កំណត់ទិសដៅសាធារណះមតិដោយព័ត៍មានម្ចាស់ការ ទាន់ពេលវេលា
THU HOA -  
(VOVWORLD) /  
(VOV)_នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានចាត់ទុកថា៖
ត្រូវឆ្លៀតយកវិស័យសកម្មរបស់ព័ត៍មានតាមបណ្ដាញអ៊ីនធឺណែត ដើម្បីកំណត់ទិសដៅសាធារណះមតិ។ នៅសន្និសីទលាតត្រដាងអនុវត្តការងារឆ្នាំ ២០១៥ របស់ខុទ្ទ
កាល័យរដ្ឋាភិបាល នាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan
Dung បានស្នើស្ថាប័នមានសមត្ថកិច្ចផ្គត់ផ្គង់ព័ត៍មានត្រឹមត្រូវ ទាន់ពេលវេលាសំរាប់ប្រជាជន ហើយចាត់ទុកនេះគឺជាភារកិច្ចត្រូវបំពេញល្អ ក្នុងឆ្នាំ ២០១៥។
|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung |
រដ្ឋាភិបាលវៀតណាមអនុវត្តតួនាទីគ្រប់គ្រងថ្នាក់រដ្ឋ បញ្ជាណែនាំលើគ្រប់វិស័យ
ពីសេដ្ឋកិច្ចដល់សង្គមរបស់ប្រទេសជាតិ។គ្រប់សេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាល
និងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលត្រូវជូនព័ត៍មានប្រចាំថ្ងៃដល់ប្រជាជន។ ប្រការនេះគឺ
សំដៅបង្កើតការស្រុះចិត្តគំនិតក្នុងពេលលាតត្រដាងអនុវត្តការផ្តួចផ្តើមគំនិតរបស់
បក្ស គោលនយោបាយច្បាប់របស់រដ្ឋ ដោយសកម្មភាពជាក់ស្ដែងនានា។
សិទ្ធិបានផ្តល់ព័ត៍មានរបស់ប្រជាជន
តាំងពីមុនមក ដំណើការជូនព័ត៍មានរវាងរដ្ឋាភិបាល និងប្រជាជនត្រូវបានអនុវត្ត
តាមរយៈការផ្សព្វផ្សាយ សារព័ត៍មាន។ ក្រៅពីកាសែតបោះពុម្ភជាក្រដាស វិទ្យុសម្លេង ទូរទស្សន៍ កាសែតអេឡិកត្រូនិកវិស័យសារព័ត៍មានបណ្ដាញសង្គមទៀតផង។ ដោយ
មានមនុស្ស៣០លាននាក់ប្រើប្រាស់ បណ្ដាញសង្គមបានក្លាយទៅជាកាណាល់ជូន
ព័ត៍មានសំខាន់សំរាប់ប្រជាជន។
ចាំបាច់ជូនដំណឹងត្រឹមត្រូវ ទាន់ពេលវេលា
ការងារព័ត៍មានក្នុងដំណាក់កាលបច្ចេកវិទ្យា Dighital បានទាមទារការទាន់ពេល
វេលា ដើម្បីបំពេញតម្រូវការខាងព័ត៍មានរបស់ប្រជាជន។ ប្រសិនបើឆ្លៀតយក
បណ្ដាញសង្គមដើម្បីជូនដំណឹងបញ្ជាណែនាំ របស់រដ្ឋាភិបាលចំពោះប្រជាជន
អោយបានឆាប់រហ័សនិងត្រឹមត្រូវបំផុត ពិតប្រាកដថា៖ ព័ត៍មាននេះនឹងត្រូវបាន
ប្រជាជនយកចិត្តទុកដាក កំណត់បានទិសដៅសំរាប់សាធារណះមតិ។ដូច្នេះ នៅ
ក្នុងសន្និសីទលាតត្រដាងអនុវត្តការងារឆ្នាំ ២០១៥ របស់ខុទ្ទកាល័យរដ្ឋាភិបាល
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចាត់ទុកថា៖ បញ្ហាគឺធ្វើយ៉ាងម៉េចដើម្បីព័ត៍
មានផ្លូវការរបស់យើង ក៏បានបញ្ចូលក្នុងបញ្ដាញសង្គម។ សំខាន់បំផុតគឺជូនព័ត៍
មានត្រឹមត្រូវ ទាន់ពេលវេលា ដើម្បីប្រជាជនជឿជាក់ទៅលើព័ត៍មានផ្លូវការ។ ដូ
ច្នេះ អ្នកប្រមុខរដ្ឋាភិបាលវាយតំលៃវិជ្ជមានរបស់បណ្ដាញសង្គម វិស័យបញ្ជូនព័ត៍
មាននិងស្នើមានរបៀបទាក់ទិនថ្មីដើម្បីធ្វើអាជីវកម្មរាល់តំលៃសកម្ម និងកាត់បន្ថយ
កំហិតរបស់វា។
ទំនើបភាវូបនីយកម្មរដ្ឋាភិបាលអេឡិកត្រនិក
សង្កត់ធ្ងន់ដល់ការជះឥទ្ធិពលរបស់ព័ត៍មាននៅលើបណ្ដាញសង្គម ចំពោះការឃោសនា ផ្សព្វផ្សាយបណ្ដាការផ្តួចផ្តើមគំនិត គោលនយោបាយ ច្បាប់របស់រដ្ឋចំពោះប្រជាជន នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើជំរុញខ្លាំងការអនុវត្តបច្ចេកវិទ្យា
ព័ត៍មានចូលក្នុងការដំណើការរបស់ក្បាលម៉ាស៊ីន ប្រកបដោយឆាប់រហ័ស និងប្រ
សិទ្ធិភាពបំផុត។ តាមនាយករដ្ឋមន្ត្រីថា៖ដើម្បីប្រជាជនយល់ដឹងបានការងារដែល
រដ្ឋាភិបាលកំពុងធ្វើគឺត្រូវទំនើបភាវូបនីយកម្មរដ្ឋាភិបាលអែឡិកត្រូនិក។ក្នុងនោះ
ព័ត៍មានអំពីការគ្រប់គ្រង បញ្ជាណែនាំរបស់រដ្ឋាភិបាលត្រូវបញ្ជូនឡើងអ៊ីនធឺណែត
អោយទៅដល់មហាជន។ធ្វើបានល្អការងារនេះ គឺដំណើការព័ត៍មានរវាងរដ្ឋាភិបាល
ជាមួយប្រជាជនប្រកបដោយលឿន សន្សំសំចៃ និងទាន់ពេលវេលា។ ក៏តាមនាយក
រដ្ឋមន្ត្រីថា៖ សមាជិករដ្ឋាភិបាលម្នាក់ៗ និងស្ថាប័នជួយឧបត្ថម្ភការងារសុទ្ធតែត្រូវមាន
ការទទួលខុសត្រូវក្នុងការងារជូនព័ត៍មាន ផ្គត់ផ្គង់ព័ត៍មានរាល់សេចក្តីសម្រេចចិត្ត
របស់រដ្ឋាភិបាល ក្នុងការងារគ្រប់គ្រង បញ្ជាណែនាំ ដើម្បីប្រជាជនទាំងមូលដឹង យល់
ស្រុះចិត្តគំនិត ឯកភាពអនុវ្តរាល់ការផ្តួចផ្តើមគំនិត គោលនយោបាយ និងច្បាប់របស់
បក្ស និងរដ្ឋ ពីនោះនាំមកនូវផលប្រយោជន៍ជាក់ស្ដែងយ៉ាងច្រើនសំរាប់ប្រទេសជាតិ៕
THU HOA
-VOVWORLD