កិច្ចសហប្រតិបតិ្តការនិងការចងមេត្រីភាពរវាងបណ្ដាតំបន់របស់វៀតណាមនិងឡាវនាំមកនូវប្រសិទ្ធភាពជាក់ស្ដែង

(VOVWORLD) - ទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបតិ្តការ លើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ ជាទំនាក់ទំនងស្មោះសដែលកម្រ មានលើពិភពលោក ជាកត្តាសំខាន់ក្នុងការអភិវឌ្ឍនៃប្រទេសទាំងពីរ។ 
កិច្ចសហប្រតិបតិ្តការនិងការចងមេត្រីភាពរវាងបណ្ដាតំបន់របស់វៀតណាមនិងឡាវនាំមកនូវប្រសិទ្ធភាពជាក់ស្ដែង - ảnh 1 ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចងមេត្រីភាពរវាងខេត្ត Quang Tri ជាមួយខេត្ត Savanakhet និងខេត្ត Salavan


ទន្ទឹមនឹងកិច្ចសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយថ្នាក់រដ្ឋនោះ គឺកិច្ចសហប្រតិបតិ្តការនិងការចងមេត្រីភាពរវាងបណ្ដាតំបន់នៃប្រទេសទាំងពីរ ក៏ត្រូវបានបើកទូលាយដោយឥតឈប់ឈរផងដែរ។ ក្នុងឱកាសនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចនៅឡាវនិងចូលរួមសម័យប្រជុំលើកទី៤០គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវនោះ វិទ្យុសម្លេងវៀតណាមមានអត្ថបទសរសេរក្រោមចំណងជើងថា “កិច្ចសហប្រតិបតិ្តការនិងការចងមេត្រីភាពរវាងបណ្ដាតំបន់របស់វៀតណាមនិងឡាវនាំមកនូវប្រសិទ្ធភាពជាក់ស្ដែង”។

វៀតណាមនិងឡាវមានរួមខ្សែព្រំដែនជាតិ ប្រវែងជាង២.៣០០គីឡូម៉ែត្រ ដែលឆ្លងកាត់ខេត្តព្រំដែនចំនួន១០នៃប្រទេសនីមួយៗ។ តំបន់ជាច្រើននាពេលកន្លងទៅបានចុះហត្ថលេខាលើកិច្ចសហប្រតិបតិ្តការនិងចង់មេត្រីភាពជាមួយគ្នា។ សកម្មភាពទាំងអស់នេះនាំមកនូវប្រសិទ្ធភាពកាន់តែខ្ពស់ រួមចំណែករឹតបន្តឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ឆ្លើយតបនឹងតម្រូវការជាក់ស្ដែងអំពីផលិតកម្ម ជីវភាពរស់នៅនិងការងារធ្វើនៃប្រទេសនីមួយៗ។

កិច្ចសហប្រតិបតិ្តការចងមេត្រីភាពនាំមកនូវប្រសិទ្ធភាពជាក់ស្ដែង

តាំងពីយូរយាណាស់មកហើយ កិច្ចសហប្រតិបតិ្តការនិងសកម្មភាពចង់មេត្រីភាពរវាងបណ្ដាតំបន់នៃប្រទេសទាំងពីរ អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាជានិច្ច។ រយៈពេលជាង១០ឆ្នាំបានកន្លងផុតទៅ ចាប់ពីពេលខេត្ត Quang Tri ភាគកណ្ដាលវៀតណាម បានចងមេត្រីភាពជាមួយខេត្ត Savanakhet និងខេត្ត Salavan របស់ឡាវមក ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះមានការផ្លាស់ប្ដូរជាច្រើន។ លោក Nguyen Viet Sinh ពលរដ្ឋមួយរូបនៅទីរួមខេត្ត Lao Bao ខេត្ត Quang Tri បានឲ្យដឹងថា៖

“ក្នុងរយៈពេលចងមេត្រីភាពកន្លងទៅ គឺមានភាពងាយស្រួលជាច្រើនណាស់។ ទីមួយគឺការអភិវឌ្ឍនសេដ្ឋកិច្ចនៃភាគីនីមួយៗ។ ទីពីរគឺបញ្ហានយោបាយ សន្តិសុខការពារជាតិនៅសង្ខាងព្រំដែន។ ទីបីគឺភាគីទាំងពីរមានការជួយឧបត្ថម្ភគ្នាទៅវិញទៅមក ពូនជ្រុំចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ ស្ដីពីប្រសិទ្ធភាពខាងសេដ្ឋកិច្ចគឺបង្កើតបន្ថែមការងារធ្វើសំរាប់ប្រជាជននៅតំបន់ព្រំដែន។ ពេលទើបរស់នៅទីនេះ ប្រជាជនក្រីក្រណាស់ ប៉ុន្តែនាសព្វថ្ងៃ ជីវភាពរស់នៅប្រកបដោយស្ថិរភាពហើយ”។

កិច្ចសហប្រតិបតិ្តការនិងការចងមេត្រីភាពរវាងបណ្ដាតំបន់របស់វៀតណាមនិងឡាវនាំមកនូវប្រសិទ្ធភាពជាក់ស្ដែង - ảnh 2 ច្រកទ្វារព្រំដែន Lao Bao


ខេត្ត Dien Bien ភាគខាងជើងវៀតណាមជាខេត្តដែលមានខ្សែព្រំដែនវែងទីពីរបំផុតលើទូទាំងខ្សែព្រំដែនវៀតណាម-ឡាវ។ ដោយមានការជួបប្រាស្រ័យ កិច្ចសហការយ៉ាងស្អិតរមួតរវាងខេត្ត Dien Bien ជាមួយខេត្ត Luang Prabang និងខេត្ត Phongsaly របស់ឡាវ ដូច្នេះហើយនេះជាតំបន់ព្រំដែននាំមុខគេក្នុងទូទាំងប្រទេសអំពីដំណើរការបង្កើនកម្រាស់ ជួសជុលបង្គោលព្រំដែនជាតិវៀតណាម-ឡាវ។ លោក Le Thanh Do អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dien Bien បានអះអាងថា៖

“ភាគីទាំងពីរតែងតែជួបពិភាក្សាដើម្បីដោះស្រាយការលំបាក ស្វែងរកយន្តការដើម្បីអនុវត្តន៍។ បើទោះបីជួបការលំបាកមួយចំនួនខាងភូមិសាស្ត្រ ចំនួនប្រជាជនតិចតួច និងការធ្វើដំណើរមិនងាយស្រួលក្ដី ប៉ុន្តែដោយមានកិច្ចសហការយ៉ាងស្អិតរមួតរវាងភាគីទាំងពីរ ពិសេសគឺការគាំទ្ររបស់ប្រជាជននៅសង្ខាងព្រំដែន បានជាការងារបង្កើនកម្រាស់ ជួសជុលបង្គោលព្រំដែនវៀតណាម-ឡាវត្រូវបានសំរេចប្រកបដោយភាពល្អប្រសើរ”។

កិច្ចសហប្រតិបតិ្តការបន្តជានិន្នាការជៀសមិនរួច

នៅលើកំណាត់ផ្លូវអភិវឌ្ឍន៍ កិច្ចសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយ ក៏ដូចជាសកម្មភាពចងមេត្រីភាពរវាងបណ្ដាតំបន់ដែលកាន់តែត្រូវបានបើកទូលាយពីមួយថ្ងៃទៅមួយថ្ងៃនោះ គឺជាសក្ខីភាពនៃចំណងសាមគ្គីភាព មិត្តភាពពិសេសរវាងវៀតណាមនិងឡាវ។ នេះក៏ជាជោគជ័យមួយក្នុងចំណោមជោគជ័យផ្នែកការទូតប្រជាជននៃប្រទេសទាំងពីរ ក្នុងកាលៈទេសៈធ្វើសមាហរណកម្មសកល ព្រមទាំងជាកត្តាមួយក្នុងចំណោមកត្តាវិជ្ជមានដែលជួយជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ របស់វៀតណាមនិងឡាវ ឡើងកំពស់ថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ