កិច្ចសហប្រតិបបត្តិការដើម្បីសមុទ្រខាងកើត១សន្តិភាពនិងស្ថិរភាព

                  

កិច្ចសហប្រតិបបត្តិការដើម្បីសមុទ្រខាងកើត១សន្តិភាពនិងស្ថិរភាព - ảnh 1

Vovworld-បន្តលទ្ឋផលនៃសិក្ខាសាលាចំនួន៣មុននេះសិក្ខាសាលាវិទ្យសាស្រ្ត
អន្តរជាតិស្តីពីសមុទ្រខាងកើតលើកនេះទទួលបានការយកចិត្តទុកសដាក់ជា
ច្រើនពីមជ្ឈដ្ឋានអ្នកពប្រាជ្ញានៅក្នុងនិងក្រៅប្រទេសដំណាងជិត២០០នាក់ដែល
ក្នុងនោះមានដំណាងអន្តជាតិប្រមាណ១០០នាក់មកពីប្រទេសដំបន់ដែនដីចំនួន
២៧និងដំណាងជិត៣០នាក់នៃអង្គទូតប្រចាំវៀតណាមបានចូលរួមសិក្ខាសាលា
លើកនេះ។ការយកចិត្តទុកដាក់កើនឡើងពី១ថ្ងៃទៅ១ថ្ងៃគឺដោយសារសមុទ្រខាង
កើតកាន់តែមានអ្ថន័យសំខាន់ចំពោះសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍។ស្តីពី
ប្រការនេះបណ្ឌិត Nguyen Hong Thao អ្នកជំនាញការខាងសមុទ្រខាងកើតនៃ
មហាវិទ្យល័យជាតិហាណូយចាត់ទុកថា៖“   បញ្ហាសមុទ្រខាងកើតជាបញ្ហាអន្តជាតិ
។ពីព្រោះថា   សមុទ្រខាងកើតជា ផ្លូវដែលតភ្ជាប់មហាសារគរចំនួន២​និងស្ថិតក្នុង
ទីកណ្តាលនៃដំបន់អាស៊ីប៉ាស៊ីហ្វិក។នេះជាសមុទ្ររួមនៃបណ្តាប្រទេសនៅជំវិញ
សមុទ្រខាងកើត“។

ដោយសារមានភាពសម្បូរុងរឿងនិងតួនាតីយុទ្ឋសាស្រ្តដ៍សែនសំខាន់របស់ខ្លួនបាន
ជាសមុទ្រខាងកើតបានក្លាយទៅជាដំបន់សមុទ្រ១ក្នុងចំណោមសមុទ្រដែលបណ្តា
ជំលោះកើតមានឡើងជារឿយៗ។រួមចំណែកក្នុងការខំប្រឹងប្រែងរួមដើម្បីកាត់បន្ថយ
ជំលោះលើសមុទ្រខាងកើតនាពេលកន្លងទៅគឺការស្រាវជ្រាវ របាយការណ៍របស់
បណ្តាអ្នកប្រាជ្ញាអ្នកស្រាវជ្រាវប្រវត្តិសាស្រ្តនិងច្បាប់អន្តជាតិ។តាមរយះលទ្ឋផល
ស្រាវជ្រាវនេះសាធារជនអាចយល់ច្បាស់អំពីធាតុពិតនៃជំលោះនេះ។នាយកសាលា
សភាបណ្ឌិតការបរទេសលោក Dang Dinh Quy ពិនិត្យថា៖“   បណ្តាបញ្ហាពិភាគ្សា
និងការវាយតំលៃមានភាពជាក់ស្តែងពី១ថ្ងៃទៅ១ថ្ងៃចំពោះការរក្សាសន្តិភាព ស្ថិតភាព
និងការអភិវឌ្ឍន៍នៅ  លើសមុទ្រខាងកើត។សកម្មភាពស្រាវជ្រាវនិងការពិភាគ្សាទាំង
នេះបានរួមចំណែកធ្វើឲ្យលើសមុទ្រខាងកើត ក្លាយទៅជាការយកចិត្តទុកដាក់រួមនៃ
សហគមន៍ អន្តជាតិ។ “។


                     

កិច្ចសហប្រតិបបត្តិការដើម្បីសមុទ្រខាងកើត១សន្តិភាពនិងស្ថិរភាព - ảnh 2
រូបថត: Internet

ប្រព្រឹត្តទៅក្នុងកាលះទេសះ សហគមន៍ អន្តរជាតិរំលឹកខួមអនុស្សាវរីយលើកទី៣០
ទិវានៃការចុះហត្ថលេខាលើអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រនិង១០ឆ្នាំចុះហត្ថលេ
ខាលើសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត(DOC)
និងការដែលASEAN និងចិនទទួលបានការព្រមព្រៀងស្តីពីការកសាងក្រមប្រតិបត្តិ
(COC) សិក្ខាសាលាវិទ្យសាស្រ្តអន្តជាតិស្តីពី សមុទ្រខាងកើតគឺសំដៅលើកឡើង
បណ្តាកាណាល់និងវិធីដើម្បីផ្លាស់ប្តូរវិធានការជះឥទ្ឋិពលទៅលើមហាជនផ្តល់អត្ត
ប្រយោជន៍ជាច្រើនចំពោះបណ្តាថ្នាក់ដឹកនាំក្នុងការមានសេចក្តីសំរេចបង្កើនកិច្ចសហ
ប្រតិបត្តិការរួមមានផលប្រយោជន៏លើសមុទ្រខាងកើត។ចំពោះវៀតណាមវេទិការ
នេះជាឱកាសសំរាប់វៀតណាមផ្តល់ទ្រឹស្តីប្រវត្តិសាស្រ្តអំពីអធិបតេយ្យភាពរបស់
ប្រទេសជាតិ។សាស្រ្តាចា្យរងបណ្ឌិត Nguyen Ba Dienនាយកមជ្ឈមណ្ឌលស្រាវជ្រាវ
ច្បាប់សមុទ្រនិងនាវាចរណ័អន្តរជាតិនៃមហាវិទ្យាល័យជាតិហាណូយចាត់ទុកថា៖“  នេះជាដំណោះស្រាយល្អបំផុតសំរាប់ប្រជាជនយើងក៍ដូជាសហគមន៍អន្តជាតិ យល់
អំពីការពិត​ប្រការយុត្តិធម៏រាប់ទាំងភាគីចិននិងប្រជាជនចិ​នយល់បានប្រការនេះ     “។

បណ្តាការស្រាវជ្រាវប្រវត្តិសាស្រ្ត ការវិភាគនិងការវាយតំលៃដែលត្រូវបានពិនិត្យ
ពីជ្រុងវិទ្យាសាស្រ្ត​កតិយុត្តនិងជាសំលេងមានអត្តប្រយោជន៍ជួយដោះស្រាយរាល់
ការខ្វែងគំនិត។ការខំប្រឹងប្រែងរបស់វៀតណាមតាមរយះការរៀបចំសិក្ខាសាលា
វិទ្យាសាស្រ្តអន្តជាតិស្តីពីសមុទ្រខាងកើតចំនួន៤លើកគឺដើម្បីគោលដៅនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ