SCO ឆ្ពោះទៅកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

VOVWORLD-អង្គការ​SCO រួមមានសមាជិកពេញសិទ្ឋិចំនូន៦​គឺ រុស្ស៊ី ចិន​
កាហ្សាក់ស្ថាន កៀហ្គីស្ថាន តាហ្ស៊ីគីស្ថាន​និង អ៊ូសបេគីស្ថាន។នៅសន្និសីទ
លើកនេះបណ្តាប្រទេស​ឥណ្ឌា អ៊ីរ៉ង ម៉ុងហ្គោលិនិង​ ប៉ាគីស្ថាន ចូលរួម​ក្នុង​​​
ឋានៈ​ជា​សមាជិក​​សង្កេតការណ៍។បេឡារុស​និងជាបណ្តាដៃគូយុទ្ឋសាស្រ្ត។
នៅសន្និសីទថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមាជិក SCOបានមូលមតិ
ជាឯកច្ឆ័នដោយចាត់ទុកថាSCOដើរតួនាទីស្នូលក្នុងការជំរុញកិច្ចសហ
ប្រតិបត្តិការ រួមផ្សំតស៊ូជាមួយគ្រោះអាសន្ន​និងការសាកល្បង រក្សាសន្តិសុខ
និងស្ថិរភាពក្នុងដំបន់។អគ្គលេខាធិការSCO Murabek Imanalyeb បានឲ្យ
ដឹងថាសន្និសីតទផ្តោតការយកចិត្តទុកដាក់ដល់ខ្លឹមសារប្រឆាំងភេរវកម្ម
ផ្តាច់ខ្លូននិងជ្រុលនិយម​ក្នុងដំណាក់កាល​ ២០១៣-២០១៥​​ ។ក្នុងពេលនេះ
ដែរប្រធានរដ្ឋចិនហូជិនតាវឲ្យដឹងថា អង្គការ​SCOនិងបង្កើតប្រព័ន្ឋ១ស្តីពី
កិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខរួម និងផលប្រយោជន៍អភិវឌ្ឍន៍
របស់បណ្តាប្រទេសជាសាជិក។បណ្តាប្រទេសជាសាជិកSCOនឹងពិនិត្យ
មើលនិងនាំចេញបណ្តាគោលយោបាយដ៍យូអង្វែងដើម្បីរក្សាសន្តិភាព ការ
អភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការអោយសមស្របជាមួយសភាពការណ៍ថ្មី។

                   

SCO ឆ្ពោះទៅកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ - ảnh 1
បណ្តាប្រទេសជាសមាជិក SCOដំណើរការចរចារ
(Image: Internet)

ក្រៅពីនោះ​ការបើកទូលាយSCOក៍ជាយថាទស្យន៍នៃអង្គការនេះដែរ។
ដោយហេតុនេះការដែលបណ្តាសមាជិក​SCOសំរេចបញ្ជូល​អាហហ្គានីស្ថាន
ធ្វើជាអ្នកសង្ករតការណ៍បានទទួលការគាំទ្រពី រុស្ស៊ី និងចិន​។
ក្នុងក្របខ័ណ្ឋនៃសន្និសីទកំពូលSCOកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាង
បណ្តាប្រទេសជាសាជិកជាអាទិភាព១ក្នុងចំណោមអាទិភាពចម្បងនៃអង្គការ
នេះ។តាមប្រធានរដ្ឋចិន​ហូជិនតាវថា ការដឹកជញ្ជូណជាវិស័យ១ដែល
អង្គការនេះត្រូវសហប្រតិបត្តិការ។ឯប្រធានាធិបតីរុស្ស៊ី​Vladimir Putin
អំពាវនាវឲ្យបណ្តាបណ្តាប្រទេសជាសមាជិកត្រូវបង្កើនកិច្ចសហប្រតិបត្តិការ
ដំបូងបង្អស់លើវិស័យថាមពល​ គមនាគមន៍ កសិកម្ម​ ព័ត៏មាននិងផ្សព្វផ្សាយ។

                    

SCO ឆ្ពោះទៅកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ - ảnh 2
              បណ្តាបណ្តាប្រទេសជាសមាជិកSCOបង្កើនកិច្ច
              សហប្រតិបត្តិការលើវិស័យថាមពល​  (Internet)។

សក្តានុភាព១ទៀតក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងSCOគឺជាការពង្រីក
ទំនាក់ទំនងផ្ទាល់រវាងបណ្តាអង្កភាពអាជិវកម្មនិងសម្ព័នក្រុមហ៊ុននៃបណ្តា
ប្រទេសជាសមាជិក។តាមតួលេខស្ថិតិឲ្យដឹងថាតំលៃប្រាក់ពាណិជ្ជកម្ម
នៃបណ្តាប្រទេសជាសមាជិកគឺ​៤៧០០ពាន់លានដុល្លារអាមេរិក កើនមធ្យម​
២៥%ក្នុង១ឆ្នាំ។GDP​សរុបរបស់ប្រទេសជាសមាជិកពេញសិទ្ឋិ SCOនាឆ្នាំ
២០១១ទទួលបាន​ 9300 ពាន់លានដុល្លារអាមេរិក។

ត្រូវបានបង្កើតឡើងនាឆ្នាំ២០០១​និងក្រោយរយះពេលជាង១០ឆ្នាំអភីវឌ្ឍន៍
អង្គការSCOកំពុងអះអាងនូវតួនាទីរបស់ខ្លូ​នក្នុងបញ្ហាដំបន់និងកំពុងឆ្ពោះ
ទៅកិច្ចសហប្រតិបត្តិការលើគ្របើវិស័យរវាងណ្តាប្រទេសជាសមាជិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ