កិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី ៣៤ និងសញ្ញាសម្គាល់វៀតណាម

(VOVWORLD) -នាថ្ងៃទី ២៣ ខែមិថុនា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានបញ្ចប់ដំណើរទស្សនកិច្ចចូលរួម កិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី ៣៤ នៅថៃប្រកបដោយជោគជ័យ។ 
កិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី ៣៤ និងសញ្ញាសម្គាល់វៀតណាម - ảnh 1 កិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី ៣៤

រាល់សកម្មភាពរបស់លោក នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ក្នុងដំណើរទស្សនកិច្ចលើកនេះបានបន្តអះអាងថាវៀតណាមជានិច្ចកាលជាសមាជិក ដែលមានការទទួលខុសត្រូវ អំពាវនាវឲ្យពង្រីកស្មារតី តភ្ជាប់ផ្ទៃក្នុងប្លុក ក៏ដូចជាពង្រីកតួនាទីជាមជ្ឈមណ្ឌល និងប្រសិទ្ធភាពនៃបណ្ដាយន្តការតំបន់ ដែលអាស៊ានជាអ្នកដឹកនាំផងដែរ។

កសាងអាស៊ានមួយប្រកបដោយនិរន្តរភាពលើគ្រប់វិស័យ

កិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី ៣៤ បានប្រព្រឹត្តិទៅក្នុងបរិបទដែល ស្ថានភាពពិភពលោក និងតំបន់មានការវិវឌ្ឍជាច្រើន លទ្ធិគាំពារនិយមពាណិជ្ជកម្ម ការប្រកួតប្រជែងរវាងបណ្ដាប្រទេសមហាអំណាចបានកើនឡើង ហើយ បដិវត្តន៍ឧស្សាហកម្មលើកទី ៤ កំពុងជះឥទ្ធិពលដល់ជីវភាពរស់នៅគ្រប់ជ្រុងជ្រោយ។ កត្តាទាំងនេះបានសរឲ្យឃើញថា បណ្ដាប្រទេសជាសមាជិកអាស៊ានត្រូវបន្តសាមគ្គីគ្នាថែមទៀត ដើម្បីរួមដៃគ្នាជំនះពុះពារលើការសាកល្បង។ លោក Nguyen Quoc Dung អនុរដ្ឋមន្ត្រីការបរទេសវៀតណាមបានវាយតម្លៃថា៖

“នាបច្ចុប្បន្ននេះ ថ្នាក់ដឹកនាំអាស៊ាន បានផ្តោតសំខាន់ លើបរិបទ នៃស្ថានភាព ពិភពលោក។ ស្ដីពីសន្តិសុខ ថ្នាក់ដឹកនាំអាស៊ានបារម្ភអំពី ការប្រកួតប្រជែង
រវាងបណ្ដាប្រទេសមហាអំណាច ដែលជះឥទ្ធិពលដល់អាស៊ាន។ ស្ដីពីសេដ្ឋកិច្ច គឺសង្គ្រាមពាណិជ្ជកម្ម និងបដិវត្តន៍ឧស្សាហកម្ម ៤.០ បានដាក់ចេញការសាកល្បងដ៏ធំធេងនានាសម្រាប់អាស៊ាន។ ហេតុដូច្នេះហើយ ប្រធានបទនៃកិច្ចប្រជុំឆ្នាំនេះគឺ ចីរភាពលើគ្រប់ជ្រុងជ្រោយ ពិតជាត្រឹមត្រូវណាស់”។

ដោយឈរលើស្មារតីទាំងនេះ ថ្នាក់ដឹកនាំបណ្ដាប្រទេសជាសមាជិកអាស៊ានបានពិភាក្សាអំពីការជំរុញសរសរទ្រូងចំនួន ៣ គឺ៖ នយោយបាយសន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌។ បណ្ដាប្រទេសបានអះអាងនូវតម្រូវការរក្សាខឿនសន្តិសុខដោយចីរភាព ធានាតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន។ ស្ដីពីសេដ្ឋកិច្ច ថ្នាក់ដឹកនាំនានាបានឯកភាពគ្នាជំរុញពាណិជ្ជកម្មផ្ទៃក្នុងប្លុកបន្ថែមទៀត ដែលក្នុងនោះមានការបង្ហើយការចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចលើគ្រប់
ជ្រុងជ្រោយក្នុងតំបន់ (RCEP) ឲ្យបានឆាប់ៗ ក្នុងឆ្នាំ ២០១៩។ លោក Nguyen Quoc Dung អនុរដ្ឋមន្ត្រីការបរទេសវៀតណាម បានឲ្យដឹងថា៖

“ក្នុងបរិបទប្រកួតប្រជែងពាណិជ្ជកម្មរវាងបណ្ដាប្រទេសជាសមាជិកនោះ
ការដែលអាស៊ានគាំទ្រការសុក្រឹត RCEP គឺបានបង្ហាញនូវឆន្ទៈដ៏ខ្លាំងក្លារបស់ថ្នាក់ដឹកនាំនានា។ កិច្ចព្រមព្រៀង RCEP នឹងជួយសម្រួលបណ្ដាប្រទេសជាសមាជិកអាស៊ានខ្លួនទីពឹងខ្លួន ចំពោះរាល់ការសាកល្បងខាងពាណិជ្ជកម្មសកល“។

វៀតណាមសង្កត់ធ្ងន់លើអាទិភាពសាមគ្គីភាពផ្ទៃក្នុងប្លុក

នៅក្នុងកិច្ចប្រជុំលើកនេះ ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាននាឆ្នាំ ២០២០ ខាងមុខនោះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអំពាវនាវដល់បណ្ដាប្រទេសជាសមាជិកអាសាន បន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្ដែងជូនប្រជាជន ជំរុញខ្លាំងការធ្វើកំណែទម្រង់របៀបរបប និងលើកកម្ពស់ប្រសិទ្ធភាពនៃក្បាលម៉ាស៊ីនប្រតិបត្តិរបស់អាស៊ាន។ លោក Nguyen Quoc Dung អនុរដ្ឋមន្ត្រីការបរទេស បន្តមានប្រសាសន៍ថា៖

“សុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រីនៅក្នុងកិច្ចប្រជុំលើកនេះ បានលើកឡើងសារសំខាន់ៗចំនួន ៣។ ទីមួយគឺ វៀតណាមគាំទ្ររាល់គំនិតផ្ដួចផ្ដើមរបស់ថៃ។ ទីពីរគឺ វៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយបណ្ដាប្រទេសជំរុញខ្លាំងសាមគ្គីភាព ដោះស្រាយរាល់បញ្ហាតំបន់ និងសកល។ ទីបីគឺ វៀតណាមនឹងការពារល្អបំផុតនូវរាល់ផលប្រយោជន៍របស់អាស៊ាន និងមានគំនិតផ្ដូចផ្ដើមថ្មី ដើម្បីកសាងអាស៊ានយ៉ាងខ្លាំងមាំមួន ក្នុងឋានៈជាប្រធានអាស៊ាន និងជាសមាជិតមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រតិជាជាតិនាឆ្នាំ២០២០ ខាងមុខ“។

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ នេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញជួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ ប្រធានាធិបតីឥណ្ឌូនេស៊ី និងនាយករដ្ឋមន្ត្រីសឹង្ហបុរី។ ទន្ទឹមនឹងនេះ លោក Nguyen Xuan Phuc ក៏បានជួបធ្វើការជាមួយសម្ដេចហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីឡាវផងដែរ។

ជាពិសេស ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Lee Hsien Loong នោះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានរិះគន់ចំពោះ ការថ្លែងកាលពីថ្ងៃទី៣១ ខែឧសភា របស់នាយករដ្ឋមន្រ្តីលោក Lee Hsien Loong ទាក់ទិនដល់វៀតណាមនិងកម្ពុជាក្នុងដំណាក់កាលពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ១៩៨០។ លោក Lee Hsien Loong បានបកស្រាយថា សិង្ហបុរីអចេតនាធ្វើបង្ករបួសដល់វៀតណាម គ្រាន់តែរំលឹកជ្រុងមួយនៃការទុក្ខព្រួយក្នុងប្រវត្តិសាស្រ្តឥណ្ឌូចិន ដើម្បីបញ្ជាក់សន្តិភាព ស្ថិរភាព និង ភាពសម្បូររុងរឿងសព្វថ្ងៃ ដែលមិនមែនកើតឡើងដោយឯកឯង ហើយបរិបទសព្វថ្ងៃទាមទារឲ្យអាស៊ានបន្តរក្សាសាមគ្គី ផ្សារភ្ជាប់ និង បង្កើនសហប្រតិបត្តិការ។ លោកនាយករដ្ឋមន្រ្តី Lee Hsien Loong ក៏សង្កត់ធ្ងន់ សិង្ហបុរីយកចិត្តទុកដាក់ខ្លាំងលើទំនាក់ទំនងមិត្តភាព និង ទំនុកចិត្តជាមួយវៀតណាម។

ពិតណាសថា ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី ៣៤ របស់លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានបញ្ចប់ប្រកបដោយជោគជ័យ រួមចំណែកពង្រឹង និងពង្រីកស្មារតីសាមគ្គីភាពអាស៊ាន ក៏ដូចជាពង្រីកតួនាទីជាមជ្ឈមណ្ឌលរបស់សមាគម បើកទូលាយ ក៏ដូចជាធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងជាមួយបណ្ដាដៃគូរបស់អាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ