VOV ជាមួយទិវាផ្សាយសម្លេងពិភពលោក៖ ការផ្សាយសម្លេង និងភាពសម្បូបែប
(VOVWORLD) - ថ្ងៃទី ១៣ ខែកុម្ភៈជារៀងរាល់ឆ្នាំ ត្រូវបានអង្គការសហប្រជាជាតិជ្រើសរើស ដើម្បីរំលឹកខួងទិវាផ្សាយសម្លេងពិភពលោក (World Radio Day) សំដៅបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងស្ថានីយ៍វិទ្យុនៃប្រទេសនានា និងជំរុញបណ្ដាញផ្សព្វផ្សាយ សហគមន៍អ្នកស្ដាប់វិទ្យុ ដើម្បីចែករំលែកដោយសេរី ទទួលព័ត៌មាន និងលើកកម្ពស់ការយល់ដឹងអំពីសមភាពភេទតាមរយៈរលកវិទ្យុ។
ឆ្នាំនេះ វិទ្យុសម្លេងវៀតណាម (VOV) បានរួមជាមួយអង្គការអប់រំវិទ្យាសាស្ត្រ និងវប្បធម៌ នៃអង្គការសហប្រជាជាតិ (យូណេស្កូ) និងស្ថានីយ៍វិទ្យុនានានៅលើពិភពលោកបានរៀបចំពិធីរំលឹកខួបទិវាផ្សាយសម្លេងពិភពលោកថ្ងៃទី ១៣ ខែកុម្ភៈ ដោយប្រធានបទ “ការផ្សាយសម្លេង និងភាពសម្បូបែប” ។ ចំពោះមនុស្ស ដែលធ្វើការខាងផ្សាយសម្លេងនិយាយរួម និងអ្នកកាសែត អ្នកយកព័ត៌មាននៅ VOV និយាយាដោយឡែកនោះ នេះគឺជាមហោស្រព ជាក្ដី មោទនភាពក្នុងការងារ ខណៈដែលបានរួមចំណែកដល់ការអភិវឌ្ឍរួមរបស់សង្គម
(រូបថត៖ vov.vn) |
ភាពសម្បូរបែបក្នុងការផ្សាយរបស់ VOV
នាពេលបច្ចុប្បន្ន VOV គឺជាទីភាក់ងារសារព័ត៌មានដែលមានសារព័ត៌មានទាំង៤ ប្រភេទ៖ ផ្សាយសម្លេង ផ្សាយទូរទស្សន៍ កាសែតបោះពុម្ភ និងកាសែត អេឡិចត្រូនិច ដែលក្នុងនោះវិទ្យុផ្សាយសម្លេងនៅតែជាប្រៀបខ្លាំង និងស្នូល។ ប្រិយមិត្តក្នុងស្រុក និងបរទេសអាចជ្រើសរើសស្កាប់របស់ VOV លើកាណាល់ផ្សាយសម្លេងដូចជា៖ កាណាល់ព្រឹត្តិការណ៍ - ព័ត៌មាន (VOV1); កាណាល់វប្បធម៌ និងបញ្ហាសង្គម (VOV2); កាណាល់តន្ត្រី - កំសាន្ត (VOV3); កាណាល់ផ្សាយសម្លេងជនជាតិ (VOV4); កាណាល់ផ្សាយភាសាបរទេស (VOV5); កាណាល់ចរចារណ៍ជាតិ (VOVGT); ជាដើម។ កាណាល់នីមួយៗ និងកម្មវិធីផ្សាយសម្លេងនីមួយៗរបស់ VOV បាននាំមកនូវខ្លឹមសារដ៏សម្បូរបែប មានអត្ថប្រយោជន៍ រួមចំណែកឆ្លើយតបនឹងតម្រូវការព័ត៌មានដែលកាន់តែកើនឡើងរបស់សាធារណជននាបច្ចុប្បន្ននេះ។ លោកស្រី Ngo Bich Thuy ប្រិយមិត្តមួយរូបដែលតែងតែស្ដាប់កម្មវិធីផ្សាយសម្លេងរបស់ VOV បានចែករំលែកថា៖
“ខ្ញុំឃើញថា បណ្ដាកម្មវិធីផ្សាយសម្លេង គឺកាន់តែមានអត្ថប្រយជន៍ និងទាក់ទាញពីមួយថ្ងៃទៅមួយថ្ងៃ។ ជាពិសេស នៅពេលបើកបរ ខ្ញុំអាចស្ដាប់បានព័ត៌មានធ្វើបច្ចុប្បន្នភាព អំពីស្ថានភាពចរាចរណ៍តាមរយៈកាណាល់ VOV ចរាចរណ៍ផង ស្ដាប់កំសាន្តតន្ត្រីតាមរយៈ កាណាល់ VOV តន្ត្រីផង ឬស្ដាប់ព័ត៌មានអំពីវិជ្ជសាស្ត្រ សុខភាពទៀតផង”។
នាបច្ចុប្បន្ននេះ ក្នុងបរិបទ ដែលមានការប្រកួតប្រជែងជាមួយ សារព័ត៌មានជាច្រើនប្រភេទ និងបណ្ដាញសង្គមនោះ ការផ្សាយសម្លេងរបស់ VOV នៅតែរក្សាបានពាណិជ្ជសញ្ញាដោយឡែក ជាមួយកម្មវិធីដ៏វិសេសវិសាលជាច្រើនដូចជា៖ ដំណាលរឿងនារាត្រី និងភ្ញៀវមកលេងផ្ទះជាដើម។
វិទ្យុសម្លេងវៀតណាម ជួយជ្រោមជ្រែងទិវាផ្សាយសម្លេងពិភពលោក (ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០)
រួមជាមួយស្ថានីយ៍វិទ្យុនានានៅលើពិភពលោក ឆ្នាំនេះវិទ្យុសម្លេងវៀតណាមសហការជាមួយក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាម និងខុទ្ទកាល័យយូណេស្កូ (UNESCO) ប្រចាំនៅទីក្រុងហាណូយ បានរៀបចំទិវាវិទ្យុពិភពលោកឆ្នាំ ២០២០ (World Radio Day 2020) ដោយមានប្រធានបទ "ការផ្សាយសម្លេង និងភាពសម្បូរបែប"។ ក្នុងប៉ុន្មានថ្ងៃនោះ ទីស្នាក់ការនៃវិទ្យុសម្លេងវៀតណាមនឹងមានសកម្មភាពជាច្រើនដូចជា ការរៀបចំខួបអនុស្សាវរីយ៍ WRD ដោយមានការចូលរួមពីតំណាងអង្គការយូណេស្កូប្រចាំតំបន់អាស៊ី - ប៉ាស៊ីហ្វិក; សិក្ខាសាលា“ ការផ្សាយសម្លេងនិងភាពសម្បូរបែប” ផ្តោតលើប្រៀបខ្លាំងនិងខ្សោយនៃការផ្សាយសម្លេង ក៏ដូចជាបញ្ហាប្រឈមនិង ឱកាសនៃការការផ្សាយសម្លេងជាដើម។ លោក Dong Manh Hung ប្រធានគណកម្មការព្រឹត្តិការណ៍ (VOV1) និងជាប្រធានសាខាអ្នកសារព័ត៌មាននៃ VOV បានចែករំលែកថា៖
« ជាពិសេស យើងខ្ញុំរៀបចំកម្មវិធីផ្សាយសម្លេងមួយក្រោមប្រធានបទ “ សេចក្តីស្នេហាតាមរយៈវិទ្យុ”។ ជាមួយនឹងកម្មវិធីនេះ យើងខ្ញុំមានបំណងចង់និយាយថាវិទ្យុមិនត្រឹមតែជាកន្លែងសម្រាប់ចែករំលែក ផ្តល់យោបល់ប្រឹក្សា សាសងគ្នា និងផ្លាស់ប្តូរមតិរវាងមិត្តអ្នកស្តាប់និងអ្នកជំនាញ អំពីស្នេហា អាពាហ៍ពិពាហ៍ បញ្ហាគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែយើងថែមទាំងឧទ្ទេសនាមអំពីមនុស្សតាមរយៈវិទ្យុទៀតផង។»
សម្រាប់អ្នកធ្វើការងារខាងផ្សាយសម្លេងនៃវិទ្យុសម្លេងវៀតណាម ទិវាផ្សាយសម្លេងពិភពលោកក៏ដូចជាទិវាផ្សាយសម្លេងវៀតណាម នេះគឺជាពិធីបុណ្យមួយនិងជាមោទនភាពក្នុងការងារផងដែរ។ សព្វថ្ងៃនេះ មនុស្សទាំងអស់បានរួមគ្នាគោរពនិងលើកតម្កើងរតួនាទីរបស់ការផ្សាយសម្លេងនៅក្នុងជីវិតសម័យទំនើប តាមរយៈនោះបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងនាំមកនូវកម្មវិធីផ្សាយសម្លេងដ៏មានផលប្រយោជន៍ដល់មិត្តអ្នកស្តាប់៕