កិច្ចព្រមព្រៀងនុយគ្លេអ៊ែរបស់អ៊ីរ៉ង់ចំពោះមុខនឹងសម្ភាធកាលកំណត់ចុងក្រោយ

កិច្ចព្រមព្រៀងនុយគ្លេអ៊ែរបស់អ៊ីរ៉ង់ចំពោះមុខនឹងសម្ភាធកាលកំណត់ចុងក្រោយ - ảnh 1
កិច្ចព្រមព្រៀងនុយគ្លេអ៊ែរបស់អ៊ីរ៉ង់ចំពោះមុខនឹងសម្ភាធកាលកំណត់ចុងក្រោយ (VNP)

        Vovworld-វង់ចរចារថ្នាក់អនុរដ្ឋមន្ត្រីរវាងអ៊ីរ៉ង់និងក្រុម P5+1 (អង់គ្លេស ចិន
បារាំង រុស្ស៊ី អាមេរិកនិងអាល្លឺម៉ង់) ទើបនឹងបានបញ្ចប់នៅរដ្ឋធានី Vienna របស់​
អូស្ទ្រីសមានបរិយាកាសអ័ព្ទអួរខណៈដែលគោលជំហររបស់ភាគីនានានៅមាន
ភាពប្លែកគ្នា។ ការខ្វែងគំនិតចំនួន២រារាំងបណ្ដាភាគីឈានទៅដល់កិច្ចព្រមព្រៀង
​ចុងក្រោយគឺដំណើរការលុបចោលបទដាក់ទណ្ឌកម្មដែលលោកខាងលិចអនុវត្ត
ទៅលើអ៊ីរ៉ង់និងការត្រួតពិនិត្យកន្លែងនុយគ្លេអ៊ែរបស់អ៊ីរ៉ង់។ Tehran ប្តេជ្ញាចិត្តមិន​
យល់ព្រមឲ្យសកម្មភាពត្រួតពិនិត្យកន្លែងយោធារបស់ខ្លួនឡើយ។

        ក្នុងកាយវិការថ្មីៗបំផុត ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទើបនឹង
​បាន​អនុម័តទៅលើសេចក្តីសំរេចចិត្តពន្យាពេលសកម្មភាពនៃក្រុមអ្នកជំនាញ​ការ​
ឃ្លាំមើលការអនុវត្តបទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់បន្ថែម១ឆ្នាំទៀតដល់ថ្ងៃទី៩​កក្កដា
ឆ្នាំ២០១៦។ សេចក្តីសំរេចចិត្តបានសង្កត់ធ្ងន់ទៅលើការអភិវឌ្ឍន៍នៃប្រភេទ​អាវុធ
ប្រល័យលោកក៏ដូចជារបៀបដឹកជញ្ជូនវានឹងបន្តបង្កការគំរាមកំហែងទៅលើ
សន្តិសុខនិងសន្តិភាពអន្តរជាតិ។

ការប្តេជ្ញាលើសលុបប៉ុន្តែខ្វះជំនឿជាក់

        អ៊ីរ៉ង់និងក្រុម P5+1 បានអនុម័តលើកិច្ចព្រមព្រៀងក្របខ័ណ្ឌនាដើមខែ​មេសា​
ឆ្នាំ២០១៥ និងកំណត់ថ្ងៃទី៣០មិថុនាគឺជាកាលកំណត់ទទួលបានកិច្ច​ព្រម​ព្រៀង
ចុងក្រោយបន្ទាប់ពីហួសចេញកាលកំណត់ចុងក្រោយចំនួន២លើកមុននោះ​នាខែ
មិថុនានិងខែវិច្ឆកាឆ្នាំទៅមិញ។ ហេតុនេះហើយក្នុងការចរចារលើកនេះ ភាគីនានា
សុទ្ធតែមិនបាត់បង់ពីឱកាស មិនចង់ឲ្យការខំប្រឹងប្រែងនឿយហត់ក្នុងរយៈ​ពេល
២០ខែកន្លងទៅត្រូវបាត់បង់ទៅវិញនោះ។

        រក្សាកំលាំងសម្ភាធទៅលើបណ្ដាភាគីដើម្បីខ្លួនឯងត្រូវធ្វើសម្បទានតិចតួច
នោះ​គឺជាយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ក្នុងប៉ុន្មានថ្ងៃកន្លងមក។ ខណៈដែលអាមេរិកនិង
លោក​ខាងលិចប្រញាប់ប្រញាល់ទទួលបានកិច្ចព្រមព្រៀងមួយចំកាលកំណត់នោះ
អ៊ីរ៉ង់​បានបង្ហាញអកប្បកិរិយាមិនប្រញាប់ឡើយ។ ប្រកាសបន្ទាប់ពីការចរចារបញ្ចប់
ប្រធានក្រុមចរចារនុយគ្លេអ៊ែនិងជាអនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកបញ្ហា​កតិយុត្តិ
និងអន្តរជាតិរបស់អ៊ីរ់ង់លោក Abbas Araqchi បានបង្ហាញច្បាស់នូវ​គោល​ជំហរថា
ប្រទេសនេះមិនត្រូវបង្ខំដោយកាលបរិច្ឆេតឡើយ ដែលត្រឹមតែ​ខំប្រឹងប្រែងទទួល
បានកិច្ចព្រមព្រៀងល្អមួយដោយលំអិតឆ្លើយតបនឹងបំណង​ប៉ុណ្ណោះទេ។

សេចក្តីប្រកាសពោលខាងលើបានចាក់ទឹកត្រជាក់ទៅលើបណ្ដាប្រទេសលោកខាង
លិច។

ការរត់ប្រណាំងកំណាត់ចុងក្រោយ

ព្រួយបារម្មណ៍រយៈពេល២០ខែចរចារនិងការខំប្រឹងប្រែងមិនចេះហត់នឿយនាពេល
កន្លងទៅត្រូវខ្ជះខ្ជាយនៅពេលវេលាចុងក្រោយនោះ រដ្ឋអំណាចអាមេរិក​បានបង្ហាញ
ការប្តេជ្ញាអះអាងកាលកំណត់ចុងក្រោយដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគឺថ្ងៃ
ទី៣០មិថុនាដោយមិនគិតដល់ការអូសបន្លាយការចរចារថែមម្ដងទៀតឡើយ។

        ខណៈពេលនោះ ផ្ទៃក្នុងនៃក្រុម P5+1 កំពុងមានការបែកបាក់។ បារាំងជា​ប្រទេស
មានគោលជំហរតឹងរឹងបំផុតក្នុងក្រុមបានចាត់ទុកថា អាមេរិកបានអត់ធ្មត់​ពេកចំពោះ
អ៊ីរ៉ង់។ ប្រទេសនេះបានអះអាងថា នឹងគ្មានកិច្ចព្រមព្រៀងចុងក្រោយ​ណាមួយប្រសិន
បើមិនដំណើរការពិនិត្យមូលដ្ឋានទាំងអស់របស់អ៊ីរ៉ង់ឡើយ រាប់​ទាំងយោធាផង។

        បណ្ដាការចរចារអន្តរជាតិស្ដីពីកម្មវិធីនុយគ្លេអ៊ែរបស់អ៊ីរ៉ង់បានប្រព្រឹត្តទៅ​ដល់
ឥឡូវនេះបានជាង១ទស្សវត្សហើយ។ ហេតុនេះហើយគ្មានអ្វីចំឡែកឡើយ​ខណៈដែល
កាលកំណត់ចុងក្រោយបានពន្យាពេលបន្ថែមម្ដងទៀតឡើយ ទោះបី​ជាសមាជិកស្នូល
ទាំងពីរ អ៊ីរ៉ង់និងអាមេរិកសុទ្ធតែបង្ហាញនូវការប្តេជ្ញានាំការ​ចរចារ​ដល់ការបញ្ចប់ប្រកប
ដោយជោគជ័យ។ ប៉ុន្តែដំណាក់កាលនេះនៅតែមានក្តី​សង្ឃឹម​ជាច្រើន។ តាមអ្នកវិភាគ
ថា​ទាំងអាមេរិកនិងអ៊ីរ៉ង់សុទ្ធតែមិនហួស​ចេញពី​ឱកាសប្រវត្តិសាស្ត្រនេះឡើយ។ កិច្ច
ព្រមព្រៀងមួយនឹងនាំមកផលប្រយោជន៍​សំរាប់ភាគីទាំងពីរ។ សម្រុះសម្រួលបញ្ហា
នុយគ្លេអ៊ែអ៊ីរ៉ង់នឹងជាលក្ខណៈសំរេច​កំណត់ដើម្បីអាមេរិកនិងអ៊ីរ៉ង់សហប្រតិបត្តិការ
ដោះស្រាយបញ្ហាក្ដៅគគុកនៅ​មជ្ឈឹមបូព៌ាឬទប់ទល់នឹងការគំរាមកំហែងមកពីរដ្ឋ
ឥស្លាម (IS)។​ បង្ហានាបច្ចុប្បន្ន​ត្រឹមតែជាបណ្ដាភាគីនឹងសម្របសម្រួលផលប្រយោជន៍
យ៉ាងម៉េចដើម្បីឈានទៅលទ្ធផលចុងក្រោយតែប៉ុណ្ណោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ