កាតព្វកិច្ចរបស់កាសែតបោះពុម្ពនិងវិទ្យុផ្សាយសម្លេង
VU HAI -  
(VOVworld)-នៅក្នុងប្រព័ន្ធព័ត៌មានដ៏សម្បូរបែបនោះ ដើម្បីបន្តអះអាងនូវកម្លាំង
រស់របស់ខ្លួន កាសែតបោះពុម្ពនិងវិទ្យុផ្សាយសម្លេងមានតែវិធីមួយគត់គឺត្រូវ
ផ្លាស់ប្តូរដើម្បីសម្របខ្លួន។ វិទ្យុសម្លេងវៀតណាមបានមានការផ្លាស់ប្តូរថ្មីក្នុងការ
ផលិតកម្មវិធី មានកាណាល់ផ្សាយសម្លេងឯកទេសដោយឡែក ផ្សាយសាកល្បង
តាមបច្ចេកទេសឌីជីថល តាមស្តង់ដា HD, DBA+និង DRM ឲ្យសមស្របទៅនឹង
សម័យឌីជីថល ។
|
លោក Vu Hai អគ្គនាយករងវិទ្យុសម្លេងវៀតណាម |
កាសែតបោះពុម្ពមានវត្តមានតាំងពីសតវត្សទី១មុនគ្រឹស្តសករាជដោយបាន
អធិរាជ Julius Ceasar ព្រះរាជបញ្ជាឲ្យបិទនូវព័ត៌មានជាក្រដាសតាមកន្លែង សាធា
រណដែលមានមនុស្សធ្វើដំណើរទៅវិញទៅមកច្រើនកុះករ។ ប៉ុន្តែកាសែតបោះពុម្ព
ត្រូវបានគេស្គាល់ដំបូងគឺនៅទីក្រុងVenice ប្រទេសអ៊ីតាលីនាចុង សតវត្សទី១៦។
ហើយការផ្សាយសម្លេងមានពីសតវត្សទី១៨។នាឆ្នាំ១៩២០ ទូរទស្សន៍មានវត្តមាន
នៅអាមេរិក រហូតទៅដល់បណ្តាឆ្នាំ៩០នៃសតវត្សទី២០ លេចចេញវត្តមានកាសែត
អេឡិកត្រនិកនិងបច្ចុប្បន្នមានបណ្តាញសង្គម។
ក្នុងសម័យឌីជីថល់និងអ៊ីធើណែតនេះ កាសែតបោះពុម្ពនិងវិទ្យុសម្លេងកំពុង
ប្រឈមមុខនឹងការសាកល្បងជាច្រើន។តាមរបាយការណ៍របស់WAN-IFRA ថា
ក្នុងចំណោមយុវជន១០នាក់ មានតែ៧នាក់តាមដានព័ត៌មានប្រចាំថ្ងៃ។ ប្រភព
ផ្តល់ព័ត៌មានជួរមុខសម្រាប់មិត្តអ្នកអានក្នុងវ័យនេះគឺបណ្តាញសង្គម Facebook។
ហើយ តម្រូវការនិងរបៀបទាក់ទងផ្ទាល់នឹងព័ត៌មានរបស់មហាជនកាន់តែខ្ពស់ពី
មួយថ្ងៃទៅមួយថ្ងៃ។ វត្តមានរបស់បណ្តាញសង្គមគឺបង្ខំឲ្យអ្នកកាសែតត្រូវផ្លាស់
ប្តូរនូវគំនិតអំពីសារព័ត៌មាន។
|
សិក្ខាសាលាចែករំលែកបទពិសោធន៍របស់អ្នកជំនាញការផ្សព្វផ្សាយ Ben Williams |
នៅក្នុងប្រព័ន្ធព័ត៌មានដ៏សម្បូរបែបនោះ មហាជនមានសិទ្ធិជ្រើសរើសនូវ
ចំណងចំណូលចិត្តរបស់ខ្លួនហើយមិនផ្អែកទៅលើខ្លឹមសារនៃកាសែតមួយឬស្តាប់
នូវអ្វីៗលើវិទ្យុផ្សាយសម្លេងនោះទេ។ ដោយហេតុនេះ ដើម្បីអះអាងនូវកម្លាំងរស់
របស់ខ្លួន កាសែតបោះពុម្ពនិងវិទ្យុផ្សាយសម្លេងមានតែវិធីមួយគត់គឺផ្លាស់ប្តូរថ្មី
ដើម្បីសម្របខ្លួន។ ពោលគឺ ចំពោះកាសែតបោះពុម្ពវិញ ព័ត៌មានត្រូវមានការពិត
និងមានភាពជាក់លាក់។ រីឯវិទ្យុផ្សាយសម្លេងវិញ ត្រូវមានមធ្យោបាយផ្សព្វផ្សាយ
លឿនបំផុត គ្មានរបាំងព្រំដែន ផ្តល់ព័ត៌មានទៅដល់មនុស្សគ្រប់រូប ក្នុងពេលវេលា
តែមួយ រួមទាំងអ្នកពិការភ្នែក អ្នកមិនចេះអាន អ្នកកំពុងធ្វើដំណើរ តាមផ្លូវឬកសិករ
កំពុងប្រកបមុខរបរនៅស្រែក៏អាចតាមដានព័ត៌មានតាមរយៈ វិទ្យុផ្សាយសម្លេងដែរ។
នាប៉ុន្មានឆ្នាំកន្លងទៅ វិទ្យុសម្លេងវៀតណាមមានការផ្លាស់ប្តូរថ្មីជាច្រើន សំដៅ
សម្របខ្លួនជាមួយសម័យឌីជីថល។ កាណាល់ផ្សាយមានចរិតលក្ខណៈ ឯកទេស
ហើយខ្លឹមសារបានកែលំអរជាលំដាប់ ចំណែកកម្មវិធីផ្សាយសម្លេងក៏ត្រូវ បានបង្ហោះលើអ៊ីនធើណែត ជួយឲ្យអ្នកស្តាប់អាចស្តាប់ផ្ទាល់ឬស្តាប់ឡើង វិញនូវកម្មវិធី
ផ្សាយដែលខ្លួនចូលចិត្តនៅគ្រប់ពេលវេលានិងនៅគ្រប់ទីកន្លែង។
ការផលិតកម្មវិធីផ្សាយសម្លេងនៅវិទ្យុសម្លេងវៀតណាមក៏បានផ្លាស់ប្តូរតាម
បែបឌីជីថល។ វិទ្យុសម្លេងវៀតណាមក៏បានសាកល្បងផ្សាយសម្លេង ឌីជីថលតាម
ស្តង់ដារ HD, DAB+និង DRM។ ស្តង់ដារនីមួយៗមានគុណសម្បត្តិ និងកំហិតដោយ
ឡែករបស់ខ្លួន។ ឧទាហរណ៍ ស្តង់ដារ HD គុណសម្បត្តិរបស់វាគឺ សមស្របទៅនឹង
ប្រទេសដែលគ្មានលទ្ធភាពផ្លាស់ប្តូរទៅកាន់បច្ចេកទេសឌីជីថល ភ្លាមៗដោយត្រឹម
តែអាចផ្លាស់ប្តូរជាជំហានៗ។ប៉ុន្តែចំនួនកាណាល់ផ្សាយលើ ស្តង់ដា HD នោះ អាច
ផ្សាយបានត្រឹមតែ៤កាណាល់ប៉ុណ្ណោះបើប្រៀបនឹងស្តង់ដា DAB+គឺអាចផ្សាយបាន
កាណាល់ចំនួន២០។ បញ្ហាចោទឡើងគឺត្រូវជ្រើសរើសស្តង់ដាណា HD, DAB+, DRM
ឬស្តង់ដាណាផ្សេងទៀត។ សំនួរនេះនៅមិនទាន់មានចម្លើយនៅឡើយ ប៉ុន្តែអាច
អះអាងបានថានិន្នាការឆ្ពោះទៅបច្ចេកទេសឌីជីថលគឺជាប្រការចាំបាច់។
កាសែតបោះពុម្ពនិងវិទ្យុផ្សាយសម្លេងអាចបញ្ចប់បេសកកម្មរបស់ខ្លួន? ចម្លើយ
គឺអាស្រ័យទៅលើស្ថានភាពជាក់ស្តែងនិងមនសិការរបស់មហាជននៃប្រទេសនី
មួយៗ។ប៉ុន្តែអាចអះអាងបានថា រហូតមកដល់ពេលនេះ ក្នុងសម័យ បច្ចេកវិទ្យាឌីជី
ថលនិងអ៊ីនធ្វើណែតនោះ កាសែតនិងវិទ្យុផ្សាយសម្លេងនោះនៅ តែជាប្រព័ន្ធផ្សព្វ
ផ្សាយសំខាន់ក្នុងការផ្តល់ព័ត៌មាន ឆ្លើយតបនឹងតម្រូវការកំសាន្ត របស់មហាជន។
ប្រការសំខាន់បំផុតគឺត្រូវយកមហាជនជាអាទិភាពចំបង។ បំពេញបានល្អនូវប្រការ
នេះ កាសែតនិងវិទ្យុផ្សាយសម្លេងពិតជានឹងមានជំហរ សក្តិសមក្នុងមហាជន៕
VU HAI