(VOV)_ស្ថានភាពនៅលើឧបទ្វីបកូរ៉េបន្តក្តៅឡើងៗ តាមម៉ោងនិមួយៗ ដោយ
បណ្ដាបទដាក់ទណ្ឌកម្មជាបន្តបន្ទាប់ចំពោះសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមា
និតកូរ៉េ បន្ទាប់ពីពេលដែលប្រទេសនេះអនុវត្តសាកពិសោធនុយគ្លេអ៉ែរ និងបាញ់
កាំជ្រុចចំងាយឆ្ងាយ បំពាក់ផ្កាយរណបនាពេលថ្មីៗនេះ។ កាយវិការនេះ រួមជា
មួយបណ្ដាបទដាក់ទណ្ឌកម្មក្នុងសប្ដាហ៍មុន របស់អង្គការសហប្រជាជាតិ បាន
បញ្ជូនសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េធ្លាក់ចូលក្នុងបទហ៊ុំព័ទ្ធខ្លាំង
ក្លាបំផុតពីមុនមក។ បទដាក់ទណ្ឌកម្មថ្មីៗនេះនឹងជះឥទ្ធិពលយ៉ាងម៉េច? ហើយក
ក្តាណាអាចដោះកឹបគ្រាប់ភាពតានតឹងនាបច្ចុប្បន្ននេះ កំពុងជាសំនួរដែលទទួល
បានការយកចិត្តទុកដាក់ជាច្រើនពីសាធារណមតិ។
|
កក្តាណាជួយដោះកឹបគ្រាប់នៅលើឧបទ្វីបកូរ៉េ? |
ក្នុងព្រឹត្តិការណ៍ថ្មីៗបំផុត នាថ្ងៃទី៨មិនា កូរ៉េខាងត្បូងបានប្រកាសបទដាក់ទណ្ឌ
កម្មនានារបស់ Seoul ចំពោះព្យុងយ៉ាង។ មុននោះ រដ្ឋាភិបាលកូរ៉េខាងត្បូងក៏បាន
ផ្អាក់ជាផ្លូវការ គំរោងការណ៍សហប្រតិបត្តិការត្រីភាគី “ Nanjin – Khasan ”ជាមួយ
រុស្ស៊ីនិងសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ។
ប្រតិកម្មអសកម្ម
ប្រតិកម្មចំពោះបណ្ដាបទដាក់ទណ្ឌកម្មជាបន្តបន្ទាប់នោះ រួមទាំងការដែលអា
មេរិក និងកូរ៉េខាងត្បូងចាប់ផ្តើមសមយុទ្ធធំបំផុតពីមុនមក ព្យុងយ៉ាងបានបន្តនាំចេញ
សេចក្ដីព្រមានអំពីការប្រើប្រាស់អាវុធគីមី។ សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមា
និតកូរ៉េបានប្រកាសបដិសេធបទដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិផង និង
ជំរុញខ្លាំងការពង្រឹងនិងពង្រីកខ្លាំងអាវុធនុយគ្លេអ៊ែររបស់ខ្លួនផង ហើយក៏បានជូនដំ
ណឹងថែមទៀតថា៖ ប្រទេសនេះត្រៀមខ្លួនជាស្រេចប្រើប្រាស់អាវុធនុយគ្លេអ៊ែរនៅ
គ្រប់កាលះទេសះ និងក្នុងស្ថានភាពវាយជាមុន ប្រសិនបើមានសត្រូវគំរាមគំហែង។
មជ្ឈដ្ឋានអ្នកឃ្លាំមើលបានចាត់ទុកថា៖ប្រតិកម្មរបស់សាធារណរដ្ឋ ប្រជាធិប
តេយ្យ ប្រជាមានិតកូរ៉េគឺគ្មានអ្វីចំឡែកទេ និងនេះមិនមែនជាលើកដំបូងប្រទេសនេះ
មានប្រតិកម្មអសកម្ម ចំពោះបទដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហ
ប្រជាជាតិទេ។
កក្តាណាអាចទាមទារអោយកូរ៉េខាងជើងត្រឡប់ទៅរកតុចរចារវិញ
ជាក់ស្ដែងពីមុនមក សាធារណះមតិនៅមានមន្ទិលសង្ស័យអំពីប្រសិទ្ធិភាពនៃ
បទដាក់ទណ្ឌកម្មនានារបស់អង្គការសហប្រជាជាតិ ចំពោះកូរ៉េខាងជើងនេះ។ សេច
ក្ដីសម្រេចចិត្តចំនួន៤ ដោយបទដាក់ទណ្ឌកម្មកាន់តែខ្លាំងក្លាចាប់ពីឆ្នាំ ២០០៦មក
មិនកាត់បន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ មិនអាចបញ្ចុះបញ្ជូលកូរ៉េខាងជើងលុប
ចោលកម្មវិធីនុយគ្លេអ៊ែរនិងកាំជ្រូចមីស៊ិលទេ។ នាពេលនោះ ឧបទ្វីបកូរ៉េជានិច្ចកាល
នៅក្នុងសភាពការណ៍តានតឹង ដោយសកម្មភាពតបតវិញរវាងភាគីកូរ៉េទាំងពីរ។
ប៉ុន្តែ សេចក្ដីសម្រេចចិត្តដាក់បទដាក់ទណ្ឌកម្មលើកនេះរបស់អង្គការសហ
ប្រជាជាតិមានសញ្ញាសកម្មថ្មីជាច្រើន អាចនាំសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជា
មានិតកូរ៉េត្រឡប់មកតុចរចារវិញ ស្វែងរកមាគា៍ចរចារសន្តិភាពនៅឧបទ្វីបកូរ៉េ។ នេះគឺជាកក្តាប៉េកាំង។ អាចឃើញបានថា៖ ចិនជានិច្ចកាលបដិសេធបោះឆ្នោត ក្នុងកិច្ច
ប្រជុំនានាស្ដីអំពីសេចក្ដីសម្រេចចិត្តបទដាក់ទណ្ឌកម្មចំពោះសាធារណរដ្ឋ ប្រជាធិប
តេយ្យ ប្រជាមានិតកូរ៉េ ដោយផលប្រយោជន៍ទាក់ទិននានា ប៉ុន្តែក្នុងលើកនេះ ប៉េ
កាំងក្លាយជាកក្តាសកម្ម រួមជាមួយអាមេរិក ជំរុញសេចក្ដីសម្រេចចិត្តទៅលើបទដាក់
ទណ្ឌកម្ម។ ទន្ទឹមនឹងនោះ ចិនក៏បានអះអាងថា៖នឹងសកម្មចរចារជាមួយកូរ៉េខាងជើង
ដើម្បីបង្កើតការចរចារ៦ភាគីឡើងវិញដែរ។
ការដែលចិនបានចុះហត្ថលេខាលើសេចក្ដីសម្រេចចិត្តថ្មី ទៅលើបទដាក់ទណ្ឌ
កម្មចំពោះសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ជាសញ្ញាសកម្មក្នុងការដោះ
ស្រាយបញ្ហានុយគ្លេអ៊ែរនៅឧបទ្វីបកូរ៉េ បើកចេញសេចក្តីសង្ឃឹមជាច្រើន ចំពោះការចរចារ៦ភាគី ដើម្បីបញ្ចប់កម្មវិធីនុយគ្លេអ៊ែរ នាំសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជា
មានិតកូរ៉េវិលត្រឡប់ជាមួយសហគមន៍អន្តរជាតិវិញ៕