្យាកាត់បន្ថយរបាំងមិនមែនពន្ធគយក្នុងវិស័យរថយន្ត ឬក៏ការសន្យាស្ដីពីការ គាំពារម៉ាក់ទំនិញសម្គាល់ភូមិសាស្ត្រដោយស្វ័យប្រវត្តិចំពោះផលិតផលចំណី អាហារនិងភេសជ្ជៈចំនួន១៦៩មុខរបស់ EU និងការសន្យាស្ដីពីការបើកទ្វារចំហ ទីផ្សារលក់ដូរសាធារណៈ ជាដើម។ ជាកិច្ចឆ្លើយតប EU បានសន្យាលុបចោល ពន្ធលើការនាំចូលចំនួន៧១%ចំពោះទំនិញ វៀតណាមផងដែរ។ ប្រភេទពន្ធនៅ សេសសល់នឹងត្រូវបានកាត់បន្ថយតាមដំណើរការក្នុងរយៈពេល៧ឆ្នាំ។ EU ក៏ បានសន្យាគាំពារម៉ាក់ទំនិញសម្គាល់ភូមិសាស្ត្រដោយស្វ័យប្រវត្តិចំពោះផលិត ផលចំនួន៣៩របស់វៀតណាម។ រដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានអោយដឹងថែមទៀតថា៖

        “នេះទើបតែជាឧទាហរណ៍ស្ដីពីការកាត់បន្ថយពន្ធតែប៉ុណ្ណោះ ប៉ុន្តែចំពោះ ការអភិក្រមទីផ្សារគឺធំជាងទៀត។ នេះជាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយមួយ ដែលគ្របដណ្ដប់វិស័យទាំងអស់ស្ដីពីពាណិជ្ជកម្ម សេវាកម្ម ទំនិញនិងវិនិយោគ ជាដើម។ ហើយពាក់ព័ន្ធដល់លក្ខខ័ណ្ឌអនុគ្រោះ បញ្ហាកម្មសិទ្ធិបញ្ញា សហគ្រាស ខ្នាតតូចនិងមធ្យម ទៀតផង។ ប្រការនេះមានន័យថា EVFTA មិនត្រឹមតែរួម ចំណែកលើកកំពស់ទំហំនាំចេញនាំចូលនិងទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀត ណាមជាមួយប្រទេសនានាក្នុងសហភាពអឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងជួយអោយ យើងបន្តកែលម្អនិងលើកកំពស់សមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ចទៀតផង”។

        ប្រសិនបើ EVFTA ចូលជាធរមាននោះ គឺវានឹងជំរុញពាណិជ្ជកម្មរវាងវៀត ណាមនិង EU អោយរីកចម្រើនគួរអោយកត់សម្គាល់។ នាបច្ចុប្បន្ន ទំហំពាណិជ្ជ កម្មទ្វេភាគីរវាងវៀតណាមនិង EU បានកើន១០ដងក្នុងរយៈពេលមិនដល់១០ឆ្នាំ កន្លងទៅ ដោយសម្រេចបានចំនួន៥៣ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០១៨។ EU ជាដៃគូពាណិជ្ជកម្មធំទី៣របស់វៀតណាម ខណៈដែលវៀតណាមជាដៃគូពាណិជ្ជ កម្មធំទី១៩របស់ EU លើពិភពលោក ហើយធំទី២ក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពី ប្រទេសសឹង្ហបុរីតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ