កិច្ចព្រមព្រៀងឈប់បាញ់ រុស្ស៊ី-អាមេរិកអាចនាំមកនូវសន្តិភាពសំរាប់ស៊ីរីបានឬទេ?

(VOV)_នាថ្ងៃទី២២កុម្ភះ បន្ទាប់ពីការខំប្រឹងប្រែងជាច្រើន អាមេរិកនិងរុស្ស៊ីបាន
ប្រកាសកិច្ចព្រមព្រៀងឈប់បាញ់ នៅស៊ីរី និងកិច្ចព្រមព្រៀងនេះចាប់មានសុពល
ភាពពីថ្ងៃទី២៧កុម្ភះតទៅ។សាធារណមតិបានហៅកិច្ចព្រមព្រៀងនេះជា”សញ្ញានៃ
សេចក្ដីសង្ឃឹម”ថ្មីមួយសំរាប់បើកផ្លូវអោយដំណើការផ្ទេរប្តូរនយោបាយ បង្កើតរដ្ឋា​ភិ
បាលថ្មីមួយបំពេញគោលបំណងរបស់ប្រជាជនស៊ីរី។

កិច្ចព្រមព្រៀងឈប់បាញ់ រុស្ស៊ី-អាមេរិកអាចនាំមកនូវសន្តិភាពសំរាប់ស៊ីរីបានឬទេ? - ảnh 1
កិច្ចព្រមព្រៀងឈប់បាញ់ រុស្ស៊ី-អាមេរិកអាចនាំមកនូវសន្តិភាពសំរាប់ស៊ីរីបានឬទេ?

តាមកិច្ចព្រមព្រៀងនេះ រយៈពេលត្រូវបញ្ចប់ការប្រយុទ្ធគ្នាគឺម៉ោង០និង០ នាទី  (ម៉ោង Damascus) នាថ្ងៃទី២៧កុម្ភះឆ្នាំ ២០១៦ ប៉ុន្តែមិនរួមបញ្ចូលសកម្មភាពប្រ
ឆាំង​ភេរវ​កម្ម​ទេ។ បណ្ដាសកម្មភាពយោធាផ្សេងៗ ដូចជា៖ការវាយប្រហារតាម
ជើង​អាកាសនៅស៊ីរី រុស្ស៊ីនិងសម្ព័ន្ធភាពដឹកនាំដោយអាមេរិកតម្រង់ទៅលើអង្គ
ការរដ្ឋឥស្លាមស្វ័យប្រកាស (IS)​និងបណ្ដាក្រុមភេរវកម្ម ដោយអង្គការសហប្រ
ជាជាតិ​កំណត់នៅបាន​អនុវត្តបន្តទៀត។ តាមកិច្ចព្រមព្រៀងនេះ ម៉ូស្គូនិងវ៉ាស៊ីន
តោន ​ក៏បាន​បង្កើតខ្សែទូរស័ព្ទ Hotline ដើម្បីផ្លាស់ប្តូរព័ត៍មានអំពីស៊ីរី។ បណ្ដា
ភាគី​ចូលរួម​ការប្រយុទ្ធនៅស៊ីរី ត្រូវនាំចេញទស្សនះយល់ព្រមឬមិនយល់ព្រម 
ចំពោះ​កិច្ចព្រមព្រៀងរុស្ស៊ីនិងអាមេរិក យឹតបំផុតគឺថ្ងៃទី២៦កុម្ភះ។

          ឱកាសសន្តិភាពជាច្រើនសំរាប់ស៊ីរីត្រូវបានខកខាន

        កិច្ចព្រមព្រៀងឈប់បាញ់ត្រូវបាននាំចេញបន្ទាប់មួយថ្ងៃ ពេលដែលជន​ជីហា
មួយចំនួនអនុវត្តការវាយប្រហារដោយគ្រាប់បែកមួយចំនួនជិត Damascus បណ្ដា
លអោយមនុស្ស១៣៤នាក់ត្រូវស្លាប់ ដែលក្នុងនោះភាគច្រើនគឺជនស៊ីវិល។ រយៈ
ពេល៥ឆ្នាំកន្លងទៅ ប្រទេសនេះពោរពេញទៅដោយភាពស្មុគស្មាញ៖ ការ​វាយ
ប្រហារដោយគ្រាប់បែកកើតមានឡើងជាប្រចាំថ្ងៃ និងបរិមាណមនុស្សត្រូវស្លាប់
និងរងរបួសកើនឡើងជាបន្តបន្ទាប់។

          ក្នុងរយៈពេលកន្លងទៅ ទោះបីជានៅមានការខំប្រឹងប្រែងជាច្រើនរបស់​
សហគមន៍ដើម្បីបង្កើតបទឈប់បាញ់នៅស៊ីរីក្តី ប៉ុន្តែការខំប្រឹងប្រែងទាំងនេះ
សុទ្ធតែទទួលបរាជ័យ។ នាពេលថ្មីៗនេះគឺកិច្ចព្រមព្រៀង រវាងប្រទេសចំនួន
១៧ ដែលបានគាំទ្រស៊ីរី រួមមានអាមេរិក និងរុស្ស៊ី។ ប៉ុន្តែដោយសារមានមូល
ហេតុជាច្រើន បានជាកិច្ចព្រមព្រៀងនេះមិនបានអនុវត្ត។ បណ្ដាក្រុមជនបះ
បោរនៅស៊ីរីសង្ស័យអំពីកិច្ចព្រមព្រៀងទាំងនេះជានិច្ច។ 

          នាពេលនោះ ប្រធានាធិបតីBashar Al Assad បានឡើងសម្លេង​គាំទ្រ​ការចរ
ចារសន្តិភាព និងបណ្ដាដំណោះស្រាយនយោបាយសំរាប់វិបត្តិនៅស៊ីរីក្តីប៉ុន្តែខំ
ប្រឹងប្រែងដណ្ដើមបានសិទ្ធិគ្រប់គ្រងប្រទេសជាតិ និងបូរណភាពដែនសីស៊ីរី 
ជាគោលដៅដែលបានរដ្ឋអំណាច Damascus ឆ្ពោះទៅជានិច្ច។ដូច្នេះ ​ការ​អនុវត្ត
កិច្ចព្រមព្រៀងឈប់បាញ់សំរាប់ស៊ីរី គឺមិនងាយស្រួលឡើយ។ ថែមទាំង រវាង
ប្រទេសនានាក៏មានការខ្វែងគំនិតដែលមិនអាចដោះស្រាយបានឡើយ។​

          ចំណោទដ៏លំបាក

​        នាបច្ចុប្បន្ន មិនទាន់មានប្រតិកម្មណា ពី Damascus អំពីកិច្ចព្រមព្រៀង​ឈប់
បាញ់ដែលទើបនឹងបានប្រកាសនេះ ក្រៅពីការដែលប្រធានាធិបតីស៊ីរី ​លោក 
Bashar Al Assad ប្រកាសអំពីការបោះឆ្នោតរដ្ឋសភាប្រទេសនេះ​នឹងប្រព្រឹត្ត​ទៅ
នាថ្ងៃទី១៣មេសាខាងមុខនេះ។ បណ្ដាក្រុមប្រឆាំងនៅស៊ីរីបានអោយដឹងថា៖ 
យល់ព្រមមានប្រតិកម្មវិជ្ជមាន ចំពោះបណ្ដាការខំប្រឹងប្រែងអន្តរជាតិដើម្បី
ទទួល​បានកិច្ចព្រមព្រៀងឈប់បាញ់។ នាពេលនោះ អាមេរិកនិងរុស្ស៊ីកំពុងខំ
ប្រឹងប្រែងទទួលអោយបានកិច្ចព្រមព្រៀងឈប់បាញ់ជាក់ស្ដែងសំរាប់ស៊ីរី។ 
អាមេរិកនិង​រុស្ស៊ីកំពុងនាំចេញប្រការជាច្រើន ក្នុងកិច្ចព្រមព្រៀងនេះត្រូវបាន
យកមកពិភាក្សាជាមួយប្រទេសនានាដល់សង្គ្រាមស៊ីវិលនៅស៊ីរី។

          ប៉ុន្តែ ទោះបីជាមានសុទិដ្ឋនិយមអំពីកិច្ចព្រមព្រៀងជាបណ្ដោះអាសន្ន
នេះត្រូវបានភាគីនានាអាចអនុវត្តយ៉ាងម៉ត់ចត់ក្តី ប៉ុន្តែ អាមេរិកនឹងរក្សាទស្សនះ
របស់ខ្លួនថា៖​គ្មានដំណោះស្រាយនយោបាយណាមួយ ប្រសិនបើលោក  
Bashar Al Assad នៅកាន់ដំណែងប្រធានាធិបតី។ 

          ដូច្នេះ ការស្វែងរកដំណោះស្រាយនយោបាយសំរាប់ស៊ីរីនៅជាសំនួរលំ
បាក ក្នុងរយៈពេលលនាបច្ចុប្បន្ន។ ការវាយប្រហារដោយគ្រាប់បែកបង្ហូរឈាម
ត្រូវបានកើតមានឡើងជាបន្តបន្ទាប់នៅស៊ីរី នឹងជាសូរសម្លេងជួងព្រមានសំរាប់
ភាគីនានា ដែលបានចូលរួមសង្គ្រាមនៅស៊ីរី ថាត្រូវលុបចោលផលប្រយោជន៍
របស់ខ្លួន ​ដើម្បីបង្កើតខឿនសន្តិភាពជាក់ស្ដែងនៅស៊ីរី។ ប្រសិនបើកិច្ចព្រម
ព្រៀងឈប់​បាញ់នេះអាចនាំមកនូវសន្តិភាពសំរាប់ស៊ីរី?? នេះគឺជាប្រការដែល
បានសាធា​រណៈមតិកំពុងយកចិត្តទុកដាក់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ