(VOVWORLD) - សន្និសីទវេទិកាសេដ្ឋកិច្ចពិពភលោកស្ដីពីអាស៊ានឆ្នាំ ២០១៨ (WEF ASEAN 2018) ដែលជាព្រឹត្តិការណ៍ការទូតសំខាន់បំផុតក្នុងឆ្នាំ ២០១៨ របស់វៀតណាម បានបិទបញ្ចប់នាថ្ងៃទី ១៣ កញ្ញានៅទីក្រុងហាណូយ។សន្និសីទនេះបានផ្តោតលើបញ្ហា ដែលរដ្ឋាភិបាល សហគ្រាស និងប្រជាជននៃបណ្ដាប្រទេសអាស៊ានក្នុងនោះវៀតណាមកំពុងយកចិត្តទុកដាក់ពិសេស ក្នុងបរិបទនៃបដិវត្តឧស្សាហកម្ម 4.0 ។
សន្និសីទវេទិកាសេដ្ឋកិច្ចពិពភលោកស្ដីពីអាស៊ានឆ្នាំ ២០១៨ (WEF ASEAN 2018) ដែលជាព្រឹត្តិការណ៍ការទូតសំខាន់បំផុតក្នុងឆ្នាំ ២០១៨ របស់វៀតណាម |
សន្និសីទ WEF-ASEAN លើកនេះបានក្លាយទៅជាទិវាផ្លាស់ប្តូរគំនិត ការច្នៃប្រឌិត និងជាកម្លាំងចលករ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះនោះ វៀតណាមបានបង្កើតសញ្ញាសម្គាល់ពិសេសក្នុងតួនាទីតភ្ជាប់ និងសមត្ថភាពចាត់តាំង។
WEF ASEAN 2018 ទទួលបានការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ
ក្នុងរយៈពេល៣ ថ្ងៃប្រព្រឹត្តិទៅ ជាមួយសម័យពិភាក្សាចំនួន ៦០ នោះ តំណាងថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាស៊ាន និងសម្ព័ន្ធក្រុមហ៊ុនបរទេសជួរមុខចំនួន ជិត ១ ០០០ នាក់ បានផ្តោតទៅលើបញ្ហាក្តៅគគុកនៃតំបន់និងពិភពលោក ចែករំលែកគំនិតផ្ដួចផ្ដើម ការច្នៃប្រឌិតក្នុងបរិបទឧស្សាហកម្ម 4. 0 ដែលកំពុងតែជះឥទ្ធិពលដល់ខឿនសេដ្ឋកិច្ចទាំសមូល។
WEF អាស៊ានឆ្នាំ 2018 ទាក់ទាញបានការយកចិត្តទុកដាក់ជាច្រើនកុះករពីសហគមន៍អន្តរជាតិ ដោយសារ សន្និសីទ WEF អាស៊ានឆ្នាំ 2018បានផ្ដោតទៅលើបញ្ហាដែលប្រទេសទាំងអស់កំពុងយកចិត្តទុកដាក់ នោះគឺធ្វើយ៉ាងម៉េចដើម្បីឆ្លៀតយកឱកាសនៃបដិវត្តវត្តន៍ឧស្សាកម្ម4.0 ។ ខ្លឹមសារនេះសមស្របនឹងបណ្ដាប្រទេសអាស៊ាន ក្នុងនោះវៀតណាមដែរ ក្នុង
បរិបទបច្ចុប្បន្ននេះខណៈដែលអាស៊ីអាគ្នេយ៍កំពុងកសាងសហគមន៍សាមគ្គីភាព និងអភិវឌ្ឍន៍ដោយចីរភាព។ ចែករំលែកអំពីជោគជ័យនៃសន្និសីទ WEF លើកនេះប្រធាន WEF លោក Borge Brende បានអះអាងថា៖
“ក្នុងរយៈពេល ២៧ ឆ្នាំនៃការរៀបចំវេទិកា WEF តំបន់អាស៊ាននិងអាស៊ីបូព៌ាមក នេះគឺជាវេទិកាដែលទទួលបានជោគជ័យបំផុត។ តាមការប៉ាន់ស្មានថា វៀតណាមនិងអាស៊ានកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សជាមួយនឹងកំណើនជាង 7% ឆ្នាំនេះ។ GDP របស់វៀតណាមបានកើនឡើងទ្វេដងហើយនាបច្ចុប្បន្នអត្រាអ្នកក្រីក្រនៅត្រឹម 5% តែប៉ុណ្ណោះ។ សន្និសីទលើកនេះ ទាក់ទាញបានការចូលរួមរបស់ថ្នាក់ដឹកនាំមកពីអាស៊ីអាគ្នេយ៍ និងសហគ្រាសជួរមុខជាច្រើនគុះករ។យើងខ្ញុំពិតជាពេញចិត្តណាស់ នៅពេល បានធ្វើការជាមួយដៃគូរបស់វៀតណាម ព្រមទាំងធ្វើការវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងការរៀបចំសន្និសីទនេះប្រកបដោយជោគជ័យផងដែរ”។
ជោគជ័យរបស់ WEF-ASEAN អាស៊ានឆ្នាំ 2018បានបន្សល់ទុកនូវសញ្ញាសម្គាល់វៀតណាមថ្មីមួយក្នុងដួងចិត្តមិត្តភក្តិអន្តរជាតិ |
ក្នុងតួនាទីជាប្រទេសម្ចាស់ផ្ទះ វៀតណាមបានកសាងការតភ្ជាប់អំពីគោលគំនិត ការផ្លាស់ប្ដូរថ្មី និងការច្នៃប្រឌិតរវាងអាស៊ាន និងវេទិកាសេដ្ឋកិច្ចពិភពលោក។ រាល់គោលគំនិតរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អំពីការយកអាស៊ានជាមជ្ឈមណ្ឌល ការកសាងក្រមប្រតិបត្តិរបស់អាស៊ានក្នុងការចែករំលែកទិន្នន័យជាដើម គឺសុទ្ធតែទទួលបានការស្រុះចិត្តគំនិត ការគោរព និងការស្វាគមន៍យ៉ាងកក់ក្តៅរបស់មិត្តភក្តិអន្តរជាតិ។
អះអាងនូវសញ្ញាសម្គាល់របស់វៀតណាម
ជោគជ័យរបស់ WEF-ASEAN អាស៊ានឆ្នាំ 2018បានបន្សល់ទុកនូវសញ្ញាសម្គាល់វៀតណាមថ្មីមួយក្នុងដួងចិត្តមិត្តភក្តិអន្តរជាតិ។នោះគឺភាពរស់រវើក រួសរាយរាក់ទាក់ ស្រឡាញ់ភ្ញៀវ សមត្ថភាពក្នុងតភ្ជាប់ សម្របសម្រួល និងរៀបចំព្រឹត្តិការថ្នាក់អន្តរជាតិ។ លើសពីនេះទៀត ជោគជ័យនៃ WEF ASEAN 2018 បានអះអាងសារជាថ្មីនូវតួនាទីត្រួសត្រាយរបស់វៀតណាមក្នុងប្លុកអាស៊ានដែលជាសមាជិកសកម្ម១ក្នុងការតភ្ជាប់អាស៊ានជាមួយដៃគូខាងក្រៅ ហើយកសាងសហគមន៍អាស៊ាន ដោយវិបុលភាព។ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានសង្កត់ធ្ងន់ថា៖
“រួមជាមួយការពង្រឹងសាមគ្គីភាព ការយោគយល់គ្នា ការពង្រីកកម្លាំងក្នុងស្រុក និងភាពខ្លួនទីពឹងខ្លួននោះ អាស៊ានកំពុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយតំបន់ផ្សេងៗនិងលើពិភពលោក។អាស៊ានមានក្ដីសង្ឃឹមថា WEF នឹងរួមសហការយ៉ាងជិតស្និទ្ធជាមួយអាស៊ាននាពេលខាងមុខដើម្បីអនុវត្តន៍
ជាក់ស្ដែងនូវរាល់គំនិតផ្ដួចផ្ដើម និងការច្នៃប្រឌិតជាក់ស្ដែងរបស់ខ្លួន។
តាមរយៈ WEF ASEAN 2018 វៀតណាមមានបំណងចង់រួមសហការជាមួយ WEF ដើម្បីជំរុញទំនាក់ទំនងកិច្ចការបរទេស និងពង្រឹងទំនាក់ទំនងភាពជាដៃគូ
ដើម្បីតំបន់អាស៊ីអាគ្នេយ៍ប្រកបដោយសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍វិបុលភាព”។
តាមរយៈជោគជ័យនៃ WEF- អាស៊ីបូព៌ាឆ្នាំ ២០១០ ឆ្នាំ APEC ២០១៧ និង WEF-ASEAN ឆ្នាំ ២០១៨ នោះ វៀតណាមពិតជាបានក្លាយទៅជាទីកន្លែងមកដល់ប្រកបដោយសុវត្ថិភាព ជឿទុកចិត្ត ជាមួយសមត្ថភាពរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗ។ អាស្រ័យហេតុនេះ វៀតណាមអាចមានមោទនភាពក្នុងដំណើរការធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ជាមួយសហគមន៍អន្តរជាតិផងដែរ៕