|
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh (VOV) |
Vovworld-ក្នុងសារដើមឆ្នាំ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung
បានសង្កត់ធ្ងន់ថាដើម្បីយកឡើងវិញល្បឿនកំណើនយ៉ាងលឿននិងអភិវឌ្ឍន៍ដ៏
ចីរភាព ប្រភពកំលាំងចលករសំខាន់ត្រូវមកពីការផ្លាស់ប្តូរថ្មីយន្តការគោលនយោ
បាយ។ ដោយហេតុនេះ កំណែទម្រង់និងសុក្រិដ្ឋសេដ្ឋកិច្ចទីផ្សារជាសំណូមពរចាំ
បាច់មានចរិតលក្ខណៈយុទ្ធសាស្ត្ររបស់វៀតណាមក្នុងដំណាក់កាលនាបច្ចុប្បន្ន។
ផ្លាស់ប្តូរថ្មីការត្រះរិះនិងទស្សនវិស័យអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត
ការរុករកទិសដៅថ្មីឈានទៅខឿនសេដ្ឋកិច្ចដ៏ចីរភាពសមស្របអំពីសង្គមនិង
បរិយាកាសមិនត្រឹមតែជាសំណូមពរចាំបាច់ប៉ុណ្ណោះទេ ថែមទាំងជាកំលាំងចលករ
សំខាន់ដើម្បីជំរុញដំណើរការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកក៏ដូចជានៅ
ប្រទេសនីមួយៗទៀតផង។
ក្រឡេកមើលឡើងវិញលើកំណាត់ផ្លុវអភិវឌ្ឍន៍ក្នុងអំឡុងជិត៣០ឆ្នាំតាំងពីវៀត
ណាមអនុវត្តកិច្ចការផ្លាស់ប្តូរថ្មីមក ក្រៅពីសមិទ្ធិដែលទទួលបាន វៀតណាមនៅប្រឈមមុខនឹងការសាកល្បងជាច្រើន។ ខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍មិនទាន់ចីរភាព គុណភាពកំណើនទិន្នផលនិងកំលាំងប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ចនៅទាប។ យល់ច្បាស់នូវការសាកល្បងនេះ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដំណាក់
កាល២០១១-២០២០ វៀតណាមអះអាងនូវការប្តេជ្ញាជំរុញខ្លាំងកិច្ចការផ្លាស់ប្តូរថ្មី
លើគ្រប់វិស័យដោយចំណុចលោតផ្លោះយុទ្ធសាស្ត្រចំនួន៣ ក្នុងនោះយកចិត្តទុកដាក់ជាពិសេសដល់ការសុក្រិដ្ឋយន្តការសេដ្ឋកិច្ចទីផ្សារ។ ប្រការនេះត្រូវបានឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh បានអះអាងឡើងវិញជាមួយសហគមន៍អន្តរជាតិនៅក្នុងសិក្ខាសាលាមួយនាដើមសប្ដាហ៍នេះ
នៅទីក្រុងហាណូយ។
“វៀតណាមនឹងជំរុញខ្លាំងកំណែទម្រង់រចនាសម្ពន្ធសេដ្ឋកិច្ច។ រដ្ឋធានាទីផ្សារ
រក្សាតួនាទីសំខាន់ក្នុងការបែងចែកប្រភពកំលាំង ទន្ទឹមនឹងនោះមានឧបករនិង
គោលនយោបាយគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពដើម្បីធានាសមភាពនិងវឌ្ឍន៍
ភាពសង្គម។ វៀតណាមប្តេជ្ញាជំរុញកំណែទម្រង់និងភាកហ៊ុនបនីយកម្មអង្គភាព
អាជីវកម្មរដ្ឋ រាប់ទាំងសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចរដ្ឋ បង្កើតបរិយាកាសប្រកួតប្រជែងសមភាពនិងងាយស្រួលបំផុតសំរាប់ប្រជាជនគ្រប់រូបនិងអង្គភាពអាជីវកម្មពង្រីក
ផលិតកម្មនិងអាជីវកម្ម។”
រាល់ការកំណែទម្រង់សេដ្ឋកិច្ចយ៉ាងខ្លាំងក្លារបស់វៀតណាមបាននិងកំពុងទទួលបានការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ។ ក្នុងដំណើរទស្សនកិច្ចការងារនៅវៀតណាមក្នុងខែមិនានេះ លោកស្រី Helen Clark អគ្គនាយិការកម្មវិធី
អភិវឌ្ឍន៍អង្គការសហប្រជាជាតិបានសង្កត់ធ្នន់ថា ចំពោះអង្គការសហប្រជាជាតិ
នោះ វៀតណាមជានិច្ចកាលជាប្រទេសមួយដែលទទួលជោកជ័យមួយអំពីកំណើននិងអនុវត្តគោលដៅសហ្សវត្សរបស់អង្គការសហប្រជាជាតិ។ លោកស្រី Helen Clark បានលើកច្បាស់ថា៖
“ប្រឈមមុខនឹងភាពយឺតយ៉ាវក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរដ្ឋាភិបាលវៀតណាមកំពុងសកម្មបង្កើតកំណែទម្រង់សេដ្ឋកិច្ចជំនាន់ទី២ ដើម្បីជំរុញខ្លាំងកំណើនសេដ្ឋកិច្ចនិងធានាបន្តវឌ្ឍន៍ភាពសេដ្ឋកិច្ចសង្គមគួរឲ្យកត់សម្គាល់ក្នុងរយៈ២ទស្សវត្សកន្លងមក
តទៅទៀត។បណ្ដាយុទ្ធសាស្ត្រជំរុញកំណើននិងចីរភាពនឹងជាកត្តាសំខាន់សំរាប់
ជោគជ័យនៃការកំណែទម្រង់នោះ ដើម្បីជនវៀតណាមគ្រប់រូបនាបច្ចុប្បន្ននិង
អនាគតបានទទួលផលចំណេញពីកំណើនដ៏ចីរភាព។”
ជំរុញខ្លាំងសមាហរណកម្មអន្តរជាតិក្នុងដំណើរការកំណែទម្រង់
វៀតណាមកំពុងឈានទៅដំណាក់កាលអភិវឌ្ឍន៍ដ៏សែនសំខាន់ ទាមទាឲ្យមាន
ការផ្លាស់ប្តូរថ្មីនិងការត្រះរិះយ៉ាងខ្លាំងក្លានិងប្តេជ្ញាខ្ពស់ ជំរុញខ្លាំងកំណែទម្រង់និង
ម្ចាស់ការសកម្មធ្វើសមាហរណកម្មអន្តរជាតិ។ ការប្តេជ្ញាផ្លាស់ប្តូរថ្មីរបស់វៀតណាមទទួលបានការវាយតំលៃខ្ពស់ពីដៃគូរអន្តរជាតិ។ នៅសិក្ខាសាលា “កំណែទម្រង់
សេដ្ឋកិច្ចសំរាប់កំណើនដ៏ចីរភាព” លោកស្រី Helen Clark បានអះអាងថា៖
“វៀតណាមមានចំណុចខ្លាំងដោយឡែក ក្នុងនោះមានកំលាំងពលករវ័យក្មេងនិងការប្រកួតប្រជែង ប្រភពធនធានធម្មជាតិដ៏សម្បូរបែបនិងភូមិសាស្ត្រនៅ
កណ្ដាលដំបន់អភិវឌ្ឍន៍សកម្មមួយ។ ជាមួយការជ្រើសរើសគោលនយោបាយដ៏
ឈ្លាសវៃ អនាគតរបស់វៀតណាមភ្លឺស្វាងណាស់។”
រួមជាមួយកំលាំងផ្ទៃក្នុងនិងបំណងប្រាថ្នាឈានឡើងរបស់ប្រជាជាតិទាំងមូល រាល់បទពិសោធន៍និងស្ថានភាពជាក់ស្ដែងល្អលើពិភពលោក រាល់សំណើរគោល
នយោបាយពីសហគមន៍អន្តរជាតិជានិច្ចកាលជាមេរៀនដ៏ថ្លៃថ្លាចំពោះវៀតណាម ដើម្បីវៀតណាមឆ្លងផុតនឹងការសាកល្បងអនុវត្តទស្សនវិស័យដល់ឆ្នាំ២០២០ជា
សារវន្តនឹងក្លាយទៅជាប្រទេសឧស្សាហកម្មមួយតាមទិសទំនើប៕