កិច្ចការបរទេសឆ្នាំ២០១៤រួមចំណែករក្សារឹងមាំអធិយតេយ្យ ភាពដែនដី។
VAN HIEU -  
(VOV) /  
Vovworld-អាចនិយាយបានថា៖បញ្ហាដែលទទួលបានការយកចិត្តទុកដាក់ជាច្រើន
បំផុតរបស់ប្រជាជនវៀតណាមនិងជាបញ្ហាគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតរបស់ផ្នែកការទូតវៀតណាមក្នុងឆ្នាំ២០១៤គឺជាការដោះស្រាយបំរ៉ែបំរួលដ៍ស្មុគស្មាញជាច្រើន
ដែលកើតមានឡើងលើសមុទ្រខាងកើត។អាស្រ័យដោយមានភាពម្ចាស់ការនិង
យុទ្ឋសាស្រ្តតស៊ូទូទៅដ៍វាសវៃនោះអធិយតេយ្យភាពរបស់ប្រទេសជាតិបាន
ការពាររឹងមាំ។
សាមគ្គីស្វិតស្វាញ់អនុវត្តនូវគោលជំហរក្នុងការដោះស្រាយបញ្ហា
ក្នុងរយះពេលចិនបានដាក់ស្ថានីយខួងប្រេងHaiynan Shiyou៩៨១ ដោយខុសច្បាប់
នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមប្រជាជន
នៅប្រទេសទាំងមូលបានបង្ហាញពីសាមគ្គីភាពការមូលមតិជាឯកឆ័ន្ទរួមកំឡាំងកាយ
ចិត្តនិងស្វិតស្វាញ់អនុវត្តនូវគោលមាគា៏សន្តិភាពដើម្បីការពារឯករាជ្យអធិបតេយ្យ
ភាពនិងបូរភាពដែនដី។គោលនយោបាយកិច្ចការបរទេសរបស់វៀតណាមបាន
បង្ហាញពីស្មារតីស្នេហាសន្តិភាពដោះស្រាយជំលោះនានាដោយឈរលើច្បាប់
អន្តរជាតិ។ស្តីពីលទ្ឋផលលេចធ្លោរបស់ផ្នែកការទូតវៀតណាមក្នុងឆ្នាំ២០១៤លោក
ឧបនាយករដ្ឋមន្រ្តីPham Binh Minh រដ្ឋមន្រ្តីការបរទេសវៀតណាមបានអះអាងថា៖
“ ការផ្តួចផ្តើមគំនិតរបស់វៀតណាមគឺពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុង
បំណងបង្កើតបរិយាកាស១សន្តិភាពស្ថិរភាពដើម្បីបំរើការអភិវឌ្ឍន៍នៃប្រទេសជាតិ
និងការពាររឹងមាំអធិបតេយ្យភាពនៃប្រទេសជាតិ។ហេតុដូច្នេះសភាពការណ៍នៅ
សមុទ្រខាងកើតប្រព្រិត្តទៅដ៍ស្មុគស្មាញក្នុងឆ្នាំ២០១៤ នោះវៀតណាមនៅមាន
ភាពម្ចាស់ការក្នុងការអនុវត្តសកម្មភាពការទូតដើម្បីដោះស្រាយបញ្ហានានាដោយ
សន្តិវិធី។វៀតណាមបានដំណើរការពិភាក្សាផ្លាស់ប្តូរមតិនិងដំណើរការតស៊ូតាមរយះ
ជំនួបជាមួយចិននិងដំណើរការជួបសន្ទនាជាមួយចិនអំពីបញ្ហានៅសមុទ្រខាងកើត។ “
|
លោកឧបនាយករដ្ឋមន្រ្តីPham Binh Minh រដ្ឋមន្រ្តីការបរទេសវៀតណាម(រូបថត អិនធឺណែត) |
ប្រមូលប្រៀបខ្លាំងលើវិស័យការទូត
ដើម្បីអះអាងគោលជំហរមុនក៍ដូចជាក្រោយរបស់វៀតណាមនិងអំពាវនាវឲ្យដោះ
ស្រាយជំលោះទាំងឡាយដោយសន្តិវិធីវៀតណាមបានប្រមូលប្រៀបខ្លាំងលើវិស័យ
ការទូតដើម្បីឆ្លៀតយកការគាំទ្រពីមិត្តភក្តិអន្តរជាតិចំពោះគោលជំហរដ៍ត្រឹមត្រូវរបស់
វៀតណាម។ជនវៀតណាមជាង៤លាននាក់នៅឯបរទេសសុទ្ឋតែងាកមកស្រុកកំណើត
ដំណើរការដង្ហែរក្បួនដើម្បីប្រឆាំងជំទាស់ការដែលចិនដាក់ស្ថានីយខួងប្រេងHaiynan
Shiyou៩៨១ ដោយខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម។អាស្រ័យ
ហេតុនេះគោលជំហរដ៍ត្រឹមត្រូវរបស់វៀតណាមទទួលបានការគាំទ្រពីសហគមន៍
ពិភពលោក។សំលេងប្រឆាំងជំទាស់អំពើខុសឆ្គងរបស់ចិនបានលាន់រន្ទឺពីវ៉ាស៊ីនតោន
បណ្តាប្រទេសសហភាពអឺរ៉ុបអង្គកាសសហប្រជាជាតិដល់ប្រទេសអាស៊ីបូពា៏និងអាស៊ី
អគ្នេយ៍។ជាលើកដំបូងក្នុងរយះពេល២០ឆ្នាំកន្លងមករដ្ឋមន្រ្តីការបេទេសអាស៊ានបាន
ចេញសេចក្តីប្រកាសដោយឡែកអំពីបញ្ហាសមុទ្រខាងកើត។
ខិតខំប្រឹងប្រែរក្សាទំនាក់ទំនងរវាងប្រទេសទាំង២វៀតណាមចិន
ក្រោយពីចិនដក ស្ថានីយខួងប្រេងHaiynanShiyou៩៨១ ចេញពីតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម ភាគីវៀតណាមបានមានភាពម្ចាស់ការចាត់គណះប្រតិភូ១ទៅបំពេញ
ទស្សនកិច្ចនៅប្រទេសចិន។លទ្ឋផលគឺថ្នាក់ដឹកនាំនៃប្រទេសទាំង២បានអះអាងថា៖
នឹងត្រួតពិនិត្យល្អនូវជំលោះលើសមុទ្រខាងកើតមិនទុកឲ្យសភាពការណ៍កើតមានឡើង
ដ៍ស្មុគស្មាញថែមទៀត។ដំណើរទស្សនកិច្ចនេះបានបើកផ្លូវសំរាប់ដំណើរទស្សនកិច្ចរបស់បណ្តាមន្រ្តីជាន់ខ្ពស់របស់ចិនក្រោយនោះ។ក្នុងការជួបប្រាស្រ័យទាំងនេះភាគីចិនបាន
លើកច្បាស់នូវទស្សនះរបស់ខ្លួនគឺពង្រីកទំនាក់ទំនងជាមួយវៀតណាមរក្សាទំនាក់ទំនង
ទ្វេភាគីដ៍ល្អប្រសើរនិងស្ថេរភាព។លោកឧបនាយករដ្ឋមន្រ្តីPham Binh Minh រដ្ឋមន្រ្តីការបរទេសវៀតណាមចែករំលែកថា៖“ក្នុងដំណើរការដោះស្រាយបញ្ហាលើសមុទ្រ យើង
បានសកម្ម ម្ចាស់ការ និងរក្សាទំនាក់ទំនងជាមួយចិនតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ
នៃក្រសួងផ្នែក នានា និងបន្តរក្សាបណ្តាទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម
ជាមួយចិន”
តាមទិន្នន័យឆ្នាំ២០១៤សរឲ្យឃើញថា ទំនាក់ទំនងទ្វេភាគីរវាងវៀតណាម ជាមួយចិន
ទទួលបាន៥៨ពាន់លានដុល្លាអាមេរិក ជាកម្រិតខ្ពស់ខំផុតតាំងពីមុន មក។ ចំពោះវៀត
ណាមវិញ បណ្តាបញ្ហាកើតមានឡើងលើសមុទ្រខាងកើតនាឆ្នាំ ២០១៤កន្លងទៅ បាន
បន្សល់ទុកមេរៀន១សម្រាប់កិច្ចការបរទេសរបស់វៀត ណាម។ នោះជាការប្រមូលផ្តុំ
កម្លាំងពលំជាតិជាមួយកម្លាំងសម័យកាល សំដៅ រក្សារឹងមាំឯករាជ អធិបតេយ្យភាព
បូរណភាពដែនដី ព្រមទាំងរក្សាបានសន្តិភាព ស្ថេរភាពដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ៕
VAN HIEU
-VOV