(VOV)_ក្រោយពីកិច្ចចរចារចំនួន២០ នាថ្ងៃទី៤កុម្ភះ កិច្ចព្រមព្រៀងពាណិជ្ជកម្ម
ដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក (TPP) ត្រូវបានចុះហត្ថលេខានៅទីក្រុង Auckland
– New Zealand។ កិច្ចព្រមព្រៀងនេះជាកម្លាំងពលំខ្លាំង ដើម្បីការអភិវឌ្ឍន៍សំរាប់
ប្រទេសជាតិ។ ប៉ុន្តែ រួមជាមួយឱកាសទាំងនេះគឺជាបណ្ដាការលំបាកសាកល្បង
មិនតូចតាចឡើយ។
|
កិច្ចព្រមព្រៀង TPP បានបើកចេញឱកាសផងនិងការលំបាកសាកល្បងផង |
TPP ត្រូវបានចុះហត្ថលេខា បន្ទាប់ពីពេលដែលបានរដ្ឋសភានៃប្រទេសដៃគូ
ចំនួន១២ ចូលរួមកិច្ចព្រមព្រៀងនេះអនុម័ត នឹងជាតំបន់ពាណិជ្ជកម្មធំបំផុត ដោយ
មានចំនួនប្រជាជន៨០០លាននាក់ តំលៃ GDP សរុបចំនួន ២៨លានលានដុល្លា
រអាមេរិក ស្មើនឹង៣០%នៃទំហំពាណិជ្ជកម្មសកល និងជិត៤០% បរិមាណសេដ្ឋ
កិច្ចសកល។ នេះគឺជាកិច្ចព្រមព្រៀងលើគ្រប់វិស័យ គុណភាពខ្ពស់ ដោយផ្អែក
ទៅលើមូលដ្ឋានកុល្យភាពផលប្រយោជន៍ និងត្រូវយកចិត្តទុកដាក់ចំពោះការ
អភិវឌ្ឍន៍ផ្សេងៗទៀត រវាងប្រទេសនានាដែលបានចូលរួម TPP ហើយក្នុងនោះមានវៀតណាមផង។
កម្លាំងលោតផ្លោះដើម្បីបង្កើនការនាំចេញជាពិសេសគឺផ្នែកកាត់ដេរ
តាមការស្ថិតិរបស់បណ្ដាអ្នកជំនាញការឯករាជ្យថា៖ កិច្ចព្រមព្រៀង TPP
ជួយបង្កើនតំលៃ GDP របស់វៀតណាមបន្ថែម ២៣,៥ពាន់លានដុល្លារអាមេរិក
នាឆ្នាំ ២០២០ និង ៣៣,៥ពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០២៥។ រួមជាមួយ
គ្នានោះ ការនាំចេញនេះនឹងបង្កើនបន្ថែមទឹកប្រាក់ចំនួន ៦៨ពាន់លានដុល្លារ
អាមេរិក នាឆ្នាំ២០២៥។ ក្រៅពីនោះ បណ្ដាទីផ្សារធំៗ ដូចជា៖អាមេរិក ជប៉ុន
និងកាណាដា កាត់បន្ថយពន្ធនាំចូល ០% នឹងបង្កើតឡើងកម្លាំងចលករខ្លាំង
ចំពោះសកម្មភាពនាំចេញរបស់វៀតណាម។ បណ្ដាផ្នែកនាំចេញសំខាន់ ដូច
ជា៖តម្បាញ់កាត់ដេរ ស្បែកជើងជលផល……នឹងមានជំហានអភិវឌ្ឍន៍ខ្លាំង
ក្លា អំពីតំលៃប្រាក់ពាណិជ្ជកម្មនាំចេញទៅទីផ្សារទាំងនេះ។ TPP ក៏បានបង្ក
លក្ខណះងាយស្រួល សំរាប់វៀតណាម ក្នុងការទាក់ទាញទុនវិនិយោគពី
បណ្ដាអង្គភាពអាជីវកម្ម សម្ព័ន្ធក្រុមហ៊ុន និងអង្គភាពអាជីវកម្មធំៗ របស់
ប្រទេសជាសមាជិក TPP។ លោកស្រី Dang Phuong Dung អគ្គលេខាធិការ
សម្ព័ន្ធសមាគមតម្បាញ់កាត់ដេរវៀតណាមបានអោយដឹងថា៖
“TPP ជាកិច្ចព្រមព្រៀងមានចរិតលក្ខណះសតវត្ស៍ នាំមកនូវផលប្រ
យោជន៍ជាច្រើនសំរាប់អង្គភាពអាជីវកម្មវៀតណាមនិយាយរួមដែលក្នុងនោះ
មានបណ្ដាអង្គភាពអាជីវកម្មកាត់ដេរនិយាយដោយឡែក។ ចំពោះ FTA ឬ
TPP ត្រូវបានចុះហត្ថលេខានេះ តែងតែនាំមកនូវផលប្រយោជន៍ដើមដំបូង
នោះគឺបានកាត់បន្ថយពន្ធចំពោះមុខទំនិញនាំចូល ហើយជាក់ស្ដែងគឺវិស័យ
កាត់ដេរ។”
|
កិច្ចព្រមព្រៀង TPP បានបើកចេញឱកាសផងនិងការលំបាកសាកល្បងផង |
ឱកាសនិងការលំបាកសាកល្បងមកជាមួយគ្នា
ដោយមានតំលៃប្រាក់ពាណិជ្ជកម្មនាំចេញរបស់ប្រទេសនានាក្នុង TPP ឡើងដល់ ២៣០ពាន់លានដុល្លារអាមេរិក តាមការព្យាករណ៍ថា៖ការចូលរួមកិច្ចព្រម
ព្រៀងនេះនឹងជួយវៀតណាមបង្កើនពាណិជ្ជកម្មឡើងដល់២០-៣០%។ដើម្បីទទួល
បានផលប្រយោជន៍ច្រើនបំផុតពី TPPនេះ មុនបង្អស់វៀតណាមត្រូវផ្លាស់ប្តូរគោល
នយោបាយនិងច្បាប់ដើម្បីជំរុញការអភិវឌ្ឍន៍ផ្នែកមានប្រៀបខ្លាំង ដូចជា៖តម្បាញ់កាត់ដេរ ជលផល កសិផល។
កិច្ចព្រមព្រៀង TPP ដាក់ចេញបទដ្ឋានខ្ពស់នានា បណ្ដាកិច្ចសន្យាជ្រាលជ្រៅ
មានលក្ខណះជាក់ស្ដែង មិនគ្រាន់តែទាក់ទិននឹងពាណិជ្ជកម្ម វិនិយោគប៉ុណ្ណោះទេ
ថែមទាំង បណ្ដាវិស័យថ្មីៗ សំខាន់ទៀត ដូចជា៖កម្មសិទ្ធិបញ្ញា គោលនយោបាយ
ប្រកួតប្រជែង ពលករនិងបរិស្ថាន ទាមទារអោយខឿនសេដ្ឋកិច្ចវៀតណាមត្រូវជំរុញ
ខ្លាំងការរៀបចំរចនាសម្ព័ន្ធពីខាងក្នុង។ បណ្ឌិត Vo Tri Thanh អតីតអនុប្រធាន វិទ្យា
ស្ថានស្រាវជ្រាវ គ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹម បានចាត់ទុកថា៖
“ភាគច្រើន បណ្ដាជំពូក ក្នុងកិច្ចព្រមព្រៀង TPP ទាក់ទាញដល់គោលនយោ
បាយនៅក្នុងប្រទេសនិមួយៗ។បញ្ហាគឺគ្មានពន្ធគយគោលនយោបាយ ជាបណ្ដារ
បាំងពាណិជ្ជកម្ម វិនិយោគធំបំផុត។ដូច្នេះ ត្រូវចំណុះទៅលើការកែទម្រង់របស់
វៀតណាមដល់ទីណា ដើម្បីវៀតណាមអាចទទួលបានផលប្រយោជន៍ពីកិច្ចព្រម
ព្រៀង TPP។ ”
ត្រៀមរៀបចំការអនុវត្តកិច្ចព្រមព្រៀងយ៉ាងឆាប់ៗ
វាយតំលៃអំពីបណ្ដាការជះឥទ្ធិពលនៃកិច្ចព្រមព្រៀងTPP នេះ រដ្ឋមន្ត្រីក្រសួង
ឧស្សាហពាណិជ្ជកម្មវៀតណាម លោក Vu Huy Hoang បានអះអាងថា៖កិច្ចព្រម
ព្រៀង TPP នឹងជួយឧបត្ថម្ភលើកកំពស់ថានះរបស់វៀតណាមនៅក្នុងតំបន់និង
អន្តរជាតិ។ ក្រោយរយៈពេល៥ឆ្នាំចរចារ ដល់ពេលបញ្ចប់ ហើយដល់ពេលចុះ
ហត្ថើលេខាជាផ្លូវការ ខ្លឹមសារកិច្ចព្រមព្រៀងនេះនៅរក្សាបានផលប្រយោជន៍ចំ
ពោះប្រទេសចូលរួមនានា ក្នុងនោះមានប្រជាជន និងអង្គភាពអាជីវកម្មវៀតណាម។
ទោះបីជាទទួលបានផលប្រយោជន៍ជាច្រើនពី TPPក្តី ប៉ុន្តែចាប់ពីឥឡូវនេះតទៅ
ត្រូវរៀបចំល្អ បណ្ដាលក្ខណះដើម្បីកិច្ចព្រមព្រៀងនេះចូលជាធរមាន។ រដ្ឋមន្ត្រី
លោក Vu Huy Hoang បានសង្កត់ធ្ងន់ថា៖
“ ការងារដើមដំបូងគឺត្រូវរៀបចំការផ្សព្វផ្សាយព័ត៍មានអំពីខ្លឹមសារនានានៃ
កិច្ចព្រមព្រៀង ទៅដល់សហគមន៍អង្គភាពអាជីវកម្ម។ទន្ទឹមនឹងនោះ ក៏ត្រូវម្ចាស់
ការទប់ទល់នឹងការលំបាកសាកល្បងនានា។ទីពីរគឺ សុក្រិតក្របខ័ណ្ឌច្បាប់។ ទី
បី គឺការងារអនុវត្ត ផ្នែកឧស្សាហ ពាណិជ្ជកម្មត្រូវឈានទៅមុខ ក្នុងការអនុវត្តខ្លឹម
សារនានាក្នុងកិច្ចព្រមព្រៀង រួមសហការយ៉ាងស្អិតរមួតជាមួយក្រសួង ស្ថាប័ន
ទាក់ទិននានា។រួមជាមួយគ្នានោះ ត្រូវបង្កលក្ខណះងាយស្រួលសំរាប់សហគមន៍
អង្គភាពអាជីវកម្មចូលរួមប្រកបដោយប្រសិទ្ធិភាព។”
តាមគំរោងក្រោយឆ្នាំ ២០១៨ កិច្ចព្រមព្រៀង TPP នឹងចូលជាធរមាន។
បន្ទាប់ពីពេលបានចុះហត្ថលេខាជាផ្លូវការនេះ ដើម្បីបំពេញគោលបំណងរបស់
សហគមន៍អង្គភាពអាជីវកម្ម ក៏ដូចជាប្រជាជន បណ្ដាអ្នកតាក់តែងគោលនយោបាយវៀតណាម បានមានកាយវិការសកម្មនិងប្រសិទ្ធិភាពជាច្រើន ដើម្បី
ក្តាប់ជាប់ឱកាសមាសនេះសំរាប់ប្រទេសជាតិ ក្នុងដំណាក់កាលធ្វើសមាហរណកម្ម៕