Kwangmyungsang-3និងការព្រួយបារម្ភរបស់សហគមអន្តរជាតិ
VAN -  
(VOVworld)-នាថ្ងៃទី១២ធ្នូ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េបាញ់
បង្ហោះដោយជោគជ័យកាំជ្រួចចម្ងាយឆ្ងាយផ្ទុក ផ្កាយរណបសម្រាប់បំរើនៅវិស័យ
ឃ្លំាមើលការវិវត្តនៃផែនដី Kwangmyungsang-3 ឡើងតារាវិថី។ កាយវិការនេះ
បានបង្កឲ្យមាន ភាពផ្ញាក់ផ្អើលដល់សហគមន៌អន្តរជាតិ។
មុនបង្អស់ត្រូវអះអាងថា ការដែលសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជា
មានឹតកូរ៉េ បាញ់បង្ហោះផ្កាយរណបនាថ្ងៃទី ១២ធ្នូជាការចៃដន្យចំពោះសាធា
រណៈមតិ ដោយសារមុននោះ រាល់ព័ត៌មានអំពីលទ្ធភាពប្រទេសនេះនឹងលើក ថ្ងៃបាញ់បង្ហោះផ្កាយរណបត្រូវបាននាំចេញផ្ទួន ពុំនោះសោត ផែនការនេះត្រូវ
បាន កំណត់លើកថ្ងៃដល់ថ្ងៃទី២៩ធ្នូខាងមុខ។ គណៈកម្មាធិការបច្ចេកវិទ្យាអវ
កាសសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េឲ្យដឹងថា បណ្តាអ្នកវិទ្យា
សាស្រ្តនិងវីស្វករ កំពុងថ្លឹងថ្លែងយ៉ាងម៉ត់ចត់ លទ្ធភាពផ្អាកការបាញ់បង្ហោះ
នេះពីព្រោះក្នុងរយៈកាលត្រៀមបានរកឃើញកំហុកបច្ចេកទេសក្នុងម៉ាស៊ីន
ត្រួតពិនិត្យជាន់ទី១របស់កាំជ្រួច។ ប៉ុន្តែ ការពិតគឺផ្ទុយទៅនឹងព័ត៌មានពោល
ខាងលើ។
|
សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េអះអាងថា
ការបាញ់បង្ហោះផ្កាយរណប ប្រកបដោយជោគជ័យ
(រូបថតៈ Internet) |
ប្រសិនបើសកម្មភាពបង្ហោះកំាជ្រួចភ្ជាប់ផ្កាយរណប Kwangmyungsang
-3 ឡើងតារាវិថីរបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជា មានឹតកូរ៉េនាថ្ងៃទី១២
ធ្នូ បង្កភាពចៃដន្យដល់សហគមន៌អន្តរជាតិក្តី ប៉ុន្តែ សាធារណៈមតិមិនផ្ញាក់ផ្អើល
ឡើយខណៈពេលក្រោយនោះប្រទេសជាច្រើននិងក្រុមប្រឹក្សាសន្តិសុខអ.ស.ប បានបន្តបន្ទាប់នាំចេញសេចក្តីប្រកាសប្រឆំាងជំទាស់ព្យុងយាង។ ប្រទេសជា
ច្រើនក៏ចាត់ទុកថា ទង្វើរបស់ព្យុងយ៉ាងគឺបង្ករឿងហេតុនិងរំលោភទៅលើសេច
ក្តីសម្រេចចិត្តរបស់អ.ស.បអំពីការហាមអភិវឌ្ឍន៌កាំជ្រួចមិនមានផលប្រ
យោជន៍ចំពោះស្ថិរភាព នៅក្នុងតំបន់ និងអាចបង្កការអសកម្មទៀតផង។ អ្នកនាំ
ពាក្យនៃក្រសួងការបរទេស ចិន Hong Leiបានអោយដឹងថា÷ចិនសូមសូមសម្តែង
ការសោកស្ដាយអំពីការដែលសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េ បាញ់
បង្ហោះផ្កាយរណបនេះ និងសង្ឃឹមថា÷ ភាគីទាក់ទិននានា នឹងនរចិត្ត រួមគ្នារក្សា
សន្តិភាព ស្ថិរភាពនៅលើឧបទ្វីបកូរ៉េ។ ក្រសួងការបរទេសរុស្ស៊ី ដាក់តឿនភាគីនា
នាជៀសវាងការបង្ករឿងហេតុ ធ្វើអោយសភាពការណ៍តានតឹងថែមទៀត។
ផ្ទុយទៅនឹងការព្រួយបារម្មណ៍របស់សហគមន៍អន្តរជាតិព្យូងយាងបានចាត់
ទុកថា÷ការបាញ់បង្ហោះផ្កាយរណបប្រកបដោយជោគជ័យនេះជាការបោះជំហាន
លោតផ្លោះ អំពីវិទ្យាសាស្ត្រ និងសេដ្ឋកិច្ច របស់ប្រទេសជាតិ។ អ្នកនាំពាក្យនៃក្រ
សួងការបរទេសនៃប្រទេសនេះ បានអះអាងថា÷ការបាញ់បង្ហោះផ្កាយរណបនេះ
គឺជាផ្នែកមួយ នៃការងារ ដើម្បីគោលដៅសន្តិភាព។ ក្រៅពីនោះ តាមសាធារណៈ
រដ្ឋ ប្រជាធិបតេយ្យ ប្រជាមានឹតកូរ៉េ ថា សិទ្ធិប្រើប្រាស់លំហអវកាស ចូលក្នុង
គោលដៅសន្តិភាព ដែលត្រូវបានច្បាប់អន្តរជាតិទទួលស្គាល់ និងឆ្លុះបញ្ចាំងពី
គោលបំណង ឆ័ន្ទះរបស់សហគមន៍អន្តរជាតិ។ ដូច្នេះ ព្យុងយាងនឹងបន្តប្រើប្រាស់
សិទ្ធិស្របច្បាប់របស់ខ្លួន អំពីការបាញ់បង្ហោះផ្កាយរណប ទន្ទឹមនឹងនោះដាស់តឿន
សហគមន៍អន្តរជាតិនឹងនរចិត្តអំពីបញ្ហានេះ។
|
ផ្កាយរណបKwangmyungsang-3នៅមជ្ឈមណ្ឌល
អវកាស Tangachai-riរបស់សាធារណៈរដ្ឋប្រជាធិបតេយ្យ
ប្រជាមានឹតកូរ៉េ (រូបថតៈ Internet) |
បណ្ដាអ្នកវិភាគបានចាត់ទុកថា÷ការបាញ់បង្ហោះផ្កាយរណបនេះ ក៏មានន័យ
ថា÷មានបច្ចេកវិទ្យាដើម្បីនាំក្បាល់គ្រាប់ទៅដល់តំបន់ដែលបានកំណត់គោលដៅ
ទុកជាមុន ។ជាចុងក្រោយគឺផ្កាយរណប Kwangmyungsang-3 ត្រូវបានសាធា
រណៈរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េ បាញ់បង្ហោះឡើងតារាវិថីដោយកាំជ្រួច
ចម្ងាយឆ្ងាយ។អ្នកវិភាគជាច្រើនរូបព្រួយបារម្ភថាការបាញ់បង្ហោះនេះនឹងជះឥទ្ធិ
ពលអាក្រក់ដល់ការស្វែងរកដំណោះ ស្រាយសន្តិភាពលើឧបទ្វីបកូរ៉េ និងគ្មានផល
ប្រយោជន៌សម្រាប់ស្ថិរភាពតំបន់ ឡើយ៕
VAN