(VOVworld)-កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)ទើប បានវៀតណាមនិងប្រទេសចំនួន១១ចុះហត្ថលេខានៅប្រទេសនូវែលហ្សេឡង់។នេះ មិនត្រឹមតែជាលទ្ធផលនៃរយៈពេល៥ឆ្នាំដែលវៀត ណាមព្យាយាមចរចារប៉ុណ្ណោះ ទេថែមទាំងជាលទ្ធផលនៃដំណើរការ៣០ឆ្នាំផ្លាស់ប្តូរថ្មីរបស់វៀតណាមទៀតផង។
ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung មានអត្ថបទសរសេរ
ក្រោមចំណងជើងថា “កិច្ចព្រមព្រៀងដៃគូពាណិជ្ជ កម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក
ឱកាសនិងការ សាកល្បង-សកម្មភាពរបស់វៀតណាម”។
|
នាយករដ្ឋមន្ត្រី Nguyen Tan Dung |
កិច្ចព្រមព្រៀង TPP មានទ្រង់ទ្រាយសេដ្ឋកិច្ចស្រូបយក៤០%នៃ GDP និង៣០%
នៃតម្លៃពាណិជ្ជកម្មសកលលោក។ នេះជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ដែលត្រូវបានរំពឹងទុកថាជាគំរូមួយសម្រាប់ការអភិវឌ្ឍ ពាណិជ្ជកម្មក្នុងតំបន់និងលើ
ពិភពលោក ក្នុងកាលៈទេសៈដែលការធ្វើសមា ហរណកម្មសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ
ពីមួយថ្ងៃទៅមួយថ្ងៃ។
ចូលរួម TPP គឺបង្ហាញនូវការត្រិះរិះមោះមុតនិងទស្សនៈវិស័យទំនើប
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា TPP ជាកិច្ចព្រម ព្រៀងមួយ
ក្នុងចំណោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ដោយមានទីផ្សារយ៉ាងពេញ
លេញ បង្កើតបរិយាកាសធ្វើអាជីវកម្មសមភាពនិងបង្កលក្ខណៈងាយស្រួលសម្រាប់
ទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគ។ TPP នឹងជម្រុញការបង្កើតបណ្តាញផលិត
កម្មនិង ខ្សែសង្វាក់ផ្គត់ផ្គង់ថ្មីនៃទី ផ្សាររបស់ប្រទេសជាសមាជិកចំនួន១២ ព្រមទាំង ឧងបត្ថម្ភដល់គោលដៅបង្កើត ការងារធ្វើបង្កើនចំណូលនិងកែលំអរជីវភាពរស់
នៅរបស់ប្រជាជនទៀតផង។
អាស្រ័យដូច្នោះ តាមនាយករដ្ឋមន្ត្រីថា ក្នុងលក្ខណៈដែល កម្រិតនៃការ អភិវឌ្ឍនៃខឿនសេដ្ឋកិច្ចនៅទាបនិងពោរពេញដោយក្តីលំបាក ដូច្នេះ ការសម្រេច
ចិត្តចូលរួម បណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ជាពិសេស កិច្ចព្រម
ព្រៀង TPP ដោយម្ចាស់ការនេះ គឺសម្តែងនូវប្ញទ្ធានុភាពនយោបាយ ការត្រិះរិះ មោះ មុតនិងទស្សនវិស័យទំនើបរបស់បក្សនិងរដ្ឋវៀតណាម។
ឱកាសដើរទន្ទឹមនឹងការសាកល្បង
ស្តីពីភាពងាយស្រួល នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បាន ចាត់ទុក
ថា បណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីនេះ នឹងបង្កើតនូវ កម្លាំងពលំ
សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសទាក់ទាញការ វិនិយោគនិងជម្រុញ
ការនាំចេញទៅកាន់ប្រទេសធំៗលើពិភពលោក ក្នុងនោះ មាន EU ដោយ GDP ទទួលបានជាង១៨ពាន់ពាន់លានដុល្លារអាមេរិក។ រាល់កិច្ចសន្យានៅក្នុងកិច្ច
ព្រមព្រៀងនានាជាបទដ្ឋានដើម្បីរួមចំណែកសុក្រិដ្ឋយន្ត ការទីផ្សារជម្រុញដំណើរ
ការរៀបចំរចនាសម្ព័ន្ធឡើងវិញនិងផ្លាស់ប្តូររូប សណ្ឋានកំណើន។ ពុំនោះសោធ ចូលរួមបណ្តាកិច្ចព្រមព្រៀងនេះ ជាការបោះជំហានថ្មីក្នុងការអនុវត្តគោលមាគ៌ា
កិច្ចការបរទេសមុនក៏ដូចជាក្រោយ របស់វៀតណាមផងដែរ។
ស្តីពីការលំបាកវិញ តាមលោកនាយករដ្ឋមន្ត្រីថា កត្តាជួរមុខគឺការ ប្រគួតប្រ
ជែងដែលនឹងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា មិនត្រឹមតែនៅទីផ្សារនៃ ប្រទេសចូលរួម
កិច្ចព្រមព្រៀងប៉ុណ្ណោះទេ ថែមទាំងនៅទីផ្សារក្នុងប្រ ទេសទៀតផង ជាពិសេស
គឺការប្រគួតប្រជែងអំពីយន្តការនិងបរិយាកាស ធ្វើអាជីវកម្ម។ចំពោះមុខសម្ពាធ
នៃការប្រគួតប្រជែងនេះ ប្រសិនបើវៀតណាម មិនអនុវត្តប្រកបដោយប្រសិទ្ធិភាព
នូវយុទ្ធសាស្រ្តអភិវឌ្ឍន៍លឿននិងនិរន្តរ ភាពនោះទេ អង្គភាពអាជីវកម្មមួយចំនួន
មិនអាចបត់បែនតាមកាលៈ ទេសៈបាននោះ នឹងនាំទៅរកការរំសាយហើយ
ពលករមួយចំនួនប្រឈមមុខ នឹងការបាត់អាជីពជាដើម។
ការធ្វើសកម្មភាពរបស់វៀតណាម
ដើម្បីឆ្លៀតយកឱកាស ឆ្លងផុតរាល់ការសាកល្បង តាមនាយករដ្ឋមន្ត្រីថា សំណូមពរចាំបាច់នាបច្ចុប្បន្នគឺត្រូវលើកកំពស់សមត្ថភាពប្រគួតប្រជែង សម្រាប់
ខឿនសេដ្ឋកិច្ចទាំងមូល។ សម្រេចបានប្រការនេះ អង្គភាពអាជីវកម្ម ត្រូវមាន
សកម្មភាពក្នុងក្របខ័ណ្ឌយន្តការនិងបរិយាការធ្វើការជីវកម្មដែល បានកំណត់
ទុក។
នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ផ្អែកលើកត្តាខាងលើ វៀតណាមត្រូវប្រ
ញាប់ ប្រញាល់បំពេញបន្ថែមយន្តការ ប្រព័ន្ធច្បាប់សំដៅឆ្លើយតបនឹងតម្រូវការនៃ ខឿនសេដ្ឋកិច្ចទីផ្សារទំនើបនិងគោរពតាមរាល់កិច្ចសន្យាដែលបានចែងក្នុង
បណ្តាកិច្ច ព្រមព្រៀង TPP ដោយស្មារតីផ្លាស់ប្តូរលើគ្រប់ជ្រុងជ្រោយ ព្រមៗគ្នា
ទាំងផ្នែក សេដ្ឋកិច្ចនិងយោបាយ។
ចុងក្រោយនៃអត្ថបទនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអំពាវនាវ
បក្សទាំងមូល ប្រជាជនទាំងមូលកងទ័ពទាំងមូលនិងសហគមន៍អង្គភាព អាជី
វកម្មលើកកំពស់មោទនភាពជាតិ រួមកម្លាំងកាយចិត្តជំនះពុះពាររាល់ការ
លំបាក ខំប្រឹងប្រែងកសាងប្រទេសវៀតណាមសង្គមនិយមមួយ ប្រគៀកស្មារ ជាមួយប្រទេសនានាលើពិភពលោក៕