កិច្ចព្រមព្រៀងក្រុងបារីសឆ្នាំ១៩៧៣-លទ្ធផលនៃការតស៊ូយុត្តិធម៌

(VOVworld)- នាថ្ងៃទី២៧មករាឆ្នាំ១៩៧៣កាលពីមុននេះ៤១ឆ្នាំ​កិច្ចព្រមព្រៀងក្រុង
បារីសស្តីអំពីការបញ្ឈប់សង្គ្រាមបង្កើតសន្តិភាពឡើងវិញនៅវៀតណាមត្រូវបានចុះ
ហត្ថលេខា។​នេះជាព្រឹត្តការណ៍មានអត្ថន័យប្រវត្តិសាស្ត្រដ៏សែនសំខាន់ ក្នុង​បុព្វ
ហេតុបដិវត្តន៍ដ៏រុងរឿងរបស់ប្រជាជននិងខឿនកាទូតវៀតណាម។ កិច្ចព្រមព្រៀង
ក្រុងបារីសឆ្នាំ១៩៧៣ ជាសក្ខីភាពដ៏អង់អាចក្លាហានសម្រាប់សច្ចៈធម៌យុត្តិធម៌ដ៏
ធំធេង រួមទាំងពង្រឹងជំនឿជាក់របស់ប្រជាជនស្នេហាសន្តិភាពទៅលើបុព្វហេតុតស៊ូ
ដើម្បីយុត្តិធម៌ របស់ប្រជាជាតិត្រូវគេជិះជាន់សង្កត់សង្កិន។

       កិច្ចព្រមព្រៀងក្រុងបារីសឆ្នាំ១៩៧៣ ត្រូវបានចុះហត្ថលេខាបន្ទាប់ពីដំណើរ
ការចរចារអស់រយៈពេល៤ឆ្នាំ៨ខែ តំណាងភាគីទាំង៤បានចុះហត្ថលេខាលកិច្ច
ព្រមព្រៀងនេះគឺរដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្នសាធារណរណរដ្ឋវៀតណាម
ខាងត្បូង តំណាងសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម តំណាង វៀតណាម
សាធារណរដ្ឋ និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។

        ពង្រឹងជំនឿជឿជាក់របស់ប្រជាជនស្រឡញ់សន្តិភាពទៅលើបុព្វហេតុ
តសស៊ូដើម្បីតយុត្តិធម៌

        ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រុងបារីសស្តីពីការបញ្ឈប់សង្គ្រាម បង្កើតសន្តិភាពឡើងវិញនៅវៀតណាមបានបញ្ឈប់ប្រកបដោយជោគជ័យការតស៊ូ ការទូតដ៏វែងអន្លាយនិងពិបាកបំផុតក្នុងប្រវត្តិសាស្រ្តការទូតវៀតណាមសតវត្សទី២០​និងគូសសញ្ញាចំពោះជ័យជំនះប្រវត្តិសាស្រ្តរបស់ប្រជាជនវៀតណាមបន្ទាប់ពី រយៈ
ពេល១៩ឆ្នាមក្នុងការតស៊ូដ៏អង់អាចក្លាហាន។បណ្តាការប្រយុទ្ធលើសមរភូមិ ក៏
ដូចជាលើតុចរចារ សុទ្ធតែមានគោលដៅតែ១គឺបង្ខំឲ្យអាមេរិកបញ្ឈប់សង្គ្រាម
សន្យាគោរព អធិបតេយ្យភាព ឯកភាពនិងបូរណភាពដែនដីរបស់វៀតណាម។

កិច្ចព្រមព្រៀងក្រុងបារីសឆ្នាំ១៩៧៣-លទ្ធផលនៃការតស៊ូយុត្តិធម៌ - ảnh 1
រដ្ឋមន្រ្តីការបរទេសរដ្ឋាភិបាលបដិវត្តបណ្តោះអាសន្នសាធារណរដ្ឋវៀតណាមខាងត្បូង
Nguyen Thi Binh ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីអំពីការបញ្ឈប់សង្គ្រាម កកើត
សន្តិភាពនៅវៀតណាម​ (រុបថតៈ baodongnai.vn)

        ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រុងបារីស ប្រជាជនវៀតណាមអនុ
វត្តន៍បាននូវ យុទ្ធសាស្រ្តវាយបណ្តេញអាមេរិក បើកចេញស្ថានភាពថ្មី បង្កើត
បុព្វបទរឹងមាំ ដើម្បីកងទ័ពនិងប្រជាជនវៀតណាមឈានឡើងវាយផ្តួលរំលំពួក
ខ្មាំងសត្រូវហើយទទួលបានជ័យជំនះដ៍ត្រចះត្រចង់គឺយុទ្ធនាការហូជីមិញជ័យ
ជំនះនេះមុនបង្អស់គឺចាប់ពីការតស៊ូដ៏មហិមារបស់កងទ័ពនិងប្រជាជនវៀត
ណាមក្រោមការដឹកនាំ របស់បក្សកុម្មុនិស្តវៀតណាមការដឹកនាំដ៏ឈ្លាសវៃនេះ
បានបើកចេញគោលមាគ៌ាតស៊ូប្រឆាំងចក្រព័ត្តិអាមេរិកសង្គ្រាះប្រទេសជាតិ និងគោលមាគ៌ាអន្តរជាតិឯករាជ្យម្ចាស់ការដ៏ត្រឹមត្រូវច្នៃប្រឌិត។ ទន្ទឹមនឹងនោះ
វៀត ណាមក៏ម្ចាស់ការក្នុងការជម្រុញកកើតឡើងរណសរ្សិប្រជាជនពិភពលោក
គាំទ្រ វៀតណាមក្នុងការតស៊ូប្រឆាំងចក្រពត្តិអាមេរិក។

        លោកស្រី Nguyen Thi Binh ជាអតីតក្រុមចរចាររដ្ឋាភិបាលបដិវត្តន៍​បណ្តោះអាសន្នសាធារណរដ្ឋវៀតណាមខាងត្បូងបានចាត់ទុកថា៖

        “មុនបង្អស់គឺវាយតម្លៃចំពោះគុណូបការៈរបស់យុទ្ធជននិងបងប្អូនជនរួម ជាតិក្នុងរយៈ២០ឆ្នាំតស៊ូកន្លងមក។ ជនឆ្នើមជាច្រើនរូបរបស់ប្រទេសជាតិបាន
ពលីជីវិត។ យើងគួរតែយល់ថា ប្រសិនជាគ្មានតេតឆ្នាំ១៩៦៨ គ្មានការរំដោះ
ទីក្រុង Quang Tri និងគ្មានការតស៊ូប្រយុទ្ធចំនួន៨១ថ្ងៃយប់នៅកំពែងបុរាណ
និងគ្មានសមរភូមិ Dien Bien Phu លើលំហអាកាស ហើយក៏គ្មានសមរភូមិ
ក្រោយភូមិភាគខាងជើងដ៏រឹងមាំគឺគ្មានកិច្ចព្រមព្រៀងបារីសឡើយ”។

        គ្រឹះដ្ឋានដ៏រឹងមាំដើម្បីវៀតណាមឈានចូលដំណាក់កាលធ្វើសមាហ
រណកម្មអន្តរជាតិ

        ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆ្នាំ១៩៧៣ស្តីអំពីការបញ្ឈប់សង្គ្រាម បង្កើតសន្តិភាពឡើងវិញនៅវៀតណាមបានបង្ខំឲ្យអាមេរិកបញ្ឈប់សង្គ្រាមនៅ
វៀតណាម ចាកចេញពីវៀតណាមនិងឥណ្ឌូចិន។ កិច្ចព្រមព្រៀងនេះបានបើក ចេញដំណាក់កាលថ្មីបង្ករលក្ខណៈងាយស្រួលសម្រាប់ការរំដោះវៀតណាមខាង
ត្បូង ឯកភាពប្រទេសជាតិនាឆ្នាំ១៩៧៥។

        សន្និសីទបារីស និងកិច្ចព្រមព្រៀងបារីសឆ្នាំ១៩៧៣​បានបន្សល់នូវមេរៀនដ៏ ជ្រាលជ្រៅជាច្រើន មានអត្ថន័យធំធេងក្នុងសភាពការណ៍នាបច្ចុប្បន្ន។​មេរៀន ទាំងអស់ក្នុងកិច្ចព្រមព្រៀងបារីសត្រូវបានចាត់ទុកជាគ្រឹះដ្ឋានដ៏ថ្លៃថ្លា ដើម្បីវៀត​ណាមឈានចូលដំណាក់កាលធ្វើសមាហរណកម្មអន្តរជាតិ ធ្វើឲ្យទំនាក់ទំនង
ជាមួយដៃគូរផ្សេងទៀតកាន់តែស៊ីជំរៅពីមួយថ្ងៃទីមួយថ្ងៃ។​ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang បានសង្កត់ធ្ងន់ថា៖

        “មុនបង្អស់គឺមេរៀនអំពីការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀត
ណាម​ បើកចេញរណសិរ្សការទូត ពង្រីកប្រៀបខ្លាំងរបស់វិស័យការទូតវៀត
ណាម ដោយមានការរួមផ្សំជិតស្នីទ្ធជាមួយរណសិរ្សនយោបាយ​ យោធា
បង្កើតឡើង កម្លាំងពលំដើម្បីសម្រេចបានជ័យជំនះទាំងមូល។ ម្យ៉ាងវិញទៀត
គឺមេរៀន​អំពី ការដ៏ស្វិតស្វាញគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ
ដើម្បីផលប្រយោជន៍ជាតិ”។

        រយៈពេល៤១ឆ្នាំបានកន្លងផុតទៅហើយ ប៉ុន្តែតម្លៃដែលសន្និសីទបារីស
និងកិច្ចព្រម ព្រៀងក្រុងបារីសនាំមកនោះគឺស្ថិតស្ថេរគង់វង្សក្នុងប្រវត្តិសាស្រ្ត និងការពារប្រទេសជាតិវៀតណាម ជានិមិត្តរូបនៃប្ញទ្ធានុភាពនិងបញ្ញាវាងវ័យ
របស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ