កំណែទម្រង់បែបទរដ្ឋបាលជាចំណុចលោតធ្លោះដើម្បីអភិវឌ្ឍន៌

កំណែទម្រង់បែបទរដ្ឋបាលជាចំណុចលោតធ្លោះដើម្បីអភិវឌ្ឍន៌ - ảnh 1
រូបថតៈ Internet


(VOVWorld)-កម្មវិធីកែទម្រង់បែបបទរដ្ឋបាលដំណាក់កាល២០០១-២០១១របស់ វៀតណាមទទួលបានលទ្ធផលគួរឲ្យគត់សម្គាល់ និងរួមចំណែកយ៉ាងសកម្មចូល
ក្នុងការអភិវឌ្ឍន៌សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ការកែទម្រង់បែបបទរដ្ឋបាល
ដោយមានគោលដៅកាត់បន្ថយបណ្តាបែបបទរដ្ឋបាលស្មុគស្មាញ និងចំណាយ
ក្នុងការអនុវត្តបណ្តាបែបបទរដ្ឋបាលឲ្យប្រជាជន និងអង្គ​ភាពអាជីវកម្មនៅតែជា
ចំណុចស្នូលក្នុងការកែទម្រង់បែបបទរដ្ឋបាល ក្នុង ដំណាក់កាលខាងមុខ។ បទ
សរសេរ “កំណែទម្រង់បែបទរដ្ឋបាលជាចំណុចលោតធ្លោះដើម្បីអភិវឌ្ឍន៌” របស់
អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមនិងរាយការណ៌អំពីបញ្ហានេះ។ចំណុច
ពិសេសរបស់កម្មវិធីមេស្តីពីការកែទម្រង់បែបបទរដ្ឋបាលដំណាក់កាល ២០០១-
២០១២ គឺការដែលនាយករដ្ឋមន្រ្តីរដ្ឋាភិបាល​បានអនុម័តគំរោងការណ៌ កាត់
បន្ថយបែបបទរដ្ឋបាលស្មុគស្មាញលើបណ្តាវិស័យគ្រប់គ្រងរដ្ឋដំណាក់​កាល ២០០៧-២០១០ហៅកាត់ថា គំរោងការណ៌លេខ៣០។ ជាលើកដំបូង រដ្ឋាភិ
បាលវៀតណាម បានបង្កើតកាណាល់ជាផ្លូវការដើម្បីផ្ទៀងស្តាប់ និងប្រ មូលផ្តុំរាល់មតិយោបល់របស់ផែនអង្គភាពអាជីវកម្មឯកជនដោយមានការ
បង្កើតក្រុមប្រឹក្សា ពិគ្រោះយោបល់បែបបទរដ្ឋបាល។វិស័យ១ក្នុងចំណោម
បណ្តាវិស័យដែលបានប្រជាជននិងអង្គភាពអាជីវកម្មយកចិត្តទុកដាក់ជា
ពិសេសអំពីការកំណែទម្រង់បែបបទ រដ្ឋបាល គឺវិស័យពន្ធ។ លោកស្រី Hoang
Thi Lan Anh អនុប្រធានគណៈកម្មាធិការកែទម្រង់បែបបទរដ្ឋបាលនិង
ទំនើបភាវូបនីយកម្មរបស់អគ្គនាយកដ្ឋានពន្ធឲ្យដឹងថា៖

       "រួមជាមួយការអនុវត្តបច្ចេកវិទ្យាព័ត៌មាន គឺបែបបទរដ្ឋបាលអំពីពន្ធស្ទើតែ
ទាំងអស់អំពីពន្ធ សុទ្ធតែបានអគ្គនាយកដ្ឋានពន្ធស្រាវជ្រាវ ដើម្បីកែប្រែឲ្យសាមាញ្ញ
ជាងច្បាស់ជាង សម្រាប់ប្រជាជននិងអង្គភាពអាជីវកម្ម"។

        ក្នុងពេលនោះ ផ្នែកធានារ៉ាប់រងសង្គមបានយកការបែងចែកថ្នាក់គ្រប់គ្រង​ធ្វើជាចំណុចលោតធ្លោះក្នុងកំណែទម្រង់បែបបទរដ្ឋបាល និងប្រការនេះនាំមក

ផលប្រយោជន៌វិជ្ជ​មាន។ នៅស្ថាប័នធានារ៉ាប់រង់សង្គមទីក្រុងហាយហ្វង​ ប្រសិន
បើមុននេះបណ្តារបបគោលនយោបាយអំពីការធានារ៉ាប់រង់សង្គមត្រូវបានដោះ
ស្រាយនៅ កម្រិតទីក្រុងគឺឥឡូវនេះ ត្រូវបានផ្ទេទៅថ្នាក់ខ័ណ្ឌ។ លោក Truong
Van Quy នាយកធានារ៉ាប់រង់ទីក្រុងហាយហ្វងឲ្យដឹងថា៖

        “ដោយការយកការបែកចែកថ្នាក់គ្រប់គ្រងគឺជាចំណុចលោតធ្លោះ ក្នុង
កំណែទម្រង់បែបបទរដ្ឋបាល ធានារ៉ាប់រង់សង្គមទីក្រុងហាយហ្វង កសាងឡើងវិញ
ដំណើការ ដោះស្រាយកិច្ចការនីមួយៗ។ ពីនោះយើងខ្ញុំផ្លាស់ប្តូរបានការទទួលចំ
នេះដឹង របៀបធ្វើការ និងលើកកំពស់សមត្ថភាពការទទួលខុសត្រូវសម្រាប់ជួរ
កម្មាភិ​បាលរបស់បណ្តាស្ថាប័ន្ធ”។

កំណែទម្រង់បែបទរដ្ឋបាលជាចំណុចលោតធ្លោះដើម្បីអភិវឌ្ឍន៌ - ảnh 2
រូបថតៈ Internet

   ការពិតជាក់ស្ដែង ពីផ្នែកពន្ធ និងផ្នែក ធានារ៉ាប់រង់សង្គម ជាភស្តុតាងរស់រវើក
 ក្នុងកម្មវិធីមេអំពីកំណែទម្រង់បែបបទរដ្ឋបាល នៅវៀតណាម។ ដល់បច្ចុប្បន្ននេះ 
ក្នុងប្រទេសទាំងមូល បានមាន បែបបទ ចំនួន ជិត ២៦០ ត្រូវបានផ្តល់អាទិភាព
កាត់បន្ថយ។ តម្រូវការបែបបទដែលមានលក្ខណះបង្កភាពស្មុគ្រស្មាញ ត្រូវបាន
លុបចោល។ ការធ្វើកាត់បន្ថយបែបបទស្មុគស្មាញបានសន្សំសំចៃទឹកប្រាក់អោយ
ប្រជាជន និងអង្គភាពអាជីវកម្ម ចំនួន ៥ ពាន់ ៧០០ លានដុងក្នុង១ឆ្នាំ។ ឧបនា
យករដ្ឋមន្ត្រី Nguyen Xuan Phucប្រធានក្រុមការងារទទួលបន្ទុកកំណែទម្រង់
បែបបទរដ្ឋបាលរបស់រដ្ឋាភិបាលបានអោយដឹងថា៖

         “ជាសារវ័ន្ធ យើងបានពិនិត្យឡើងវិញនិងធានាបានបទដ្ឋានសំខាន់ចំនួន
 ២ នោះគឺ កាត់បន្ថយបែបបទរដ្ឋបាលចំនួន ៣០% ដែលត្រូវបានប្រកាស និងកាត់
បន្ថយចំណាយ ចំនួន ៣០% ក្នុងបណ្ដាបែបបែរដ្ឋបាល។ នេះគឺជាការជោគជ័យដ៏
សែនសំខាន់ និងពិសេស ក្រសួង ផ្នែក ស្ថាប័ន និងតំបន់ជាច្រើនបានសម្រេច និង
ហួសពីការកំណត់ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។”

         ក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ឆ្នាំ ២០១១ ២០២០ វៀតណាម
 បានសម្ដែងយ៉ាងច្បាស់ ក្នុងការកែទម្រង សុក្រិដ្ឋខឿនរដ្ឋបាល។ នោះគឺ៖ ប្រមូលផ្តុំ
កសាងខឿនរដ្ឋស្អាតស្អមបានរដ្ឋ តម្លាភាព រឹងមាំ ធានាការគ្រប់គ្រងឯកភាព ដោយ
មានប្រសិទ្ធភាព ដើម្បីរួមចំណែក បង្ការ ប្រឆាំងអំពើពុករលួយ ខ្ចះខ្ចាយប្រកបដោយ
ប្រសិទ្ធភាព និងអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ឆ្លើយតបនឹងតម្រូវការធ្វើសមាហរណកម្ម
អន្តរជាតិ៕ ​

 

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ