កិច្ចព្រមព្រៀងដៃគូរនិងកិច្ចសហប្រតិបត្តិការ វៀតណាម- EU៖ ការបោះជំហានផ្លាស់ប្តូរយ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាម- EU
(VOVWORLD) /  
VOV- ដូចនឹងព័ត៌មានដែលយើងខ្ញុំបានផ្សាយហើយថា ក្នុងក្របខ័ណ្ឌដំណើរទស្សន
កិច្ចនៅ EU រដ្ឋមន្ត្រិការបរទេសវៀតណាម Pham Binh Minh រួមជាមួយដំណាងជាន់
ខ្ពស់របស់ EU ទទួលបន្ទុកអំពីគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខនិងជាអនុប្រធានគណៈកម្មាការអឺរុបលោកស្រីCatherine Ashtonបានចុះហត្ថលេខាជា ផ្លូវការលើកិច្ចព្រមព្រៀងក្របខ័ណ្ឌដៃគូរនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ (PCA)
វៀតណាម- EU។ កិច្ចព្រមព្រៀងនេះត្រូវបានវាយតំលៃថានឹងបង្កើតក្របខ័ណ្ឌកតិយុតថ្មីបើកទូលាយទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងEU ក្នុងរយះពេលជាច្រើនឆ្នាំខាងមុខនេះ។ អ្នកនិពន្ធវិទ្យុសំលេងវៀតណាមបានមាន
អត្ថបទសរសេរ “កិច្ចព្រមព្រៀងដៃគូរនិងកិច្ចសហប្រតិបត្តិការ វៀតណាម- EU៖
ការបោះជំហានសំខាន់មួយក្នុងទំនាក់ទំនងរវាងវៀតណាម- EU” ផ្តោតទៅលើ
អត្ថន័យនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះក៏ដូចជាយថាទស្សនៃទំនាក់
ទំនងរវាងវៀតណាម- EU ក្នុងរយៈពេលខាងមុខ។
|
កិច្ចព្រមព្រៀងដៃគូរនិងកិច្ចសហប្រតិបត្តិការ វៀតណាម- EU៖ ការបោះជំហានផ្លាស់ប្តូរយ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាម- EU (http://phunuonline.com.vn) |
ការដែលវៀតណាមចុះហត្ថលេខាជាផ្លូវការលើ PCA ជាមួយ EU បានកត់សម្គាល់នូវការបោះជំហានសំខាន់១អំពីគុណភាពនៃទំនាក់ទំនងរវាងភាគីទាំងពីរ។
ពីការដែល EU ជួយឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍កាត់បន្ថយភាពក្រីក្រផ្លាស់ប្តូរខឿន សេដ្ឋកិច្ចទៅជាទំនាក់ទំនងដៃគូរសមភាពនិងសហប្រតិបត្តិការលើគ្រប់វិស័យ។
PCA ជាភ័ស្តុតាងរស់រវើកនៃការអភិវឌ្ឃន៍លើគ្រប់វិស័យនិងជ្រាលជ្រៅរបស់វៀត
ណាម- EU៖ ការបោះជំហានផ្លាស់ប្តូរយ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាមនិងEUក្នុងរយៈពេលជាង២០ឆ្នាំកន្លងទៅទន្ទឹមនឹងនោះជាបង្គោលសំខាន់១នាំទំ
នាក់ទំនងរវាងភាគីទាំងពីរឡើងកំពស់ថ្មី។ ឆ្លើយសម្ភាសសារព័ត៌មានក្រោយពិធី
ចុះហត្ថលេខារដ្ឋមន្ត្រី Pham Binh Minh បានអះអាងថាបើប្រៀបនឹងកិច្ចព្រមព្រៀង
ក្របខ័ណ្ឌដែលបានចុះហត្ថលេខានាឆ្នាំ១៩៩៥រវាង វៀតណាមនិងគណះកម្មាធិការ
អឺរ៉ុប (EC)។ PCA លើកនេះបានឆ្លុះបញ្ចាំងដោយសម្របសម្រួលផលប្រយោជន៍និង
អាទិភាពនៃភាគីទាំងពីរ។
“កិច្ចព្រមព្រៀង PCA លើកនេះគឺការបើកទូលាយក្របខ័ណ្ឌដែលវៀតណាម
ត្រូវការ។ ទន្ទឹមនឹងនោះជាមួយ PCA EU ក៏អាចជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងបណ្ដាវិស័យអន្តរជាតិសកល នោះគឺបង្ហាញតួនាទីរបស់វៀតណាម
លើឆាកអន្តរជាតិ ឧទាហរណ៍ដូចជាវិស័យប្រែប្រួលអាកាសធាតុ ប្រឆាំងភេរវកម្មនិងប្រឆាំងការរីកសាយអាវុធប្រល័យលោកជាដើម។”
វាយតម្លៃអំពីយថាទស្សទំនាក់ទំនងវៀតណាម-EUក្រោយពីការចុះហត្ថលេខាPCA
ជាផ្លូវការ រដ្ឋមន្រ្តីការបរទេសPham Binh Minh សង្កត់ធ្ងន់ថា ភាគីទាំងពីរមានមូល ដ្ឋានសុទិដ្ឋិនិយមយ៉ាងពេលលេញដោយមូលហេតុជាច្រើន។ នោះគឺ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងទ្វេភាគី។ ទន្ទឹម
នឹងនោះ ដោយមានទីតាំងភូមិសាស្រ្តនយោបាយសេដ្ឋកិច្ចសំខាន់របស់វៀតណាម
ក្នុងតំបន់ ការអភិវឌ្ឍន៌ទំនាក់ទំនងជាមួយវៀតណាមបង្កលក្ខណៈងាយស្រួលដើម្បី
EU ជម្រុញទំនាក់ទំនង និងបង្កើនតួនាទី នៅតំបន់អាស៊ីអគ្នេយ៌។ ប្រការនេះកាន់តែ
បានពង្រឹង ថែមទៀតពេលដែលវៀតណាមបំពេញប្រកបដោយជោគជ័យតួនាទីជា
ប្រធាន អាស៊ានឆ្នំា២០១០ និងចាប់ពី ថ្ងៃទី១កក្កដាខាងមុខវៀតណាមជាប្រទេស សម្រុះសម្រួលទំនាក់ទំនងអាស៊ាន EU និងកាន់ដំណែងជាអគ្គលេខាធិការអាស៊ាននា ឆ្នាំ២០១៣ខាងមុខ។ មូលហេតុមួយទៀតគឺ សក្កានុភាពសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ រវាងភាគីទាំងពីរនៅធំធេងណាស់។ ទោះបីជាក្នុងរយៈពេលកន្លងទៅ ទាំង វៀតណាមនិងEU ជួបប្រទះនឹងការលំបាកអំពីសេដ្ឋកិច្ចក្តី ប៉ុន្តែពាណិជ្ជកម្មទ្វេភាគី
មានការ កើនឡើងគួឲ្យគតសម្គាល។ ការដែលវៀតណាមនិងEU ចុះហត្ថលេខាលើ
PCA និងចាប់ផ្តើមដំណើការចរចារជាផ្លូវ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA) នឹងជួយភាគីទាំងពីរពង្រីកសក្ដានុភាពសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ ប្រកប ដោយមានប្រសិទ្ធភាពជាងទៀត ឯកអគ្គរដ្ឋទូត ប្រធានដំណាង នៃគណះកម្មាការទ្វីបអឺរ៉ុប ប្រចាំនៅវៀតណាម លោក Franz Jessen បានចាត់ទុកថា៖
“ដោយមិនអើពើដល់វិបត្តិ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីវៀតណាម -EU គឺមិនមានការខូចខាតអ្វីទេ។ ក្នុងឆ្នាំនេះ យើងអាចឃើញល្បឿនកំណើន យ៉ាងខ្លាំង ក្លាក្នុងតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី។ដូច្នេះខ្ញុំចាត់ទុកថា ការចរចារ FTA មិនគ្រាន់
តែ នាំមកនូវផលប្រយោជន៍ អោយវៀតណាមប៉ុណ្ណោះទេ ថែមទាំងនាំមកនូវផល
ប្រយោជន៍អោយ EU ទៀតផង។”
ការអនុវត្តន៍ បណ្ដាខ្លឹមសារនៃការព្រមព្រៀងដែលទទួលបានក្នុងកិច្ចព្រមព្រៀង
PCA ក្នុងរយះពេលខាងមុខ នឹងជួបរាល់ការលំបាកសាក់ល្បង ក្នុងស្ថានភាពវិបត្តិ បំណុលសាធារណះនៅក្នុងដំបន់ចាយប្រាក់រួម EURO នៅតែប្រព្រឹត្តទៅដ៏ស្មុគ្គស្មាញ ជះឥទ្ធិពលអសកម្មដល់ទំនាក់ទំនង ពាណិជ្ជកម្ម វិនិយោគ និងប្រភពទុនផ្តល់ជំនួយ
អភិវឌ្ឍន៍ជាផ្លូវការ របស់EUចំពោះវៀតណាម ក្នុងរយះពេលខាងមុខនេះ។ ប៉ុន្តែ ជាមួយ សេចក្តីប្តេជ្ញាចិត្តនយោបាយយ៉ាងខ្លាំងក្លា របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរ PCA នឹងជាបុព្វបទសំខាន់ បង្កើតកំលាំងចលករអោយការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី វៀត
ណាម -EU កាន់តែជ្រាលជ្រៅជាងជាក់ស្ដែងជាង លើគ្រប់វិស័យក្នុងរយះពេលខាងមុខនេះ៕
-VOVWORLD