កិច្ចប្រជុំកំពូលស្តីអំពីអ៊ុយក្រែនពិបាកទទួលបានដំណោះ ស្រាយសន្តិភាព១។
HONG VAN -  
(VOVWORLD) /  
Vovworld-កិច្ចប្រជុំកំពូលរវាង អ៊ុយក្រែនជាមួយ រុស្ស៊ីនិងសហភាពអឺរ៉ុប(EU)
ប្រព្រឹត្តទៅខណះដែលភាពតានតឹងក្នុងទំនាក់ទំនងរវាង អ៊ុយក្រែនជាមួយ
រុស្ស៊ីកើនឡើង។អ៊ុយក្រែនចោទរុស្សីពីការបើកសមរភូមិថ្មីនៅភាគខាងកើត
ប្រទេសនេះ។ក្នុងពេលនោះរុស្ស៊ីប្រកាសថា៖នឹងដឹកជំនួយដល់ភាគខាងកើត
អ៊ុយក្រែនតទៅទៀតដោយគ្មានការអនុញ្ញាតពីអាជ្ញាធរអ៊ុយក្រែនទេ។
ទស្សនះខុសពីគ្នា
ឆ្លើយសម្ភាសលើកាណាល់ទូរទស្សន៍អាល្លឺម៉ង់ ARD នាថ្ងៃទី២៤សីហាអធិការ
បតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានអោយដឹងថា៖មិនទន្ទឹមរង់ចាំលើ
លទ្ឋផលនៃជំនួបនេះទេ។តាម លោកស្រី ថាជំលោះនៅអ៊ុយក្រែន គ្រាន់តែដោះ
ស្រាយបានតាមរយៈដំណោះស្រាយនយោបាយ ហើយ EU ក៏ដូចជាអាល្លឺម៉ង់ សុទ្ធតែចង់ចូលរួមដំណើរការនេះដែរ។ លោកស្រីរូបនេះបដិសេដ្ឋដំណោះស្រាយ
ដោយយោធាសំរាប់ជំលោះនៅអ៊ុយក្រែនហើយលើកច្បាស់ថា៖ EUចង់ស្វែងរក
វិធានការ១ដែលមិនរងផលប៉ះពាល់ដល់រុស្សីព្រមទាំងបង្កើតទំនាក់ទំនងដ៍ល្អ
ប្រសើរជាមួយមូស្គូរ។ រីឯរដ្ឋមន្រ្តីការបរទេសបារាំង លោក Laurent Fabius បាន
ប្រកាស ថា៖អ៊ុយក្រែនត្រូវការទំនាក់ទំនងដ៍ល្អប្រសើរជាមួយ រុស្ស៊ីនិងEU។
លោក ស្រី Catherine Ashton មន្រ្តី EUទទួលបន្ទុកគោលនយោបាយ និងសន្តិសុខ
ចាត់ទុកថា៖កិច្ចប្រជុំកំពូលនេះជាឱកាសល្អ១សំរាប់ដោះស្រាយវិបត្តិនៅអ៊ុយក្រែន។ក្នុងពេលនោះអ្នកនាំពាក្សក្រសួងការបរទេសងាមេរិកលោកស្រីMarie Harf អះអាង
ថា៖ប្រទេសនេះនឹងបង្កបន្ថែមកំលាំងគៀបសង្កត់ទៅលើរុស្ស៊ីបន្ទាប់មានព៍ត៌មាន
ពីអង្គការNATO អោយដឹងថា៖មានការធ្វើអន្តរាគមយោធាពីទាហានរុស្ស៊ីចូលក្នុង
សកម្មភាពនៅដែនដីអ៊ុយក្រែន។
|
រូបថតVNA |
ការខ្វែងគំនិតកើនឡើង។មុននឹងកិច្ចប្រជុំនេះនាថ្ងៃទី២៥សីហានៅទីក្រុងមូស្គូររុស្ស៊ីរដ្ឋមន្រ្តីការបរទេសនៃ
ប្រទេសនេះលោក Sergei Lavrov បានលើកច្បាស់ថា៖រុស្ស៊ីគាំទ្រការខំប្រឹងប្រែង
សំដៅធានាបូរណភាពដែនដីរបស់ អ៊ុយក្រែន។តាមលោកថា៖រុស្ស៊ីត្រៀមជាស្រេច
ជួយឧបត្ថម្ភប្រជាជន អ៊ុយក្រែនដើម្បីទទួលបានឯកភាពក្នុងផ្ទៃក្នុងនិងប្រជាជនត្រូវ
បានរស់នៅក្នុងរដ្ឋ១ដែលជនជាតិទាំងឡាយសាសនាទាំងឡាយសុទ្ឋតែបានគោរព។
ប៉ុន្តែលោក Sergei Lavrovប្រកាសថា៖មូស្គូរនឹងបញ្ជូនក្បួនរថយន្តដឹកជំនួយ ទី២ទៅ
កាន់ អ៊ុយក្រែនតទៅទៀត។រួមជាមួយនោះអ្នកនាំពាក្សគណះកម្មាធិការយោធាអ៊ុយ
ក្រែនលោក Andriy Lysenkoបានចោទប្រកាន់រុស្ស៊ីពីការដឹករថតង់ចំនួន១០ទៅកាន់
ភាគខាងកើតអ៊ុយក្រែន។ភាគីអ៊ុយក្រែនចាត់ទុកថា៖រុស្ស៊ីកំពុងបើកសមរភូមិទី២នៅ
ភាគខាងត្បូងអ៊ុយក្រែន។
ការដែលភាគីទាក់ទិននានាដល់វិបត្តិនៅអ៊ុយក្រែននៅមានការខំនិតបានធ្វើឲ្យវិបត្តិ
នេះពិបាកស្វែងរកបានដំណោះស្រាយសន្តិភាព១។ប្រការនេះក៍មានន័យដែរថា៖
កិច្ចប្រជុំកំពូលអំពីអ៊ុយក្រែនពិបាកមានជំហានលោតផ្លោះបាន៕
HONG VAN
-VOVWORLD