កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅតែផុយស្រួយនៅឡើយ

(VOVWORLD) - នាប៉ុន្មានថ្ងៃថ្មីៗនេះ ការដែលអ៊ីស្រាអែលចោទប្រកាន់អ៊ីរ៉ង់លាក់បាំងកម្មវិធី នុយក្លេអ៊ែរកំពុងបណ្តាលឡើងការព្រួយបារម្ភក្នុងសាធារណៈមតិអន្តរជាតិ ពិសេសគឺក្នុងកាលៈទេសៈដែលកាលកំណត់ប្រធានាធិបតីអាមេរិក លោក Donald Trump បានទាមទាធ្វើវិសោធនកម្មកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលកំពុងខិតមកជិតដល់ (ថ្ងៃទី ១២ ឧសភា)។ ប្រសិនបើមិនទទួលបានសំណូមពរនេះទេអាមេរិកនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀង។ ព័ត៌មានរបស់អ៊ីស្រាអែលប្រៀបដូចជាចាក់សាំងលើភ្លើងថែមទៀតដោយមិនអើពើដល់ការខំប្រឹងប្រែងការទូតត្រល់ៗរបស់ថ្នាក់ដឹកនាំអឺរ៉ុបមួយចំនួនសំដៅស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្ត្រនេះ។ 

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅតែផុយស្រួយនៅឡើយ - ảnh 1 កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅតែផុយស្រួយនៅឡើយ

នាថ្ងៃទី ៣០ មេសា ឆ្នាំ ២០១៨ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអះអាងថា៖ អ៊ីស្រាអែលមាន «ភស្តុតាងជាក់ស្តែង» អំពី «ផែនការសម្ងាត់មួយ» ដែលអ៊ីរ៉ង់អាចចាប់ផ្តើមមិនថាពេលណាឡើយដើម្បីច្នៃប្រឌិតគ្រាប់បែកបរមាណូ។ ក្នុងពេលនោះ អ៊ីរ៉ង់នៅអះអាងថា គេគ្មានគោលបំណងណាមួយច្នៃប្រឌិតអាវុធនុយក្លេអ៊ែរទេ។

ពេលវេលារសើប

នៅសល់តែប៉ុន្មានថ្ងៃទៀតគឺដល់កាលកំណត់ដែលប្រធានាធិបតីអាមេរិក ចេញសេចក្តីសម្រេចច្ចចុងក្រោយអំពីកិព្រមព្រៀងនុយក្លេអ៊ែរដែលហៅថា «ផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ» (JCPOA)។ ហើយអ៊ីស្រាអែលបានជ្រើសរើសពេលវេលានេះដើម្បីប្រកាសព័តមានថា៖ អ៊ីរ៉ង់កំពុងលាក់បាំងកម្មវិធីនុយក្លេអ៊ែរ។ តាមនោះ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀង អ៊ីរ៉ង់បានបង្កើនការខំប្រឹងប្រែងលាក់បាំងឯកសារទាក់ទិនដល់កម្មវិធីនុយក្លេអ៊ែរ នៃប្រទេសនេះ។ អ៊ីស្រាអែលបាននាំចេញ «ឯកសារមាន ៥៥ ពាន់ទំព័រ» និង «CD ចំនួន ១៨៣» ប៉ុន្តែ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលមិនអាចនាំចេញបានភស្តុតាង ដែលបង្ហាញថា៖ អ៊ីរ៉ង់រំលោភទៅលើកិច្ចសន្យានៃកិច្ចព្រមព្រៀងនេះទេ។

អាចឃើញថា ភស្តុតាងភាគច្រើនដែលអ៊ីស្រាអែលបានប្រកាសនាថ្ងៃទី ៣០ មេសា កន្លងទៅគឺមានមុនពេលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ២០១៥។ ហើយ ការចោទប្រកាន់ទាំងនេះនឹងធ្វើឲ្យភាពតានតឹងឡើងជណ្តើរថែមទៀត ដោយ សារ នឹងផ្ទុះឡើងការជជែកវែកញែកជុំវិញការដែល អ៊ីរ៉ង់រំលោភទៅលើកិច្ចព្រម ព្រៀង JCPOA ដែរឬទេ។ ភាគីដែលទទួលបានផលប្រយោជន៍ច្រើនបំផុតពេល ដែល JCPOA ត្រូវបានបំផ្លាញចោលគឺអ៊ីស្រាអែល។ ដោយសារ ប្រទេសនេះ គឺនិច្ចកាលប្រឆាំងជំទាស់កិច្ចព្រមព្រៀងនេះ។ អ្នកទទួលផលប្រយោជន៍ជាបន្ត ជាប្រធានាធិបតីអាមេរិក លោក Donald Trump ព្រោះថា អ្នកប្រមុខសេតវិមាន ធ្លាប់បានចាត់ទុកថា ការលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ជាកិច្ចសន្យា មួយក្នុងចំណោមកិច្ចសន្យាក្នុងយុទ្ធនាការស្វែងរកសម្លេងគាំទ្ររបស់លោកនាឆ្នាំ ២០១៦។ ទោះបីជាព័ត៌មានរបស់អ៊ីស្រាអែលទើបនឹងបានផ្សាយហើយមិនត្រូវ បានត្រួតពិនិត្យតក្តីប៉ុន្តែ លោក Donald Trump បានរិះគន់ជាថ្មីម្តងទៀតនូវ JCPOA ជា «កិច្ចព្រមព្រៀងអាក្រក់មួយ» ព្រមទាំង នឹងពិចារណាការដកខ្លួន ចេញពីកិច្ចព្រមព្រៀងនេះ។ រីឯ រដ្ឋមន្ត្រីការបរទេសថ្មីរបស់អាមេរិក លោក Mike Pompeo បានចាត់ទុកថា៖ ព័ត៌មានដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននាំចេញ គឺ «ត្រឹមត្រូវ» និង «ភាគច្រើនជាការលេចធ្លាយថ្មីៗ»។

អឺរ៉ុបស្វែងរករបៀបស្រោចស្រង់

  ផ្ទុយទៅនឹងកាយវិការរបស់អាមេរិកនិងអ៊ីស្រាអែល ប្រទេសអឺរ៉ុបជាច្រើន កំពុងខំប្រឹងប្រែងការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ គេចាត់ទុកថា៖ បណ្ដា ការចោទប្រកាន់អំពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu មិនបង្កឲ្យមានមិន្ទិលសង្ស័យអំពីការដែល Tehran  ប្រតិបត្តិតាមកិច្ចព្រមព្រៀង JCPOA  ឆ្នាំ ២០១៥ ដែរឬទេ។ ទីភ្នាក់ងារបរមាណូ អន្តរជាតិ (IAEA) ជាស្ថាប័នអន្តរជាតិតែមួយគត់ទទួលបន្ទុកការឃ្លាំមើលកិច្ច សន្យារបស់អ៊ីរ៉ង់។ របាយការណ៍ទាំង ១០ របស់ IAEA សុទ្ធតែបង្ហាញឲ្យ ឃើញថា៖ អ៊ីរ៉ង់ បានប្រតិបត្តិតាមបណ្ដាកិច្ចសន្យាដ៏ពេញលេញ។

ចាប់ពីថ្ងៃទី ២៤ ដល់ទី ២៧ មេសា កន្លងមក សេតវិមានបានទទួលសន្ទនា ជាមួយថ្នាក់ដឹកនាំប្រទេសអឺរ៉ុបជាសម្ព័ន្ធមិត្តចំនួន ២ គឺបារាំងនិងអាល្លឺម៉ង់។ ទាំងលោក  Emmanuel Macron និងលោកស្រី Angela Merkel មានគោល បំណងថា៖ អាមេរិកមិនដកខ្លួនចេញពី JCPOA ទេ។ រួមជាមួយដំណើរទស្សន កិច្ចការទូតផ្សេងៗទៀត បារាំងអាល្លឺម៉ង់និងអង់គ្លេសក៏កំពុងមាន «ការខំ ប្រឹងប្រែងផ្សេងទៀត» ក្នុងការបញ្ចុះបណ្ចូលអាមេរិករក្សាកិច្ចព្រមព្រៀងដែល មានស្រាប់។ ម្យ៉ាងវិញទៀត ប្រទេសទាំងបីនេះគប្បី «ត្រៀមរៀបចំកិច្ចព្រមព្រៀង បើកទូលាយជាភា្លមមួយរំពេក រួមមានដំណាក់កាល ២០២៥ (ក្រោយពីកិច្ចព្រម ព្រៀងឆ្នាំ ២០១៥ អស់សុពលភាព) ក៏ដូចជា កម្មវិធីកាំជ្រួចមីស៊ីលរបស់អ៊ីរ៉ង់ និងបណ្ដាជំលោះនៅមជ្ឈឹមបូព៌ារដែរ»។

ពុំនោះសោធក្នុងប៉ុន្មានខែកន្លងទៅមជ្ឈដ្ឋានមន្ត្រីក្នុងរដ្ឋអំណាចអាមេរិកនិងអឺរ៉ុបបានសហការដោយសម្ងាត់ជាមួយគ្នាសំដៅស្វែងរករបៀបឆ្លើយតបនឹងលក្ខ័ណ្ឌរបស់លោក Donald Trump អំពីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់។ ប៉ុន្តែ ការសាកល្បងឥឡូវនេះគឺការស្វែងរកឲ្យបានដំណោះស្រាយមួយ ដែលធ្វើឲ្យលោក Donald Trump ពេញចិត្តផង និងរក្សា JCPOA ដោយគ្រាប់ គ្រាន់ផង។ រីឯខ្លួនវិញ អ៊ីរ៉ង់អះអាងជាថ្មីម្តងទៀតនូវការប្តេជ្ញាកិច្ចមិនយល់ព្រម ដំណើរការចរចាឡើងវិញអំពីកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ឡើយ។

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ត្រូវបានចាត់ទុកជាកិច្ចព្រមព្រៀង លើគ្រប់ជ្រុងជ្រោយនិងរឹងមាំបំផុតក្នុងប្រវត្តិសាស្ត្រលុបបំបាត់នុយក្លេអ៊ែរ។ ក៏ប៉ុន្តែនាបច្ចុប្បន្នកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះកំពុងប្រឈមមុខនឹងគ្រោះអាសន្នបំផ្លាញចោលប្រសិនបើភាគីទាក់ទិននានាមិនទទួលបានដំណោះស្រាយឲ្យសមស្របឲ្យឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ