|
កាំជណ្ដើរថ្មីក្នុងការប្រឈមមុខដាក់គ្នារវាងរុស្ស៊ីនិងលោកខាងលិច (Reuters) |
Vovworld-ខ្លឹមសារនៃពង្រាងពន្យាពេលបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ីបន្ថែម
៩ខែ (ពោលគឺដល់ខែធ្នូឆ្នាំ២០១៥)ត្រូវបានតាក់តែងសំរាប់កិច្ចប្រជុំវិសាមញ្ញរបស់
រដ្ឋមន្ត្រីបណ្ដាប្រទេសក្នុង EU នាថ្ងៃទី២៩មករា។ សេចក្តីសំរេចជាផ្លូវការស្ដីពីការ
ពន្យាពេលបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ីនឹងបាននាំចេញបន្ទាប់ពីកិច្ចប្រជុំនេះ។
បទដាក់ទណ្ឌកម្មនាបច្ចុប្បន្នដែល EU អនុវត្តទៅលើរុស្ស៊ីគឺចាប់ផ្ដើមពីខែមិនា
ឆ្នាំ២០១៤មក បន្ទាប់ពីរុស្ស៊ីបញ្ចូលឧបទ្វីបគ្រីមេ នឹងអស់សុពលភាពនាខែមិនាឆ្នាំ
២០១៥។ បទដាក់ទណ្ឌកម្មនេះរួមមានការបង្កកទ្រពសម្បត្តិហាមទៅទេសចរណ៍
ចំពោះជនរុស្ស៊ីនិងអ៊ុយក្រែនជាច្រើននាក់។ ទំព័រវ៉ែប EUobserver បានចុះផ្សាយ
ព័ត៌មានថា EU បានស្រុះចិត្តគំនិតបើកទូលាយវិធានការតម្រង់ទៅលើរុស្ស៊ីនិង
អាចមានបទដាក់ទណ្ឌកម្មថ្មីអំពីសេដ្ឋកិច្ចត្រូវបានអនុម័ត។
បង្កើនការខ្វែងគំនិត
អាចឃើញថាសម្ភោធសេដ្ឋកិច្ចទៅលើរុស្ស៊ីកំពុងកើនឡើងបន្ទាប់ពីអាមេរិកនិង
លោកខាងលិចបានអនុម័តលើជំហានដាក់ទណ្ឌកម្មតឹងរឹងជាង។ មុននោះអាមេរិក
បានប្រកាសថា ប្រទេសនេះបណ្ដេញរុស្ស៊ីចេញពីប្រព័ន្ធទូទាត់អន្តរជាតិ (SWIFT)។
មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា ប្រសិនបើជំហានថ្មីនេះរបស់អាមេរិកនិង
លោកខាងលិចបានអនុវត្តនោះ នេះនឹងជាការវាយប្រហារដ៏ខ្លាំងក្លាទៅលើខឿន
សេដ្ឋកិច្ចរុស្ស៊ីដែលកំពុងត្រូវប្រឈមមុខនឹងអន់ភាព។ ម៉ូស្គូនឹងជួបការលំបាកជា
ច្រើនក្នុងសកម្មភាពពាណិជ្ជកម្មអន្តរជាតិ អនុវត្តកិច្ចព្រមព្រៀងទិញលក់ទំនិញ
និងសេវាកម្មពីដៃគុបរទេស។ ការបណ្ដេញចេញពីប្រព័ន្ធទូទាត់ហិរញ្ញវត្ថុនេះនឹង
បណ្ដាលគ្រោះអាសន្នបែកបាក់ចំពោះប្រព័ន្ធធនាគាររុស្ស៊ី។
ចំពោះរាល់ការព្រមានអំពីបទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកនិង EU នោះ
ម៉ូស្គូបានប្រកាសថា ការតបតវិញរបស់រុស្ស៊ីគឺគ្មានគំរិតឡើយនិងព្រមានរាល់
ឱកាសជួបសន្ទនានឹងបានបិទទាំងស្រុង។ នេះត្រូវបានសេចក្តីតបតវិញយ៉ាង
ខ្លាំងក្លាបំផុតពីមុនមកដែលម៉ូស្គូលៃទុកសំរាប់វ៉ាស៊ីងតោន។
រាល់កាយវិការចាក់បន្ថែមប្រេងទៅក្នុងភ្លើង
ការបែកបាក់ក្នុងទំនាក់ទំនងរវាងរុស្ស៊ីជាមួយអាមេរិកនិងលោកខាងលិច
បន្តបានកើនឡើងបន្ទាប់ពីជំលោះនៅភាគខាងកើតអ៊ុយក្រែនបានរីករាលដាល។
គិតតាំងពីបទឈប់បាញ់ដែលត្រូវបានចុះហត្ថលេខាមុននេះ៥ខែ កំលាំងប្រឆាំង
ជិតស្និទ្ធនឹងរុស្ស៊ីបានដំណើរការយុទ្ធនាការបើកទូលាយដែនដីកាន់កាប់និងចាប់
ផ្ដើមសង្គ្រាមនៅភាគខាងកើតអ៊ុយក្រែនដោយការវាយប្រហារចំរុះដែលធ្វើឲ្យជន
ស៊ីវិលរាប់រយនាក់ត្រូវស្លាប់។ បណ្ដាប្រទេសលោកខាងលិចបានចោទប្រកាន់រុស្ស៊ី
ឧបត្ថម្ភខាងក្រោយសំរាប់កំលាំងប្រឆាំងនៅភាគខាងកើតអ៊ុយក្រែន។ រដ្ឋសភា
អ៊ុយក្រែនបានអនុម័តលើសេចក្តីប្រកាសថ្កោលទោសរុស្ស៊ីទន្ទឹមនឹងនោះអំពាវនាវ
អន្តរជាតិអនុវត្តបទដាក់ទណ្ឌកម្មខ្លាំងក្លាជាងតម្រង់ទៅលើរុស្ស៊ីនិងបង្កើនជំនួយ
សំរាប់អ៊ុយក្រែន។ចំពោះរាល់បំរ៉ែបំរួលតានតឹងថ្មីនៅភាគខាងកើតអ៊ុយក្រែន បណ្ដា
ប្រទេសលោកខាងលិចបានមានកាយវិការដែលត្រូវបានចាត់ទុកគឺចាក់ប្រេងទៅ
លើភ្លើងខណៈដែលបន្តផ្ដល់អាវុធនិងថវិការសំរាប់ Kiev។ ប៉ូឡូញបានប្រកាស
ត្រៀមខ្លួនជាស្រេចលក់រាល់ប្រភេទអាវុធសំរាប់រដ្ឋអំណាចអ៊ុយក្រែន។ EU ក៏
ឯកភាពឲ្យ Kiev ខ្ចីខ្ទង់ប្រាក់ប្រមាណ១,៨ពាន់លានអឺរ៉ូ(ស្មើរនឹង២ពាន់លានដុល្លារ
អាមេរិក)ទន្ទឹមនឹងនោះទុកលទ្ធភាពបង្កើនជំនួយនាពេលខាងមុខជាដើម។
ដាក់ទណ្ឌកម្មមិនម៉ែនជាដំណោះស្រាយដោះស្រាយវិបត្តិឡើយ
ជាច្បាស់ណាស់ថា អ៊ុយក្រែនកំពុងឈរមុខនឹងវិបត្តិគួរឲ្យព្រួយបារម្ភបំផុត
គិតតាំងពីជំលោះកើតមានឡើងមក។ ក្តីសង្ឃឹមសង្គ្រោះសន្តិភាពតែមួយគត់គឺកិច្ច
ព្រមព្រៀងក្រុង Minsk ដែលមានសុពលភាពពីចុងឆ្នាំ២០១៤មកកាន់តែបានក្លាយ
ទៅជាមោឃៈដោយភាគីទាក់ទិននានាគ្មានសុឆ័ន្ទះអនុវត្តកិច្ចសន្យា។
វិបត្តិនយោបាយនៅអ៊ុយក្រែនគិតមកដល់បច្ចុប្បន្នបានធ្វើឲ្យជនស៊ីវិលជាង៥ពាន់
នាក់ត្រូវស្លាប់ មនុស្សរាប់លាននាក់ត្រូវចាកចេញពីផ្ទះ។ ទាំងភាគីរដ្ឋាភិបាល
អ៊ុយក្រែននិងកំលាំងប្រឆាំងនៅដំបន់ភាគខាងកើតសុទ្ធតែមិនអាចផ្លាស់ប្តូរ
ស្ថានភាពឡើយដោយសារត្រូវចំណុះជាច្រើនដោយកត្តានៅខាងក្រៅ។ រាល់
កាយវិការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកនិងលោកខាងលិចតម្រង់ទៅលើរុស្ស៊ីនា
បច្ចុប្បន្នមិនអាចជួយដោះស្រាយឲ្យវិបត្តិនៅអ៊ុយក្រែនឡើយ។ រាល់បំរ៉ែបំរួលនា
បច្ចុប្បន្នជាសេចក្តីព្រមានស្ថានភាពតានតឹងនឹងឡើងជណ្ដើរដ៏ពិបាកព្យាករណ៍បាន
នៅប្រទេសនៅឆ្នេរសមុទ្រខ្មៅនេះ៕